ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​កិច្ចប្រជុំ កំណត់​នីតិវិធី​ក្នុង​ការដោះស្រាយ​បញ្ចប់​ករណី​ទំនាស់​ដីធ្លី ចំនួន​០២​ករណី នៅ​ស្រុក​ជើងព្រៃ

អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​កិច្ចប្រជុំ កំណត់​នីតិវិធី​ក្នុង​ការដោះស្រាយ​បញ្ចប់​ករណី​ទំនាស់​ដីធ្លី ចំនួន​០២​ករណី នៅ​ស្រុក​ជើងព្រៃ

ខេត្ត​កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃទី ២៨ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​សុរិយោដី​ថ្នាក់​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ កំណត់​នីតិវិធី​ក្នុង​ការដោះស្រាយ​បញ្ចប់​ករណី​ទំនាស់​ដីធ្លី ចំនួន​០២​ករណី នៅ​ស្រុក​ជើងព្រៃ ករណី​ទី​១ ករណី​ដី​ជា ប្រវត្តិ ជិត​ព្រំប្រទល់​រដ្ឋបាល ស្រុក​បាធាយ ក្នុងនោះ​ប្រជុំ​ដោះស្រាយ ករណី ស្នើសុំ​ឈូសឆាយ​ដី​ចំការ 89817,13(m2) និង​ធ្វើ​(​ប្លង់​)​បណ្ណ័កម្មសិទ្ធិ របស់ ប្រជាពលរដ្ឋ រស់​នៅ​រាជធានី​ភ្នំពេញ​ដែល​បាន​ស្នើ​សុំ​អន្តរាគមន៍ឲ្យ​ជួយ​ដោះស្រាយ កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២១ ។​

​ជា​លទ្ធផល​ករណី​ទី​១៖ ឯកឧត្តម​អភិបាលខេត្ត បានកំណត់​ឲ្យ មន្ទីរជំនាញ ថ្នាក់ស្រុក​,​ឃុំ និង ការិយាល័យ​ជំនាញ ចុះ​កំណត់​ទំហំ ដោយ​មាន​ធ្វើ​កិច្ចសន្យា និង​លក្ខ​ខណ្ឌ័ ច្បាស់លាស់ ក្នុង​ការគ្រប់គ្រង និង​ការប្រើប្រាស់​ឲ្យបាន​ត្រឹមត្រូវ ជា​ដី​បំរុង​ទុក​របស់​រដ្ឋ និង មិន​អនុញ្ញាតិឲ្យ​មាន​ការចុះ​បញ្ជី​ជា​ដី​កម្មសិទ្ធិ​របស់​បុគ្គល​ណា ឬ​ឯកជន​ណាមួយ​ឡើយ ដោយ​គ្រាន់តែ​មាន​ការអនុញ្ញាតិ​ឲ្យ​សមី​ខ្លួន បន្ត អាស្រ័យ​ផល​ដាំ​ស្វាយចន្ទី មួយចំណែក​តែប៉ុណ្ណោះ​។​

​ករណី​ទី​២ ប្រជុំ​សម្រេច​កំណត់​នីតិវិធី​ក្នុង​ការដោះស្រាយ​បញ្ចប់ ករណី​ទំនាស់​ដី រវាង​គូភាគី ដែល​មាន​ដី នៅ​ភូមិ​រវាង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ។ ជា​លទ្ធផល​ករណី​ទី​២៖ សម្រេច​ឲ្យ​ក្រុមការងារ​ខេត្ត បន្ត​ចុះ​ដោះស្រាយ​កំណត់​តាម​និយាម​ការ​លើ​ផែនទី​គំនូស​បង្ហាញ​ទី​៥ តាម​កិច្ចប្រជុំ​ដែល​បាន​សម្រេច​ពេលនេះ ដោយ​អនុវត្ត​តាម​គោល​នយោបាយ​ឈ្នះ​ឈ្នះ បន្ទាប់​ពី​មាន​ការដោះស្រាយ និង​មាន​ផែនទី​គំនូស​បង្ហាញ​ចំនួន​០៤​លើក​ចុងក្រោយ​នេះ ទាំង​នៅ​ថ្នាក់ស្រុក និង​ថ្នាក់​ខេត្ត និង​នៅ​សាលាដំបូង​ខេត្ត ក្រោយពេល​ដែល​សាលាឧទ្ទរណ៍ បាន​សម្រេច​ប្រគល់​ការដោះស្រាយ​នៅ​រដ្ឋបាល​ខេត្ត​វិញ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com