ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព នាយ​ឧត្តមសេនីយ៍ សុខ សារឿ​ន

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព នាយ​ឧត្តមសេនីយ៍ សុខ សារឿ​ន

​នៅ​រសៀល ថ្ងៃទី​២៤ ខែ​កុម្ភៈ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព នាយ​ឧត្តមសេនីយ៍ សុខ សារឿ​ន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ដែល​បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង ១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ពុធ ៧​រោច ខែ​មាឃ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្នុង​ជន្មាយុ ៧៩​ឆ្នាំ ដោយ​រោគាពាធ​។​

​នៅក្នុង​ឱកាស​នៃ​ការអញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព នាយ​ឧត្តមសេនីយ៍ សុខ សារឿ​ន សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ក្តីរ​ន្ធ​ត់​តក់ស្លុត និង​រំ​ជួយ​ចិត្ត​រក​ពាក្យ​អ្វី​មក​ប្រៀបផ្ទឹម​បាន ចំពោះ​ការបាត់បង់​មេបញ្ជាការ និង​ជា​យុទ្ធ​មិត្ត​ធ្លាប់​រួម​ដំណើរ​ជាមួយ​សម្តេច ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ ពិសេស​នាយ​ឧត្តមសេនីយ៍ សុខ សារឿ​ន គឺជា​មិត្ត​រួម​អាវុធ​ដ៏​ស្មោះត្រង់ និង​អ្នក​ជួយ​យក​អាសារ​បំផុត នៅលើ​គ្រប់​សមរភូមិ​ប្រយុទ្ធ ហើយ​ដែល​រូប​សម្តេច និង នាយ​ឧត្តមសេនីយ៍ សុខ សារឿ​ន ធ្លាប់​មាន​អនុស្សាវរីយ៍​ជាច្រើន​រាប់មិនអស់ ចាប់តាំងពី​ប្រទេស​មាន​អសន្តិសុខ រហូត​ប្រទេស​ទទួលបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​យ៉ាង​ពេញលេញ​រហូតមកដល់​ពេល​បច្ចុប្បន្ន​។​

​នៅ​ក្នុង​សារលិខិត​ចូលរួម​រំលែក​ទុក្ខ​ពី​សំណាក់​សម្តេច ក៏ដូចជា នាយ​ឧត្តមសេនីយ៍ គ្រប់​កង​ឯកភាព​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ចាក់​ទុក​ថា ការបាត់បង់ នាយ​ឧត្តមសេនីយ៍ សុខ សារឿ​ន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ គឺជា​បាត់បង​ស្វាមី បិតា ជីតា ជា​ទីស្រឡាញ់ និង​ជា​ការបាត់បង់​ឥស្សរជន​ជាន់ខ្ពស់​ដ៏​ឆ្នើម​មួយរូប ពោរពេញ​ទៅ​ដោយ​មនសិការ​ស្នេហា​ជាតិ ដែល​ក្នុង​មួយ​ជីវិត​របស់​លោក បាន​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ក្នុង​បុព្វហេតុ​តស៊ូ​រំដោះជាតិ និង​ប្រជាជន​កម្ពុជា ឲ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត និង​នាំមក​នូវ​សុខសន្តិភាព រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​រូប​កាយ​របស់ ឯកឧត្តម​បាន​បាត់បង​ទៅ​ក៏ពិតមែន តែ​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​គំរូ​វីរភាព​ដ៏​ឧត្តុង្គឧត្តម​របស់​លោក​នៅតែ​ស្ថិតស្ថេរ​ជា​និច្ច នៅក្នុង​ក្រអៅបេះដូង​របស់​មនុស្ស​ជំនាន់​ក្រោយ​ទាំងអស់គ្នា ជា​រៀងរហូត​មិនអាច​បំភ្លេច​បាន​ឡើយ​។​

​សម្តេច​តេជោ ក្នុងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា និង​ក្នុងនាម​ភរិយា​សម្តេច​ផ្ទាល់ បាន​ចូលរួម​រំលែក​នូវ​មរណទុក្ខ​នេះ ប្រកប​ដោយ​សមានចិត្ត សោកស្តាយ អាឡោះអាល័យ ជាទីបំផុត ជាមួយ​ភរិយា បុត្រាបុត្រី ចៅប្រុស​ចៅស្រី និង​ញាតិមិត្ត​ជិត​ឆ្លា​យ​នៃ​សព និង​សូម​លំឱនកាយវាចា​ចិត្ត ឧទ្ទិស​កុសល​ជូន​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ​នៃ សព បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព កុំបី​ឃ្លាងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com