ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឯកឧត្តម អ៊ុន ចាន់​ដា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​ជូន​ពលរដ្ឋ​រង​គ្រោះ ដោយ​អគ្គីភ័យ ១៣​គ្រួសារ នៅ​ស្រុក​ចំការលើ​

ឯកឧត្តម អ៊ុន ចាន់​ដា នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​ជូន​ពលរដ្ឋ​រង​គ្រោះ ដោយ​អគ្គីភ័យ ១៣​គ្រួសារ នៅ​ស្រុក​ចំការលើ​

កំពង់ចាម​: ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ នា​ព្រឹក​ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​នាំយក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ផ្តល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​អគ្គីភ័យ ១៣​គ្រួសារ នៅ​ភូមិ​ស្ពឺ​កើត ឃុំ​ស្ពឺ ស្រុក​ចំការលើ ។

​បន្ទាប់ពី​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុន ចាន់​ដា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូមឲ្យ​មាន​ការប្រុងប្រយ័​ត្ន​ខ្ពស់​ពី​គ្រោះ​អគ្គីភ័យ ដែល​អាច​កើតមាន​គ្រប់ពេល ប្រសិនបើ មាន​ការធ្វេសប្រហែស ។ ដូចនេះ​ពេល​យើង​ចាកចេញ​ពី​ផ្ទះ​ត្រូវ​បិទ​កុងតាក់​ភ្លើងអគ្គិសនី ពន្លត់ភ្លើង​ចង្ក្រានហ្គាស ពន្លត់​ទៀន ធូប​ជាមុនសិន ដើម្បី​បង្ការ​ក្រែង​កើតមាន​មហន្តរាយ​ផ្សេងៗ ។ ម្យ៉ាងទៀត​ការសង់​តូប​លក់ដូរ​ឡើងវិញ​ត្រូវ​ត​ភ្ជាប់​ចរន្ត​អគ្គិសនី ដោយ​រៀបចំ​ឲ្យបាន​ត្រឹមត្រូវ​ទៅ​តាម​បទដ្ឋា​ន​បច្ចេកទេស ដេ​ី​ម្បី​ធានា​សុវត្ថិភាព​។

​ជាមួយគ្នា​នោះ ឯកឧត្តម​ប្រធាន ក៏​បាន​ក្រើនរំលឹក​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​លើក​កំពស់​ការថែទាំ​សុខភាព​ឲ្យបាន​ល្អ រស់​នៅ​ត្រូវ​ប្រកាន់ខ្ជាប់​អនាម័យ​ស្អាត ជា​ពិសេស​ត្រូវ​យកចិត្ត​ទុកដាក់ អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ជា​ប្រចាំ ដោយ​ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន ទៅ​តាម​វិធានការ​សុខាភិបាល “៣​ការពារ ៣​កុំ ” ដើម្បី​ជៀសផុត​ពី​ការឆ្លង​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ បម្លែង​ថ្មី អូ​មី​ក្រុង ។​

​គួរបញ្ជាក់​ថា អំណោយ​របស់​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ផ្តល់ជូន​ទាំង ១២​គ្រួសារ ដោយមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ឃី​ត​១​កញ្ចប់ (​មុង ភួយ សារុង ក្រ​ម៉ា ) តង់ និង​អាវយឺត ។ ដោយឡែក ចំពោះ​ថវិកា​ផ្តល់ជូន​ម្ចាស់ផ្ទះ​ដែល​ខូចខាត​ទាំងស្រុង និង​ជា​ម្ចាស់​តូប​រងគ្រោះ ១​គ្រួសារ ទឹកប្រាក់​ចំនួន ២​លាន​រៀល ។ ផ្តល់​ជូន​ម្ចាស់​តូប​រងគ្រោះ ១០​គ្រួសារ ក្នុង​១​គ្រួសារ ៥០​ម៉ឺន​រៀល និង​២​គ្រួសារ​ទៀត ដែល​ខូចខាត ៤០% ផ្តល់ជូន ១​គ្រួសារ ៤០​ម៉ឺន​រៀល​ផងដែរ ។

​គួររំលឹកថា ហេតុការណ៍​គ្រោះ​អគ្គីភ័យ​ខាងលេ​ី បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង​២០​នាទី​យប់ ថ្ងៃទី​៣ ខែ​កុម្ភ​: ឆ្នាំ​២០២២ ដោយ​ឆ្លង​ចរន្ត​អគ្គិសនី ផ្តើមចេញ​ពី​បង្គោល​ភ្លើង​តាម​ថ្នល់ បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​តូប​លក់ដូរ​ទូរស័ព្ទ គ្រឿង​អគ្គិសនី តូប​អ៊ុតសក់​ជា​បន្តបន្ទាប់ ហើយ​បន្ត​រាល​ឆេះ​ផ្ទះក្បឿង ទំហំ ១០​ម​×១៩​ម នៅជាប់​នឹង​ផ្សារ​ស្ពឺ ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com