ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

មេ​ឈ្មួញ​ឈើ​ដុះ​ស្លែរ​ឈ្មោះ ថៃ​រកស៊ី​ឈើ យក​រថយន្ដ​ខេមរភូមិន្ទ​មក​ដឹក​ឈើ​ខុសច្បាប់​

មេ​ឈ្មួញ​ឈើ​ដុះ​ស្លែរ​ឈ្មោះ ថៃ​រកស៊ី​ឈើ យក​រថយន្ដ​ខេមរភូមិន្ទ​មក​ដឹក​ឈើ​ខុសច្បាប់​

​សៀមរាប ៖ មេ​ឈ្មួញ​ឈើ​ដុះ​ស្លែរ​ឈ្មោះ ថៃ ល្បីល្បាញ​ខាង​ដឹក​ជញ្ចូន​ឈើប្រណិត​ខុសច្បាប់​ចេញពី​ខេត្ត​ព្រះវិហារ ចូល​មក​ខេត្ត​សៀមរាប តាម​ស្រុក​ស្វាយ​លើ​យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ឡើយ ទង្វើ​បែប​នេះ​ត្រូវបាន​មហាជន​ដាក់​ការសង្ស័យថា មេ​ឈ្មួញ​ឈ្មោះ ថៃ ពូកែ​ដាក់​ថ្នាំ​សណ្ដំ​អោយ​សមត្ថកិច្ច​មេព្រៃ និង​បរិស្ថាន ដេក​លង់លក់​ស្កប់ស្កល់ និង​ជាប់​ត្រកៀក​ងាកខ្លួន​មិន​រួច មិន​អាច​ងើប​ទៅធ្វើ​សកម្មភាព​បង្ក្រាប់​បទល្មើស​បាន​ឡើយ ធ្វើ​អោយ​ឈ្មួញ​ឈើ​ឈ្មោះ ថៃ អាច​ដឹក​ជញ្ចូន​ឈើ​ដោយ​សេរី​រៀងរាល់ថ្ងៃ ប៉ុន្ដែ​មក​ដល់​ព្រឺ​ក​ថ្ងៃទី​២៣ ខែ សីហា ឆ្នាំ ២០២១ ជា​ថ្ងៃ​សោយ អស់ល័​ក្ខ បាន​ដឹក​ឈើប្រណិត​ច្រើនពេក រហូត​បែក​កង់​មុខ​ទៅលេង​រួច ក៏​ផ្លុង​រថយន្ដ​ចោល​ក្នុង​កំពត​ព្រៃ ត្រូវបាន​គេ​ប្រទះ​ឃើញ​សុទ្ធតែ​ឈើ​ប្រណិត ។​

​តាម​ប្រភព​ព័ត៏មាន​ច្បាស់កា​រ​ពី​មន្ដ្រីរាជការ​បាន​អោយដឹង​ថា​ឈ្មួញ​ឈើ​ឈ្មោះ ថៃ គ្មាន​តួនាទី ឬ បុណ្យ​ស័ក្ក​អ្វី​ទាំងអស់​ក្នុង​ជួរ​កងទ័ព ប៉ុន្ដែរ​ឈ្មួញ​ឈើ​ខាងលើនេះ​បាន​យក​រថយន្ដ​ត្រីអ៉ី​ពាក្យ​ផ្លាក់លេខ ខេមរភូមិន្ទ 2 4412 មក​ដឹក​ជញ្ចូន​ឈើ​ខុសច្បាប់ ដោយ​សេរី ( មិន​ខុស​ពី​សត្វ​ចៀម​ពាក់​ស្បែក​ខ្លា កំឡា​សត្វ​ឈ្លុស​នោះទេ ) ។​

​មហាជន​ស្នើរ​អោយ ឯកឧត្តម សៅ សុខា មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បើក​ការ​ស៊ី​ប​អង្គេត​មើល​អ្នក​យក​រថយន្ដ​ផ្លាក់លេខ ខេមរភូមិន្ទ ទៅ​ប្រើប្រាស់​ដឹក​ជញ្ចូន​ឈើ​ខុសច្បាប់​នេះ​ផង ព្រោះ​ឥឡូវ​តាម​ការពិនិត្យ​ស្រាវជ្រាវ​ឃើញ​ឈ្មួញ​កំពុងតែ​ប្រើប្រាស់​រថយន្ដ​អង្គភាព​យោធា​ជាច្រើន​គ្រឿង​សំ​រា​បើ​ដឹក​ឈើ​បំភាន់​ភ្នែក​មហាជន​យ៉ាង​ក្រ​អើ​ក្រ​ទ​ម​៕


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com