ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សារលិខិត សម្តេច​តេជោ ហ៊ុន សែន ជូន​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន និង​សា្ថប័ន​សារព័ត៌មាន​ទាំងអស់​ចូលរួម ជាមួយ រាជរដ្ឋាភិបាល ក្នុង​ការអនុវត្ត​គោលនយោបាយ​

សារលិខិត សម្តេច​តេជោ ហ៊ុន សែន ជូន​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន និង​សា្ថប័ន​សារព័ត៌មាន​ទាំងអស់​ចូលរួម ជាមួយ រាជរដ្ឋាភិបាល ក្នុង​ការអនុវត្ត​គោលនយោបាយ​

សារលិខិត​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​ហ៊ុន​សែន​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ខែ​ធ្នូ​ឆ្នាំ​២០២១​បានឲ្យដឹង​ថា​ខ្ញុំ​សូម​កោតសរសើរ​ដោយស្មោះ​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​និង​សា្ថប័ន​សារព័ត៌មាន​ទាំងអស់​ដែល​បាន​គាំទ្រ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអនុវត្ត​គោលនយោបាយ​ផ្តល់​វ៉ាក់សាំង​កូវី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ការប្រយុទ្ធប្រឆាំង​កាត់ផ្ដាច់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​ចូល​សហគមន៍​បាន​ទទួល​ជោគជ័យ​ជា​បន្តបន្ទាប់​។​

​ជាមួយគ្នានេះដែរ ទោះបីជា​ប្រឈម​ទៅនឹង គ្រោះថ្នាក់​នៃ​ការឆ្លង​នៃ​ជំងឺ​កូវី​ដ​-១៩ យ៉ាងណាក្តី ក៏​បងប្អូន​អ្នកសារព័ត៌មាន​នៅ​តែ​ខិតខំ​ពុះពារ​រាល់​ឧបសគ្គ​ប្រឈម​នឹង​គ្រោះថ្នាក់​និង​ជំនះ​រាល់​ការលំបាក​នានា​បំពេញ​ការងារ​របស់​ខ្លួន​យ៉ាងសកម្ម​ក្នុង​ការផ្សព្វផ្សាយ​និង​ចែករំលែក​ព័ត៌មាន​បាន​រហ័ស​ទាន់​ពេលវេលា​ជូន​ប្រជាពលរដ្ឋ​បាន​ដឹង​និង​ស្វែងយល់​អំពី​សភាពការណ៍​ពិត​នៅ​កម្ពុជា​និង​ការវិវត្ត​នៃ​សភាពការណ៍​សកលលោក​។ ​ជា​ពិសេស​បាន​ធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាន​យ៉ាង​ទូលំទូលាយ​និង​រហ័ស​ទាន់​ពេលវេលា​នូវ​វិធានការ​របស់​រដ្ឋាភិបាល​និង​វិធានការ​របស់​ក្រសួង​សុខាភិបាល​ដើម្បី​បង្ការ​ទប់ស្កាត់​និង​កាត់ផ្តាច់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​ទ្រង់ទ្រាយ​ធំ​យ៉ាង​មាន​ប្រសិទ្ធភាព ។

​សម្តេច ហ៊ុន សែន បន្តថា ជាមួយគ្នានេះ​ដែរ​ខ្ញុំ​ក៏​សូម​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ដល់​បងប្អូន​អ្នកសារព័ត៌មាន​និង​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​ដែល​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​មិន​ពិត​និង​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កឡើង​ដោយ​ពួក​ឱកាសនិយម​មួយ​ក្តាប់​តូច​ធ្វើ​ការវាយប្រហារ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​បំភ្លៃ​សភាពការណ៍​ពិត​ធ្វើឱ្យ​មាន​ការភ័ន្តច្រឡំ​និង​បំផុស​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​ជាដើម ។​

​សកម្មភាព​ទាំងនេះ​ជា​ការប្រឆាំង​នឹង​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា​ដែល​មិន​អាច​អត់ឱន​ឱ្យបាន​ហើយ​ត្រូវ​បាន​ឆ្លើយតប​បាន​ទាន់ពេលវេលា​និង​មាន​ប្រសិទ្ធភាព​ពី​សំណាក់​រាជរដ្ឋាភិបាល​និង​ស្ថាប័ន​សារព័ត៌មាន​របស់​យើង​ដែល​ធ្វើឱ្យ​ឧបាយកល​បោកប្រាស់​របស់​ពួកគេ​ត្រូវ​ទទួល​បរាជ័យ​ជា​បន្តបន្ទាប់​កិច្ចសហការ​ដ៏​ល្អ​នេះ​ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល​ប្ដេជ្ញាចិត្ត​ក្នុង​ការលើកកម្ពស់​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​ស្ថាប័ន​ព័ត៌មាន​ដើម្បី​រក្សា​សុខ​សន្តិភាព​និង​ការអភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង​។​សម្តេច​ថ្លែង​បែបនេះ​ក្នុង​សា​លិខិត​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែននាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្ញើជូន​ជនរួមជាតិ​ក្នុងឱកាស​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​ស្តីពី «​កូវី​ដ​-១៩​បញ្ហា​ប្រឈម​និង​ឱកាស​សម្រាប់​អ្នកសារព័ត៌មាន​»​ថ្ងៃទី​១១​ខែ​ធ្នូ​ឆ្នាំ​២០២១​នេះ​។​

សូមបញ្ជាក់​ថា​បងប្អូន​អ្នកសារព័ត៌មាន​និង​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​ដែល​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​មិន​ពិត និង ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កឡើង​ដោយ​ពួក​ឱកាសនិយម​មួយ​ក្តាប់​តូច ធ្វើ​ការវាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​បំភ្លៃ​សភាពការណ៍​ពិត​ធ្វើឱ្យ​មាន​ការភ័ន្តច្រឡំ​និង​បំផុស​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ជាដើម​គឺ​មាន​សារសំខាន់​ណាស់​ចំពោះ​ជាតិ មាតុភូមិ ប្រជាពលរដ្ឋ និង​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ ពិសេស​មាន​ក្រមសីលធម៌ វិជ្ជាជីវៈ​ស្រប​តាម​ការណែនាំ របស់​ក្រសួង​ព័ត៌មាន​ក៏ដូចជា​គោរព​ច្បាប់​ប្រទេសជាតិ​ ៕​ សហការី​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com