ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ក្រុង​ពាលី និង​សំណេះសំណាល​ជាមួយ​ក្រុម​ការងារ​ថត​ខ្សែភាពយន្ត​ភាគ រឿង​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៌មី​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ក្រុង​ពាលី និង​សំណេះសំណាល​ជាមួយ​ក្រុម​ការងារ​ថត​ខ្សែភាពយន្ត​ភាគ រឿង​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៌មី​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ខែមគិសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ​២៥៦៥ ត្រូវ និង​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២១ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ ចូលរួម​ក្នុង​ពិធី​ក្រុង​ពាលី និង​សំណេះសំណាល​ជាមួយ​ក្រុម​ការងារ​ថត​ខ្សែភាពយន្ត​ភាគ រឿង​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៌មី​។​

ខ្សែភាពយន្ត​ភាគ​ខ្នាត​ធំ រឿង​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៌មី ដែល​ជា​ភាពយន្ត​ប្រវត្តិសាស្ត្រ ឆ្លុះបញ្ចាំង​ពី​ជីវិត​ពិតៗ របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​កុលបុត្រ​ដ៏​ឆ្នើម​ទាំង​ទ្វេ ក្នុង​ការតស៊ូ​សង្គ្រោះ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា ឲ្យ​រួចផុត​ពី​របប​យង់ឃ្នង​ប្រល័យពូជសាសន៍ ប៉ុល ពត​។ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ព​ង​ខ្ពស់​ពី សម្តេច​តេជោ​នាយករដ្ឋមន្ត្រី គណៈកម្មការ​បាន​ជ្រើសរើស​អ្នកនិពន្ធ​ចំនួន​៥​រូប ដើម្បី​រៀបចំ​កែសម្រួល​ខ្លឹមសារ​អត្ថបទ​និពន្ធ ល្ខោន​វិទ្យុ ទៅ​ជា​អត្ថបទ​និពន្ធ​ភាពយន្ត​សរុប​មាន ៤៤​ភាគ ស្មើ​និង​៦៥៣​ឆាក​។ បន្ទាប់​ពី​បញ្ចប់​ការងារ​នោះ គណៈកម្មការ​បាន​បង្កើត​ក្រុមការងារ​មួយ​ធ្វើការ​ពិនិត្យ កែលម្អ ដោយ​បន្សី​នឹង​សាច់​រឿង​ឲ្យ ស្របទៅនឹង​បរិបទ​សម័យកាល​។

ដើម្បី​ក្តាប់បាន​ពី​កត្តា​ប្រវត្តិសាស្ត្រ និង​ភូមិសាស្ត្រ តួអង្គ​សំខាន់ៗ ពាក់ព័ន្ធ ក្រុមការងារ​តែងតែ​ស្នើសុំ​ប្រឹក្សា​យោបល់​ពី​ទីប្រឹក្សា របស់​គណៈកម្មការ​ជា​ញឹក​ញ៉ាប់ ដើម្បី​ជា​ការបំពេញ​នូវ​កង្វះខាត និង​ប្រសិទ្ធភាព​ក្នុង​ការអនុវត្ត​ផលិត​។ ក្រុមការងារ​គ្រប់គ្រង​ការផលិត បាន​ចុះ​សិក្សា​ពិនិត្យ​ជ្រើសរើស​ទីតាំង​សម្រាប់​ថត​ចំនួន ១០២​ទីតាំង ដែល​ស្ថិត​នៅក្នុង​ខេត្ត​កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​តុបតែង​បន្ថែម​ជាទី​តាំង​ថត ឲ្យស្រប​នឹង បរិយាកាស ស្ថានភាព​ភូមិសាស្ត្រ និង​ជីវភាព​រស់នៅ​នា​សម័យកាល​នោះ​។ លើស​ពី​នោះ​ទៅ​ទៀត យោង​តាម​អនុសាសន៍​សែ​នាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី គណៈកម្មការ​បាន​រៀបចំ សាងសង់​បន្ទាយ​កោះ​ថ្ម បន្ទាយទ័ព​លន់នល់​នៅ​ទន្លេ​បិទ និង​ភូមិ​ប្រជាជន នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន បញ្ជាការដ្ឋាន​អង្គរក្ស (​ភ្នំ​ស្រង់​) ដែល​សំណង់​ទាំងនោះ មិន​ត្រឹមតែ​ជា​ការសាងសង់​សម្រាប់​ថត​ប៉ុណ្ណោះ​ទេ តែ​ជា​សំណង់​ដែល​មាន​លក្ខណៈ​រឹងមាំ ដើម្បី​ទុក​ជា​ទីតាំង​ប្រវត្តិសាស្ត្រ ក្នុង​ការសិក្សា ស្រាវជ្រាវ​របស់​សិក្ខាកាម បញ្ជាការដ្ឋាន​អង្គរក្ស និង​កង​យោធពលខេមរភូមិន្ទ នៅពេល​អនាគត​។​

តាម​របាយការណ៍​របស់ ឯកឧត្តម ហ៊ឹម សុទិ​ត្យា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មការ​ផលិតភាព​យន្ត​ភាគ រឿង​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៌មី បានឲ្យដឹងថា អនុវត្ត តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្រុម​ការងារ​បាន​ជ្រើសរើស​តួ​សំដែង​សំខាន់ៗ​ចំនួន ១០៣​នាក់ តួ​ប្រជាជន​យ៉ាងតិច​៥០០​នាក់ ព្រមទាំង​កម្លាំង​អង្គរក្ស​ចូលរួម​៥០០​នាក់​ផ្សេង​ទៀត ដើម្បី​ចូលរួម​សំដែង​ក្នុង​ឈុត​ឆាក​ធំៗ ដូចជា​ឈុត​ឆាក​នៃ​ការប្រយុទ្ធ ការធ្វើ​បាតុកម្ម ការរៀបចំ​ពិធី​កំសាន្ត​បុណ្យចូលឆ្នាំ​ជាដើម​។ ចំពោះ​ឧបករណ៍​បច្ចេកទេស​ថ​ត ដោយ​មាន​ការគាំទ្រ​ពី​លោកជំទាវ ហ៊ុន ម៉ា​ណា អគ្គនាយិកា អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយន្ត ត្រូវបាន បញ្ជា​ទិញ​រួចរាល់​ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម វ៉ាន់ ឆាល៍​ជួន ក្នុងនោះ​ក្រុម​ការងារ​បច្ចេកទេស​ថ​ត បាន​ធ្វើ​ការហ្វឹកហាត់ ការប្រើប្រាស់​សម្ភារៈ​បច្ចេក​ទេស​ទាំងនោះ​រួចរាល់ ព្រមទាំង​ធ្វើ​ការថត​សាកល្បង​បាន​យ៉ាង​ស្ទាត់ជំនាញ​។ ឯកឧត្តម​ប្រធាន​គណៈកម្មការ​បន្តថា តាម​ផែនការ​ការងារ​ផលិត​របស់ គណៈកម្មការ ការផលិត​មាន​៤៤​ភាគ ប្រើ​ពេល​រយៈពេល​១២​ខែ​កន្លះ​យ៉ាងតិច ហើយ​ការកាត់ត​ដំឡើង​រូបភាព និង​ត្រូវ​បញ្ចប់​មុន​ពាក់កណ្តាល​ឆ្នាំ​២០២៣​ខាងមុខ​។​

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុម​ការងារ​គ្រប់​ផ្នែក​ទាំងអស់ ដែល​បាន​ខិតខំ​សំរិទ្ធ​សំរាំង​ចងក្រង កែលម្អ​ខ្លឹមសារ​សាច់រឿង ដែល​ផ្តើម​ចេញពី​ល្ខោននិយាយ​មកកាន់​ការផលិត​ភាពយន្ត​រឿង​ភាគ ការខិតខំ​រក​តួ​សម្តែង ការសិក្សា​ស្រាវជ្រាវ​រក​នូវ​សម្ភារៈ​យុទ្ធោបរណ៍ ទីតាំង​ភូមិសាស្ត្រ​ប្រវត្តិសាស្ត្រ ដើម្បី​ឈាន​ទៅ​ថត​ភាពយន្ត​ភាគ រឿង​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៌មី នា​ពេល​ដ៏​ខ្លី​ខាងមុខ​។

សម្តេច​តេជោ​មានប្រសាស​ន៍​ឲ្យ​ដឹង​ដែរ​ថា កន្លងមក​មាន​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ផលិត​កុន ហូលីវូដ បាន​មក​ស្នើសុំ​សម្តេច​ដើម្ប​ផលិត​ភាពយន្ត​ភាគ រឿង​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៌មី នេះ​ម្តង​រួចមកហើយ តែ​សម្តេច​មិន​អនុញ្ញាត​ឲ្យ​ផលិត​នោះទេ ដោយសា​តែ​វា​អាច​ប៉ះពាល់​ដល់​ប្រវត្តិសាស្ត្រ​របស់​ប្រទេស និង​ប្រជាជន​កម្ពុជា ពិសេស​ទាក់ទិន​ទៅ​និង​ខ្សែជីវិត​ពិត​របស់​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្ទាល់​តែម្តង​។

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ស្នើ​ដល់​អ្នក​ដឹកនាំ​រឿង និង​ក្រុម​ការងារ​បច្ចេកទេស​ទាំង​អស់ ត្រូវ​បន្ត​សិក្សា​ស្រាវជ្រាវ​ឲ្យបាន​ល្អិតល្អន់​ថែមទៀត ព្រោះ​សាច់រឿង​ទាំងមូល​វា​ផ្តោត ទៅលើ​ប្រវត្តិសាស្ត្រ​ពិតៗ​របស់​ប្រទេស និង​ប្រជាជន​កម្ពុជា ពោល​គឺ​សាច់រឿង​ទាំងមូល​វា​កើត​ឡើង យ៉ាង​ពិតប្រាកដ ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត ហើយ​វា​នឹង​អាច​បន្ត​រហូតដល់​ពេល​ដែល សម្តេច​ត្រូវ​ចាក​ចេញពី​ឆាកនយោបាយ​នាពេលខាងមុខ​។​

សម្តេច​តេជោ​មានប្រសាស​ន៍​សង្កត់ធ្ងន់​ថា រឿង​កូន​ប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៌មី នេះ​មិន​អាច​ចប់​ត្រឹម​តែ​៤៤​ភាគ​នោះទេ វា​អាច​មាន​រយៈពេល​វែង​ជា​នេះ ឬ​មួយ​យើង​អាច​ផលិត​ជា​ភាពយន្ត​ឯកសារ​ដែល​មាន​រយៈពេល​វែង ក៏​អាច​ថា​បាន ព្រោះ​ដំណើរ​ជីវិត​បាន​ឆ្លុះបញ្ចាំង​ពី​ជីវិត​ពិតៗ របស់​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​កុលបុត្រ​ដ៏​ឆ្នើម​ទាំង​ទ្វេ ក្នុង​ការតស៊ូ​សង្គ្រោះ​ជាតិ​មាតុភូមិ​និង​ប្រជាជន​កម្ពុជា ឲ្យ​រួចផុត​ពី​របប​យង់ឃ្នង ប្រល័យ​ពូជសាសន៍ ប៉ុល ពត ការ​យក​ជីវិត​ធ្វើ​ជា​ដើម​ទន់ និង​ការឆ្លងកាត់​ការធ្វើ​ពលី​ជីវិត​ឆ្លងដែន ជាច្រើន​រ៉ាប់​មិន​អស់​ទៀត​ផង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com