ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​បុរស​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​យ៉ាង​អាណោចអាធម្ម​

​បុរស​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​យ៉ាង​អាណោចអាធម្ម​

កំពង់ធំ ៖ បុរស​វ័យ​២៩​ឆ្នាំ​ម្នាក់​ឆ្លង​ចរន្តអគ្គិសនី​ពី​ម៉ូទ័រ​បូម​ទឹកនៅ​ស្ថានីយ៍​ទឹកស្អាត​មួយ​កន្លែង​ក្នុងស្រុក​ស្ទោង​បណ្ដាលឲ្យឆ​ក់​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង ហេតុការណ៍​នេះ​បាន​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៣​និង ៥៦​នាទី​រសៀល​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២០​នៅ​ភូមិ​ស្វាយ​អៀ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា សព​ជនរងគ្រោះ​ឈ្មោះ នឹង ភិន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ស្វាយ​អៀ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។​

​តាម​ការបំភ្លឺ​ពី​ឈ្មោះ កុសល ពិសី ភេទ ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ សណ្តាន់ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង​បានបញ្ជាក់​ថា​៖ នៅ​ថ្ងៃ​ទី ០៣ ខែ​មេសា ឆ្នាំ ២០២០ វេលា​ម៉ោង ប្រហែល ០៨ និង​០០​នាទី​ព្រឹក ខ្លួន​និង​ឈ្មោះ​នឹង ភិន ដែល​ជា​ជនរងគ្រោះ បាន​ទៅ​ធ្វើការ​នៅ​ស្ថានីយ៍​ទឹកស្អាត នៅ​ភូមិ​ស្វាយ​អៀ ជាមួយគ្នា ប៉ុន្តែ​ម៉ូទ័រ​បូមទឹក​ចូល​អំពូល​យូវី ដើម្បី​ចេញ​ទឹកស្អាត​ខូច បូម​មិនកើត​ក៏​ត្រឡប់មក​ផ្ទះ​រៀងៗ​ខ្លួន​។ លុះដល់​ម៉ោង​ប្រហែល ១៣ និង ០៥​នាទី ខ្លួន​បាន​ជិះ​ម៉ូ​រ៉ឺម៉ក​ចេញពីផ្ទះ​ទៅ​ហៅ ឈ្មោះ នឹង ភិន ដើម្បី​ធ្វើ​ការបន្ត​ប៉ុន្តែ​បាន​ជួប​ម្តាយ​គាត់​ប្រាប់ថា ឈ្មោះ ភិន បាន​ទៅ​ស្ថានីយ៍​ទឹក​មុន​ហើយ​។

​បន្ទាប់មក​ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​ស្ថានីយ៍​ទឹក ពេល​ទៅ​ដល់​បាន​ឃើញ​ឈ្មោះ នឹង ភិន ដេក​ក្បែរ​ម៉ូទ័រ​បូមទឹក និង​មាន​ស្នាម​ត​ខ្សែរ​ភ្លើង​ថ្មីៗ​ហើយ​បារ៉ែត​ក៏​ពុំ​បាន​បិទ​ដែរ ខ្លួន​បាន​អង្រួន​ហៅ​តែ​មិន​ឆ្លើយ​ខ្លួន​ក៏​បាន​រត់​ទៅប្រាប់​ឪពុក​ម្តាយបង្កើត​របស់​ឈ្មោះ ភិន ហើយ​ក៏​មក​មើល​និង​បាន​ដឹក​យក​ទៅ​មន្ទីរពេទ្យបង្អែក​ស្ទោង​តែ​គ្រូពេទ្យ​ប្រាប់​ថា​ស្លាប់​បាត់​ហើយ​ក៏​ដឹក​ត្រឡប់មកផ្ទះ​វិញ​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្ទោង សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ពិនិត្យ តាម​ការ​ពិនិត្យ​សព​ឃើញថា​មាន​ស្លាកស្នាម​ខ្លោច​របកស្បែក​លើ​គល់​ក្រចក​មេដៃ​ឆ្វេង​មួយ​កន្លែង​ក្រៅពីនេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ទេ​។​ទើប​ធ្វើការ​សន្និដ្ឋាន​ថា​៖ ជនរងគ្រោះ​ស្លាប់​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់ ក្រោយពី​បាន​ពិនិត្យ​ចប់សព្វគ្រប់​រួច​ហើយ​យើង​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជនរងគ្រោះ អោយទៅ​ឈ្មោះ ជា នឹង អាយុ ៥៥​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
​ប៊ុន​រិទ្ធី​

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com