ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សមត្ថកិច្ច​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ឈាន​ដល់​ការផ្ទុះអាវុធ​ចំនួន​៧​គ្រាប់ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ រួម​ទាំង​វត្ថុតាង​មួយចំនួន​

សមត្ថកិច្ច​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ឈាន​ដល់​ការផ្ទុះអាវុធ​ចំនួន​៧​គ្រាប់ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ រួម​ទាំង​វត្ថុតាង​មួយចំនួន​

ភ្នំពេញ ៖​ កម្លាំង​នគរបាល​មន្ទីរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន (​ក​៧) នៃ​អគ្គស្នងការ នគរបាលជាតិ បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន រហូត​ឈានដល់​ការផ្ទុះ​អាវុធ​ចំនួន​៧​គ្រាប់ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ រួម​ទាំង​វត្ថុតាង​មួយចំនួន​។​

​ប្រតិបត្តិការ​នេះ​បង្ក​ការភ្ញាក់ផ្អើល នៅ​សៀ​ល​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២១​នេះ នៅ​ចំណុច​ស្តុប​ផ្ទះសំណាក់​ហេង​លៀប តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦​អា ស្ថិតនៅ​សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ឃើញ​មាន​រថយន្ត​ថែម​ទាំង​ម៉ូតូ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦A ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង គោលបំណង​ចេញពី​ទីក្រុង​ភ្នំពេញ ខណ​:​មក​ដល់​នៅ​ចំណុច​ស្តុប ផ្ទះសំណាក់​ហេង​លៀប តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦A ស្រាប់តែ​កម្លាំង​សមត្ថកិច្ច​ទាំង​ឯកសណ្ឋាន​និ ង​ស៊ីវិល ចុះ​ប្រសាច​ពេញ​ផ្លូវ រួច​បាន​ដក​កាំភ្លើង បាញ់​ចំនួន​៧​គ្រាប់ រួមមាន​ទាំង​អាវុធខ្លី និង​វែង​ផងដែរ តែ​ក្នុង​ប្រតិបត្តិការ​នេះ​មិន​បណ្ដាល​ឱ្យ​មាន​មនុស្ស​រងរបួស​ឡើយ ។​

​ក្រោយ​ប្រតិបត្តិការ បាន​ប្រមូលគ្នា​ឡើង​រថយន្ត​ចាកចេញ​ពី​កន្លែងកើតហេតុ​ភ្លាមៗ ។ ចំណែក​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ទីតាំង​កើតហេតុ បាន​បញ្ចាក់​ថា​៖ ពាក់ព័ន្ធ​ករណី​នេះ គឺ​ប្រតិបត្តិការ​របស់​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿង ចុះ​ចាប់​ជនសង្ស័យ​រួមទាំង​វត្ថុតាង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com