ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​អភិបាលខេត្ត បើក​វេទិការ​ពិគ្រោះ​យោបល់ និង​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល របស់​រដ្ឋបាល​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់​

​អភិបាលខេត្ត បើក​វេទិការ​ពិគ្រោះ​យោបល់ និង​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល របស់​រដ្ឋបាល​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់​

​ខេត្ត​កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ស្នើ​ឲ្យ​គ្រប់​បណ្ដា​មូលដ្ឋាន​ទាំងអស់ ត្រូវ​គៀងគរ​រក​ដៃគូរ​បន្ថែ​ម ដែល​ជា​សប្បុរសជន ក្នុង និង​ក្រៅប្រទេស ដើម្បី ជួយ​ដល់​ការងារ​អភិវឌ្ឍន៍​របស់​យើង ទោះជា​ក្នុង ឬ​ក្រៅ​គម្រោង​ក៏ដោយ សំដៅ​ធ្វើ​យ៉ាងណា ឲ្យ​ការអភិវឌ្ឍន៍ ក្នុងដំណាក់កាល​កូវី​ត​នៅតែ​បន្ត​ជាប់​ជា​រៀងរហូត ។

​ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពី​ធី​បើក​វេទិការ​ពិគ្រោះ​យោបល់ និង​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល របស់​រដ្ឋបាល​ខេត្ត ក្រុង​ស្រុក និង​ឃុំ​សង្កាត់ តាម​ប្រព័ន្ធ​វិដែអូរ Zoom នៅ​សាលប្រជុំ សាលា​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ​។ វេទិកា និង​សិក្ខាសាលា​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​ប្រធាន​មន្ទីរ​វិស័យ​អង្គភាព ស្ថាប័ន​នានា ជុំវិញ​ខេត្ត និង​អង្គការ ក្រៅ​រដ្ឋាភិបាល ជា​ដៃគូរ​ក្នុង​ការគាំទ្រ និង​ទទួលយក​គំរោង​នានា ជា​អាទិភាព ដែល​ស្រុក ក្រុង ឃុំ សង្កាត់ បាន​ស្នើឡើង​។

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ អភិបាល ខេត្ត​កំពង់ចាម បាន​លើកឡើង​ថា វេទិការ​ពិគ្រោះ​យោបល់ និង​សិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​វិនិយោគ​បី​ឆ្នាំ រំកិល​របស់​រដ្ឋបាល​ខេត្ត ក្រុង ស្រុក សង្កាត់ នាពេលនេះ គឺ​មាន​សារសំខាន់​ដែល​យើង​ទាំ​អស់​គ្នា ត្រូវ​ធ្វើ​ការពិភាក្សា ឲ្យបាន​ល្អិតល្អន់ ទៅលើ​គម្រោង​ដែល​ជា​អទិភាព សម្រាប់​ស្រុក ក្រុង ឃុំ សង្កាត់ ដែល​បាន​ស្នើឡើង និង​បាន​ឆ្លើយតប​ទៅ​តាម​តម្រូវការ របស់​ប្រជាពលរដ្ឋ ។

​នៅក្នុង​ឱកាស​នោះ​ដែរ ឯ​ឧត្តម​ក៏​បាន​សំដែង នៅ​ក្ដី​សោមនស្ស​រីករាយ ចំពោះ​លទ្ធផល ដែល​បាន​ផ្ដល់​ការគាំទ្រ ពី​សំណាក់​ក្រសួង​ស្ថាប័ន និង​ដៃគូរ​អភិវឌ្ឍន៍ ដែល​បាន​កំពុង​គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ វី​មជ្ឈការ​និង​សហវិមជ្ឈការ កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ២០២២-២០២៤​របស់​រដ្ឋបាល​ខេត្ត ក្រុង ស្រុក ឃុំ​សង្កាត់ គឺ​បាន​តម្រូវ​ឲ្យ​មន្ទីរ​វិស័យ​អង្គការ​ដៃគូរ​អភិវឌ្ឍន៍ ជួយ​គាំទ្រ​គម្រោង​សកម្មភាព ជា​អាទិភាព របស់​រដ្ឋបាល​ស្រុក ក្រុង ឃុំ សង្កាត់ ដែល​មិន​ទាន់​មាន​ការគាំទ្រ សម្រាប់​ឆ្នាំ​២០២២​។

​ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត ក៏បាន​លើកឡើង​បន្ថែម ដោយ​សូម​ឲ្យ​មន្ទីរ អង្គភាព ស្ថាប័ន​ជុំវិញ​ខេត្ត ដែល​ពាក់ព័ន្ធ ក៏ដូចជា អង្គការក្រៅរដ្ឋាភិបាល ដែល​ធ្លាប់តែ​ជួយ​គាំទ្រ​គម្រោង សូម​ជួយ​ពិនិត្យ​ឲ្យបាន​ល្អិតល្អន់ លើ​គម្រោង ដែល​ជា​អាទិភាព បម្រើ​ចំ​ទិស ដែល​ជា​តម្រូវការ របស់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ស្រុក ក្រុង ឃុំ សង្កាត់ ផងដែរ ៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com