ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​

​នៅ​រសៀល​ថ្ងៃ​សុក្រ ១២​កើត ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​វីដេអូ ជាមួយ​ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​។

​នៅក្នុង​ជំនួប​នោះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ក៏​មាន​ការផ្លាស់ប្ដូ​រមតិ​ជុំវិញ​ស្ថានភាព​វិវត្តន៍​នៃ​ជំងឺ​កូវី​ដ​១៩ នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​នៅ​ប្រទេស​សិង្ហ​បុរី ។ នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​ជម្រាប​ជូន​ទៅ​ឯកឧត្ត​ម​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី អំពី​លទ្ធផល និង​គោលបំណង​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ការងារ​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា គោលបំណង​របស់​សម្ដេច​ទៅ​មី​យ៉ាន់​ម៉ា​នោះ​គឺ ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា ជា​ពិសេស​ធ្វើ​យ៉ាងណា​បញ្ឈប់​អំពើហិង្សា និង​បទ​ឈប់​បាញ់​នេះ និង​មួយទៀត​ទាក់ទង​ទៅនឹង​ការផ្ដល់​អំណោយ​មនុស្សធម៌​ដែល​ប្រជាជន​មី​យ៉ាន់​ម៉ា​កំពុង​ត្រូវការ​ជា​ចាំបាច់​នោះ ព្រមទាំង​ជំរុញ​ឲ្យមាន​ការសន្ទ​នា ដែល​ជា​ការងារ​ចាំបាច់​ក្នុង​នាម​សម្ដេច​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២​នេះ​។

​នៅក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី បាន​អរគុណ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ជម្រាបជូន​អំពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​ឯកឧត្តម​ក៏​បាន​អរគុណ​ចំពោះ​គោលបំណង​របស់​ប្រទេស​កម្ពុជា ក្នុង​ការចូលរួមចំណែក​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ​។ ឯកឧត្តម Lee Hsien Loong ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា ឯកឧត្តម​ពិតជា​មាន​ការគាំទ្រ​ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន រួម​ទាំង​ការងារ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​នេះ​។ ពាក់ព័ន្ធ​ទៅនឹង​ដំណើរការ​ខាងមុខ តើ​ត្រូវធ្វើ​ដូចម្ដេច​ទៀត​នោះ ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏បាន​ផ្លាស់ប្ដូរ​មតិ​យោបល់​គ្នា​ផងដែរ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​។

​ជា​ចុងក្រោយ ឯកឧត្តម Lee Hsien Loong ក៏បាន ឯកភាព​ជាមួយ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​ថា​ការងារ​បន្ត​គឺ​ទុកឲ្យ​រដ្ឋមន្ត្រីការបរទេ​ស​អាស៊ាន​មាន​ការប្រជុំ​ដើម្បី​ពិនិត្យមើល​ការងារ​បន្តទៀត​ជា​ពិសេស​ការងារ​របស់​ប្រេសិត​ពិសេស​នៃ​ប្រធាន​អាស៊ាន​នេះ ដែល​ក្នុង​កាលៈទេសៈ​នេះ​ត្រូវតែ​មាន​ការជួយ​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com