ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​មួយ​រដ្ឋមន្ត្រីការបរទេស​ចិន​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​មួយ​រដ្ឋមន្ត្រីការបរទេស​ចិន​

ក្រោយពី​បាន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ នា​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន បាន​អញ្ជើញ​ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។

​លទ្ធផល​នៃ​ជំនួប​នោះ សម្តេច​តេជោ និង ឯកឧត្តម វ៉ាង យី បាន​ធ្វើ​សន្និសីទ​សា​ព័ត៌មាន​រួម​គ្នា​ក្រោយ​ពិធី​ចុះហត្ថលេខា​។ សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល​ចិន​បាន​សម្រេច​ផ្តល់​ជំនួយ​វ៉ាក់សាំង​ប្រមាណ​៣​លាន​ដូស​ថែមទៀត ដល់​ប្រទេស​កម្ពុជា ដើម្បី​ទុក​សម្រាប់​ចាក់​ដូសទី​៣ ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា វ៉ាក់សាំង​សម្រាប់​ចាក់​ដូសទី​៣​នេះ បាន​មក​ដល់​ចំនួន​២​លាន​ដូ​សហើយ ហើយ​នឹង​មកដល់​៣​លាន​ដូ​សទៀត ដែល​មាន​ចំនួន​សរុប​៥​លាន​ដូស ហើយ​បូក​ថែម​នឹង​ជំនួយ​របស់​មិត្ត​ចិន​ថ្មី​នេះ​ចំនួន​៣​លាន​ដូ​សទៀត និង​ការចាក់​កន្លងមក​ជិត​១​លាន​ដូស យើង​នឹង​មាន​៩​លាន​ដូស​។ បើ​យើង​ត្រូវ​ការចាក់​១២​លាន​ដូ​សទៀត យើង​ត្រូវការ​តែ​៣​លាន​ដូ​សទៀត​ប៉ុណ្ណោះ​។ ជាមួយនឹង​ការ​ផ្តល់​ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ចិន​បាន​ក្លាយជា​ប្រទេស​បង្អែក ក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​ប្រទេស​កម្ពុជា​។ មកដល់ពេលនេះ ប្រទេស​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ​ការពារ​មេ​រោគកូ​វីដ​-១៩ ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ប្រជាជន​ចិន​ចំនួន ២៦.៨ លាន​ដូ​សហើយ​។

​ជាមួយ​នេះ​ផង​ដែរ ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន បាន​អះអាង​ប្រាប់​សម្តេច​តេជោ ថា​ចិន​នឹង​នាំ​ចូល​ផលិតផល​កសិកម្ម​កម្ពុ​ជា ទៅ​កាន់​ទីផ្សារ​ចិន​ឱ្យ​បាន​កើន​តែ​ច្រើន ដើម្បី​ប្រយោជន៍​សម្រាប់​កសិករ​ខ្មែរ​។ សម្តេច​តេជោ​បានបញ្ជាក់​ថា​នៅក្នុង​ជំនួប​ថា សម្តេច​បាន​លើក​បញ្ហា​កសិផល​ជាមួយ ឯកឧត្តម វ៉ាង យី ស្ដី​ពី​ការនាំ​កសិផល​កម្ពុជា​ត្រង់​ទៅកាន់​ប្រទេស​ចិន ដែល​ក្នុងនោះ​ដូចជា​មាន​ប៉ៃលិន​ជាដើម​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ចិន​កំពុង​បើក​ទូលាយ​ទីផ្សារ ហើយ នៅពេល​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​- ចិន ដែល​នឹង​ចូល​ជា​ធរមាន​នៅពេល​ខាងមុខ យើង​នឹង​អាច​ប្រើប្រាស់​ទីផ្សារ​របស់​ចិន និង​ទទួលបាន​ផលប្រយោជន៍​ពី​ទីផ្សារ​របស់​ចិន​។ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព ជាមួយនឹង​ការប្តេជ្ញា​ជួយ​ពី​មិត្ត​ចិន​។​

​ឆ្លើយតប​នឹង​ការលើកឡើង​នេះ ឯកឧត្តម វ៉ាង យី បាន​ថ្លែងថា ការលំបាក​របស់​ប្រជាជន​កម្ពុជា គឺជា​ការលំបាក​របស់​ប្រជាជន​ចិន យើង​នឹង​ពួតដៃគ្នា​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​កម្ពុជា​ឱ្យបាន​កាន់តែ​ច្រើន​។ ឯកឧត្តម អះអាងថា ចិន​នឹង​គាំទ្រ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ ប្រទេស​ចិន​នឹង​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចិន​ឱ្យ​បាន​ច្រើន ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​កាន់តែច្រើន​សម្រាប់​កសិក​រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com