ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ តាម​មូលដ្ឋាន ក្នុង​សង្កាត់​បឹង​កុក ដើម្បី​ធ្វើ​ការអភិវឌ្ឍ

អភិបាលខេត្ត​កំពង់ចាម ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ តាម​មូលដ្ឋាន ក្នុង​សង្កាត់​បឹង​កុក ដើម្បី​ធ្វើ​ការអភិវឌ្ឍ

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​តាម​ភូមិ​មួយចំនួន ក្នុង​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ដើម្បី​ធ្វើ​ការអភិវឌ្ឍ ។

​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​នៅ​ប៉ុន្មាន​ថ្ងៃ​បន្តបន្ទាប់​មក​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន អញ្ជើញ​ចុះ​ពិនិត្យ នៅ​តាម​ភូមិសាស្ត្រ​មួយចំនួន ក្នុង​សង្កាត់​បឹង​កុក ជាពិសេស គឺ​ផ្ដោត​ទៅលើ​ស្ថានភាព​ផ្លូវ​គមនាគមន និង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​ផងដែរ ។ គួរ​បញ្ចាក់​ថា​៖ ក្នុង​គម្រោង​ផែនការ​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម គ្រោង​នឹង​ស្ថាបនា​ផ្លូវ​បេតុង ដែល​មាន​ប្រវែង​ជាង ១.៥០០​ម៉ែត្រ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង ស្ថិតនៅ​ក្នុង​សង្កាត់​បឹង​កុក ។ ក្នុង​នោះ​ផ្លូវ​ក្រាល​បេតុង ១​ខ្សែ ប្រវែង​ជាង ១.៣០០​ម៉ែត្រ ទទឹង ៦​ម៉ែត្រ និង ១​ខ្សែ ទៀត ប្រវែង​ជាង ២០០​ម៉ែត្រ ទទឹង ៥​ម៉ែត្រ និង​ត្រូវ​ស្ថាបនា​លូ​រំដោះ​ទឹក ប្រវែង​ជាង ១.០០០​ម៉ែត្រ និង​លូ ដែល​ត្រូវ​ជួសជុល ប្រវែង​ជាង ៤០០​ម៉ែត្រ ដោយ​គម្រោង​ផ្លូវ​ទាំង ២​ខ្សែ​នេះ ប្រើប្រាស់​ថវិកា ឆ្នាំ​២០២២ របស់​រដ្ឋបាល ខេត្ត​កំពង់ចាម ។

​ទន្ទឹម​និង​ការអភិវឌ្ឍ​ផ្លូវ និង​លូ កំពុង​ស្ថាបនា​នេះ ឯកឧត្តម​អភិបាលខេត្ត បាន​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ស្ថានភាព​ផ្លូវ​មួយចំនួន​ទៀត​ដែល​គម្រោង​នឹង​ប្រែក្លាយ​ជា​ផ្លូវ​បេតុង​នាពេល​ខាងមុខ​នេះ ៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com