ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ទទួល​អំណោយ​របស់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេជ្រ ចន្ទ​មុន្នី រួម​នឹង​សប្បុរស ជូន​ដល់​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​-១៩

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ទទួល​អំណោយ​របស់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេជ្រ ចន្ទ​មុន្នី រួម​នឹង​សប្បុរស ជូន​ដល់​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​-១៩

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ អញ្ជើញ​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេជ្រ ចន្ទ​មុន្នី រួម​នឹង​សប្បុរស ជូន​ដល់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវី​-១៩ ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០-​កុម្ភៈ ។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេជ្រ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេ​តេជោ ដែល​បាន​ជួយឧបត្ថម្ភ​ជា​សម្ភារ និង​បរិក្ខា​ពេទ្យ ចំនួន ១៥០​កេស​ធំ ជូន​ដល់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ខេត្ត​កំពង់ចាម ដើម្បី​បម្រើ​ឱ្យ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ក្នុង​ខេត្ត​កំពង់ចាម ដែល​កំពុង​មាន​ការឆ្លង​រាលដាល​ចូល​ក្នុង​សហគមន៍​គួរឱ្យ​ព្រួយបារម្ភ​។​

​ឯកឧត្តម អភិបាលខេត្ត​ថ្លែងបន្តថា អំណោយ​មនុស្សធម៌​នាពេលនេះ គឺ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រដ្ឋបាល​ខេត្ត​កំពង់ចាម ក្នុង​ការចូលរួម​ប្រយុទ្ធ​នឹង​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ក្របខណ្ឌ​ខេត្ត និង​ជា​ឆ្លើយតប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន ស្របពេល​ដែល​មេរោគ​ដ៏​កំណាច​នេះ​កំពុង​គម្រាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅក្នុង​ពិភពលោក​ជា​រៀងរាល់ថ្ងៃ​ផងដែរ​។ ដោយឡែក​ក្រុមហ៊ុន​សាប៊ូ លី​ប៉ាយ ក៏​បាន​ចូលរួម​ឧបត្ថម ជា​សាប៊ូ​លាងដៃ ចំនួន ៣​កេស សាប៊ូ​លាងចាន និង​សាប៊ូ​លាង​បន្លែ​ផ្លែឈើ ចំនួន ២​កេស សាប៊ូម្សៅ​ចំនួន ១០​កេស ម៉ាស់​ចំនួន ១​កេស​៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com