ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​នគរបាល​ជាតិ​នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​នគរបាល​ជាតិ​នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​

នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​នគរបាលជាតិ នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​។​

​ក្នុងជំនួប​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​ប្រតិភូ​នគរបាលជាតិ​នៃ​ប្រទេស​សមាជិក​អាស៊ាន និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រតិភូ​ទាំងអស់ ដែល​បាន​អញ្ជើញ​មក​ចូលរួម​សន្និសីទ​អាស៊ាន​ណា​ប៉ូល​លើក​ទី​៤០ នៅ​រាជធានី​ភ្នំពេញ​នា​ពេល​នេះ ស្របពេល​ដែល​ជំងឺ​កូវី​ដ​១៩ កំពុងតែ​រាតត្បាត នៅ​ទូទាំង​ពិភពលោក​។
​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​រង​នូវ​ការ​រាតត្បាត​ដោយ​ជំងឺ​កូវី​ដ​១៩​ផងដែរ ប៉ុន្តែ​ដោយសារ​តែ​ការចាក់​ស្រោច​នូវ​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩ ទៅដល់​ប្រជាពលរដ្ឋ មិន​ថា​តែ​ពលរដ្ឋ​កម្ពុជា​ខ្លួនឯង​ទេ គឺ​ទៅ​ដល់​ប្រជាពលរដ្ឋ​ជនបរទេស​ដែល​រស់​នៅ​កម្ពុជា​ផងដែរ ដែល​ធ្វើអោយ​កម្ពុជា​យើង​អាច​បើក​ដំណើរការ​ប្រទេសជាតិ​ឡើងវិញ កាលពីដើម​ខែ​វិច្ឆិកា​កន្លងទៅនេះ​។

​ឆ្លៀត​នៅក្នុង​ឱកាស​នេះ​ផង​ដែរ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​ក្តីរីករាយ​ចំពោះ​កិច្ច​សហប្រតិបត្តិកា​រ រវាង​នគរបាលជាតិ​នៃ​សមាជិក​អាស៊ាន ដែល​អាច​ទប់ស្កាត់​នូវ​អំពើ​ភេរវកម្ម​ទាន់ពេលវេលា​។

​ក្នុងន័យនេះ សម្តេច​តេជោ​បាន​លើកចិត្ត​ឲ្យ​នគរបាល​ជាតិ​នៃ​សមាជិក​អាស៊ាន​ទាំង​អស់ បន្ត​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ជាពិសេស​ទប់ស្កាត់ ឱ្យ​ខាន​តែ​បាន​នូវ​អំពើ​ភេរវកម្ម​ទាំងឡាយណា ប្រែក្លាយ​អាស៊ាន​ដោយ​គ្មាន​អំពើ​ភេរវកម្ម​។
​សម្ដេច​តេជោ​ក៏​បាន​លើកទឹកចិត្តផ​ង​ដែរ​ឲ្យ​នគរបាល​ជាតិ​នៃ​សមាជិក​អាស៊ាន​ទាំង​អស់​ចែករំលែក​នូវ​បទពិសោធន៍​ព័ត៌មាន និង​ចង់ឲ្យ​នគរបាល​ជាតិ​នៃ​សមាជិក​អាស៊ាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​ដើម្បី​ពង្រីក ពង្រឹង​ទំនាក់ទំនង រវាង​ប្រទេស​ផង និង​ពង្រឹង​ពាណិជ្ជកម្ម​រវាង​ប្រទេស​អាស៊ាន និង​ក្នុង​តំបន់​ផង ។​
​សម្ដេច​តេជោ​ក៏បានថ្លែងអំណរគុ​ណ​ចំពោះ ឯកឧត្តម​ប្រធាន​គណៈប្រតិភូ អាស៊ាន​ណា​ប៉ូល​ទាំងអស់ ហើយក៏​បាន​ផ្ដល់​នូវ​ក្តីសង្ឃឹម​ថា ប្រតិភូ​ទាំងអស់​នឹង​ចូលរួម​ធ្វើឲ្យ​សន្និសីទ​នេះ ទទួលបាន​នូវ​ភាពជោគជ័យ​។

​ជា​ការឆ្លើយតប ប្រតិភូ​នគរបាលជាតិ​នៃ​សមាជិក​អាស៊ាន បាន គោរព​ប្ដេជ្ញា​ជូន​ចំពោះ​សម្ដេច​តេជោ ថា នឹង​អនុវត្ត​តាម​អនុសាសន៍​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ប្រែក្លាយ​តំបន់​អាស៊ាន​ឱ្យ​ក្លាយទៅជា​តំបន់​នៃ​កិច្ចសហប្រតិបត្តិការ ប្រកប​ដោយ​សុខដុម​នីយកម្ម ស្ថេរភាព និង​សន្តិភាព​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com