ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​បាក់​ស្រុត​ច្រាំង​ទន្លេ ដែល​ស្ថិតនៅ​ភូមិ​ល្វា​លើ ឃុំ​ស្ដៅ ស្រុក​កងមាស

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​បាក់​ស្រុត​ច្រាំង​ទន្លេ ដែល​ស្ថិតនៅ​ភូមិ​ល្វា​លើ ឃុំ​ស្ដៅ ស្រុក​កងមាស

ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​បាក់​ស្រុត​ច្រាំង​ទន្លេ ដែល​ស្ថិតនៅ​ភូមិ​ល្វា​លើ ឃុំ​ស្ដៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម​។​

​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឃុំ​ស្តៅ បានឲ្យដឹងថា ស្ថានភាព​បាក់​ស្រុត​ច្រាំង​ទន្លេ​នេះ មាន​ប្រវែង​ប្រហែលជា ៨០ ម៉ែត្រ ក្នុងនោះ​ការបាក់​ខ្លាំង ប្រវែង ២០ ម៉ែត្រ​និង​មាន​ជម្រៅ ១៥​ម៉ែត្រ ។ ការបាក់​ច្រាំង​នេះ​គឺ​បណ្ដាលមកពី​កត្តា​ធម្មជាតិ ដែល​កន្លងមក​នៅក្នុង​ទីតាំង​ខាងលើ មាន​កន្លែង​ដក​ទឹក នៅ​ចម្ងាយ​ប្រមាណ​ជា ២០០ ម៉ែត្រ​ទៅ ៣០០ ម៉ែត្រ ហើយ​ជា​រៀងរាល់​ឆ្នាំ​ទីតាំង​នេះ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​បង្ហូរទឹក​ចេញ ដោយ​ការ​បូម​ទៅ​ចាក់​ក្នុង​ទន្លេ ដើម្បី​ជៀសវាង​ការហូរ​ច្រោះ​ផែ្ន​កខាង​ក្រោម​ដែល​ជា​មូលហេតុ​បង្ក​ឱ្យ​បាក់​ស្រុត​ច្រាំង​នៅ​ចំណុច​ខាងលើ​។​

​បន្ទាប់​ពី​ចុះ​ពិនិត្យ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត រួម​ជាមួយនឹង​មន្ត្រី​ជំនាញ បាន​ជ្រើសរើស​នូវ​ជម្រើស​ចំនួន ០២ ក្នុង​ការបញ្ចៀស​នៃ​ការបាក់​ច្រាំងទន្លេ​នេះ ដោយ​ជម្រើស​ទី ១ យើង​ត្រូវ​ជីក​ប្រឡាយ​បង្ហូរ​ពីរ​កន្លែង​ដែល​បាន​ដក់​ទឹក​បង្ហៀរ​ទៅក្នុង​ទន្លេ ដូច​ជម្រើស​ទី​មួយ​នេះ​យើង​តម្រូវឱ្យ​មាន​ការជីក​ប្រឡាយ​នៅ​តាម​កន្លែង​ដែល​ដក់​ទឹក​ខ្លាំង ដើម្បី​នាំ​ទឹក​ដែល​បង្កឡើង​ដោយ​ទឹកភ្លៀង យក​ទៅ​បង្ហូ​ចោល​ក្នុង​ទន្លេ និង​ជម្រើស​ទី ២ គឺ​ការ​បូម​ខ្សាច់​ដើម្បី​បំពេញ​ប្រឡាយ​ដែល​ដក់​ទឹក​នេះ ។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ សូម​ឱ្យ​ពួកគាត់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយសារ​តែ​តំបន់​ដែល​បាក់​ច្រាំង​នេះ គឺ​នៅ​កៀក​នឹង​លំនៅឋាន​របស់​ពួកគាត់ ។ ឯកឧត្តម​ក៏​បាន​បន្ថែមទៀតថា ឯកឧត្តម​នឹង​រិះរក​វិធានការ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​នៃ​ការបាក់​ច្រាំង​នេះ ក្នុង​ការធានា​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ​.

​ក្នុងឱកាស​នៃ​ការចុះពិនិត្យ ឯកឧត្តម​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​ឧបត្ថម្ភ​ប្រេងម៉ាស៊ូត ចំនួន ៣០០​លីត្រ​ជូន​ដល់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឃុំ ដើម្បី​បូមទឹក​ចេញពី​តំបន់​ទំនាប ដើម្បី​ជៀសវាង​ការហូរ​ច្រោះ​ផ្នែក​ខាងក្រោម​បណ្តាលឱ្យ​បាក់​ស្រុក​ច្រាំងទន្លេ​នៅ​ចំណុច​ខាងលើនេះ​៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com