ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សំណង់​ខុសច្បាប់​នៅក្នុង​ស្រុក​ស្ទោង​មាន​មន្ដអាគម​ចេះ​ឆ្ពិន​ភ្នែក​មន្ដ្រី​ជំនាញ​និង​អាជ្ញាធរ​ស្រុក​ស្ទោង​( សាងសង​យ៉ាង​រលូន​)

សំណង់​ខុសច្បាប់​នៅក្នុង​ស្រុក​ស្ទោង​មាន​មន្ដអាគម​ចេះ​ឆ្ពិន​ភ្នែក​មន្ដ្រី​ជំនាញ​និង​អាជ្ញាធរ​ស្រុក​ស្ទោង​( សាងសង​យ៉ាង​រលូន​)

ខេត្ត​កំពង់ធំ​៖ ប្រជា​ពល​រដ្ន​និង​មន្ដ្រីរាជការ​ក្នុងស្រុក​ស្ទោង​បាន​រឹះ​គន់​អាជ្ញាធរ​ស្រុក​ស្ទោង​និង​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​ស្ទោង ថា​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ស៊ី​សំណូក​ក្រោម​តុ បណ្ដោយ​អោយ​កើតមាន​សំណង់​អាណាធិបតេយ្យ សាងសង​លើ​ដី​ចំណី​ផ្លូវ​សា​ធា​រណះ​ជា​ហូរហែរ ទោះបីរ​មន្ទីរ​សុរិយោដី​និង​សំណង់​ខេត្ត​បាន​អះអាងថា​បាន​ចុះ​ផ្អាក​ហើយ​ក៏ដោយ​ក៏​ម្ចាស់​សំណង់​នៅ​តែ​បើក​ការដ្ឋាន​សាងសង់​ដោយ​ឥត​ញញើត​ច្បាប់​ដដែល​។​

​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​២៣ ខែកក្កដា​ឆ្នាំ​២០២១ សំណង់​អាគារ​ចំនួន​២​កន្លែង​កំពុង​សាងសង​យ៉ាង​រលូន​មិន​មាន​ការផ្អាក​នោះទេ កន្លែង​ទី​១​នៅ​ទីប្រជុំជន​ជិត​បេនឡាន បាន​សាងសង់​អាគារ​៤​ល្វែង​៣​ជាន់ ជា​កម្ម​សិទ្ធ​របស់​អ្នកស្រី តឹង តន់ និង​នាង ជិម ណារ៉ុម ស្ថិតនៅ​ភូមិ​ឈើទាល ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ និង​ទី​២ ស្ថិតនៅ​ក្បែរ​ស្ទឹង​ស្ទោង​ប្រហែល​៣០​ម៉ែត្រ ដោយ​សំណង់​ទាំងនេះ​សុទ្ធសឹងតែ​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ពុំ​មាន​ប្លង់​កម្ម​សិទ្ធ​នោះឡើយ ។​

​ជាក់ស្ដែង​សំណង​ទាំងនេះ​ស្ថិត​នៅលើ​ដី​ចំណី​ផ្លូវ​ជាតិ​លេខ​០៦ ដែល​កំណត់​ដោយ​មាត្រា​ច្បាប់ ដោយ​វាស់​ពី​អ័ក្ស​ផ្លូវ​ម្ខាង​៣០​ម៉ែត្រ តែ​ច្បាប់​បាន​អនុ​ឡោ​ឲ្យ​អ្នក​ដែល​រស់នៅ​លើ​ផ្លូវ​ពីមុន​មក​ហាម​បន្ត​ការសាងសង់​បន្ថែម ។​ប៉ុន្ដែរ​សំណង់​ផ្ទះល្វែង​៤​ល្វែង ៣​ជាន់​របស់​លោកស្រី តឹង តន់ និង​នាង ជិម ណារ៉ុម បាន​ដំណើរការ​សាងសង់​ជាធម្មតា បើទោះបីជា​មាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មក​ផ្អាក​ការសាងសង់​បណ្តោះអាសន្ន​ក៏ដោយ បើ​យោងតាម​របាយការណ៍ របស់​មន្ទីរ​សុរិយោដី​ខេត្ត​បាន​សរសេរ​សំណេះ​ដូចខាងក្រោម =​តំបន់​ទីប្រជុំជន​បាន​ចុះ​បញ្ចី​ជា​លក្ខណៈ​ប្រព័ន្ធដោយ​ទុក​ផ្លូវ​ជាតិ​លេខ​០៦ ទំហំ​៦០​ម៉ែត្រ​សាង​ខាង​ផ្លូវ ម្ចាស់​សំណង់​ពុំ​មាន​វិញ្ញាប័ន្តបត្រ​សម្គាល់ម្ចា​ស់​អចលនាវត្ថុ​ឡើយ ការចុះពិនិត្យ​ជាក់ស្តែង មន្ដ្រី​ជំនាញ​បាន​ធ្វើ​របាយការណ៍​ជូន ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​រួចហើយ គ​ណះ​កម្មា​ការរៀបចំ​ដែនដី សម្រេច​ផ្អាក​ការសាងសង់​ជា​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី ២៨ ខែមិថុនា ឆ្នាំ ២០២១ ។​

​សូមបញ្ជាក់​ថា រហូតមកដល់​ពេលនេះ សំណង់​ផ្ទះល្វែង របស់​លោកស្រី តឹង តន់ និង​នាង ជិម ណារ៉ុម នៅតែ​ដំណើរការ​សាងសង់​ដដែល លោក អ៊ឹម សុ​ឌី​ណា ប្រធាន​មន្ទីរ​សូរិយោដី និង​សំណង់​ខេត្ត​កំពង់ធំ បាន​ឆ្លើយតប​តាម​ប្រព័ន្ឋ​តេក្រាម​ថា ( មន្ទីរ​បាន​ចុះទៅពិនិត្យ និង​ផ្អាក​ការសាងសង់​នេះ​ជា​បណ្តោះអាសន្ន និង​បាន​របាយ​ការណ៏​ជូន​ទៅ​ឯកឧត្តម​អភិ​បាល​ខេត្ត រួចរាល់​ហើយ តែ​បើ​សកម្មភាព​ការសាងសង់​នេះ​នៅតែ​បន្ត មន្ទីរ​និង​ចាត់​ក្រុមការងារ​ដោយ​សហការណ៏​ជាមួយ​រដ្ឋ​បាល​ខេត្ត​ចុះទៅ​ពិនិត្យ​ថែមទៀត )​។​

​មហាជន​បាន​កំពុងតែ​រងចាំ​មើលថា តើ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ដែរ​ឬទេ ក្នុង​ការទប់ស្កាត់​ការសាងសង់​សំណង​ទាំង​២​កន្លែង​នេះ ព្រោះ​ឥលូវ​បំរាម​ការសាងសង់​របស់​ជំនាញសាប​ដូច​ទឹកទ​ន្លេ​មេគង្គ (​ឆ្មា​ចេះតែ​ដេក កណ្តុ​រពាំ​ចំណី​) ជា​ពិសេស​ការអនុវត្ត​ច្បាប់​របស់​មន្ដ្រី​ជំនាញ​កាន់តែ​ចុះខ្សោយ​គ្មាន​ប្រសិទ្ធភាព​ឡើយ​ដោយសារ​អ្នកតា​ធំ​បាំង​មុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com