ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

យោធា​អាង​ផ្កាយ​ក្លាយជា​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ កាប់​ឈើ​ដឹកជញ្ជូន​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់ពេញ​បន្ទុក​គ្មាន​សមត្ថកិច្ច​បង្ក្រាប់​

យោធា​អាង​ផ្កាយ​ក្លាយជា​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ កាប់​ឈើ​ដឹកជញ្ជូន​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់ពេញ​បន្ទុក​គ្មាន​សមត្ថកិច្ច​បង្ក្រាប់​

​ខេត្ត​ពោធិ៍សាត់​= ប្រភព​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ បានឲ្យដឹងថា មន្ដ្រី​មាន​ស័ក្កយ​ស​យក​អំណាច​យោធា​មាន​ផ្កាយ​លើ​ស្មារ​មក​ប្រព្រឹត្ត​បទល្មើស​កាប់​ឈើ​មិន​ខ្លាចរអា​ពី​សំណាញ​ច្បាប់​សោះឡើយ !​បទល្មើស​ទាំងនេះ​បើ​គ្មាន​ការ​បើកដៃ​ពី​មន្ត្រី​បរិស្ថាន​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ ទេ​នោះ​គឺ​ឈ្មួញ​រូបនេះ​មិន​អាច​កាប់​ឈើ​និង​ប្រើប្រាស់​រថយន្ត​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​បានឡើយ​។

​បច្ចុប្បន្ន​ការកាប់​ឈើ​និង​ប្រើប្រាស់​រថយន្ត​ម៉ាក​បង្កុង ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ យក​មក​រក្សាទុក​ក្នុងភូមិ​បំណក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ យ៉ាង​ពេញបន្ទុក ! បែរ​ជា​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ពោធិ៍សាត់ ក៏​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ ជា​មន្ត្រី​យោធា​នោះឡើយ​។​

​រីឯ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក គង់ ពុទ្ធី​រ៉ា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ ដែល​ចូល​កាន់តំណែង​ជំនួស​លោក ប៉ាន់ មរកត មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ាល់​នោះដែរ ។​

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ បាន​អំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ឯកឧត្តម សៅ សុខា មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បើក​ការ​ស៊ី​ប​អង្គេត​លោក​មន្ដ្រី​យោធា មាន​ផ្កាយ​លើ​ស្មារ​រកស៊ី​កាប់បំផ្លាញ​ព្រៃឈើ​ទាំងនោះ​និង ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ឈ្មោះ កោះ សំ​ភី ហៅ​តា​ហ​យ ដែល​កំពុង​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ និង​តំបន់​ជួរ​ភ្នំក្រវាញ​នេះ​ផង​បើ​មិន​ដូច្នោះ​ទេ​និង​វិនាស​មហន្តរាយ​ជាមិនខាន​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com