ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូវី​ដ ១៩ ដឹកនាំ​ក្រុម​ការងារ ពិនិត្យ​ឃ្លាំង​ពាណិជ្ជកម្ម ១​កន្លែង ពន្លឿន​ការរៀបចំ​ជា​មណ្ឌល​ព្យាបាល​អ្នក​ជម្ងឺ​កូវី​ដ ១៩ កម្រិត​ស្រាល

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូវី​ដ ១៩ ដឹកនាំ​ក្រុម​ការងារ ពិនិត្យ​ឃ្លាំង​ពាណិជ្ជកម្ម ១​កន្លែង ពន្លឿន​ការរៀបចំ​ជា​មណ្ឌល​ព្យាបាល​អ្នក​ជម្ងឺ​កូវី​ដ ១៩ កម្រិត​ស្រាល

​នា​ព្រឹក​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូវី​ដ ១៩ ដឹកនាំ​ក្រុម​ការងារ អញ្ជើញ​ចុះ​ពិនិត្យ​ឃ្លាំង​ពាណិជ្ជកម្ម ១​កន្លែង ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​ចា ឃុំ​ក្រឡា ស្រុក​កំពង់សៀម ដែល​ត្រៀម​រៀបចំ​ធ្វើ​ជា​មណ្ឌល​ព្យាបាល​អ្នក​ជម្ងឺ​កូវី​ដ ១៩ កម្រិត​ស្រាល ក្នុង​ឱកាស​បាន​ជម្រុញ​ដល់​ក្រុម​ការងារ​បច្ចេកទេស ធ្វើយ៉ាងណា ពន្លឿន​ការងារ​នេះ ឲ្យ​រួចរាល់ មុន​ថ្ងៃ​ទី​២០ ខែ​កញ្ញា នេះ ដើម្បី បញ្ជូន​អ្នក​ជម្ងឺ​កូវី​ដ ១៩ កម្រិត​ស្រាល ដែល​កំពុង​សម្រាក​ព្យាបាល នៅ​វិទ្យាល័យ​ព្រះសីហនុ មក​សម្រាក​ព្យាបាល​នៅ​ទី​នេះ​វិញ ក៏​ព្រោះតែ វិទ្យាល័យ​ព្រះសីហនុ ក្រុង​កំពង់ចាម ត្រូវ​ប្រគល់​ឲ្យទៅ​សាលា​គ្រប​គ្រង ដើម្បី បើក​ឲ្យ​ដំណើរកា​រសិក្សា​ជូន​ក្មួយៗ​សិស្សានុសិស្ស​ឡើងវិញ ។​
​សូម​រំលឹក​ថា ឃ្លាំង​ពាណិជ្ជកម្ម​នេះ មាន​ចំនួន ០៣​អគារ ក្នុង​មួយ​អគារៗ អាចដាក់​អ្នក​ជម្ងឺ បាន​ចំនួន ២៥០​នាក់ សរុប​ទាំង ០៣​អគារ អាចដាក់​អ្នក​ជម្ងឺ​កូវី​ដ ១៩ បាន​សរុប​ចំនួន ៧៥០​នាក់ ។
​សូមជម្រាបថា នា​បច្ចុប្បន្ននេះ ក្រុម​ការងារ​បច្ចេកទេស កំពុង​រៀបចំ​ទីតាំង នៃ​ឃ្លាំង​ខាងលើ ជាពិសេស ការ​សម្រុក​រៀបចំ​ត​បណ្តាញ​ភ្លើង ប្រព័ន្ធ​ទឹក បង្គន់​អនាម័យ ប្រព័ន្ធ​បង្ហូរទឹក បន្ទប់​ពេទ្យ និង​បន្ទប់​ព្យាបាល ជាដើម ដោយ​យកចិត្តទុកដាក់ និង​យ៉ាង​មមាញឹក​បំផុត ៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com