ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ពិតជា​ផ្គើន​ណាស់ ឈ្មោះ​ប៊ី​ហើយ​និង​បក្ខពួក​គូរ​កន ឈ្មោះ​ពន្លក ហ៊ាន​បើក​សង្វៀន​ជល់​មាន់​និង​ល្បែង​ស៊ី​មួយចំនួនទៀត​ផ្ទុយ​និង​អនុសាសន៍​របស់​សម្ដេច​

ពិតជា​ផ្គើន​ណាស់ ឈ្មោះ​ប៊ី​ហើយ​និង​បក្ខពួក​គូរ​កន ឈ្មោះ​ពន្លក ហ៊ាន​បើក​សង្វៀន​ជល់​មាន់​និង​ល្បែង​ស៊ី​មួយចំនួនទៀត​ផ្ទុយ​និង​អនុសាសន៍​របស់​សម្ដេច​

ខេត្តតាកែវ ៖ ប្រភព​របស់​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឱ្យដឹង​ថា​សង្វៀន​ជល់​មាន់​និង​បង្កប់​ល្បែងស៊ីសង​មួយចំនួន​ទៀត​ដូចជា​: អាប៉ោង​បាន​កំពុងតែ​ប្រព្រឹត្តទៅ​យ៉ាង​រលូន​សង្ស័យថា​មានការ​បើកភ្លើង​ខៀវ ពី​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​ខេត្ត​ហើយ​មើល​ទៅ​ទើប​មិន​មាន​មន្ត្រី​មាន​សមត្ថកិច្ច​អាជ្ញាធរ​មាន​ចំណាត់ការ​ឬ​បង្ក្រាប​សង្វៀន​ជល់​មាន់​និង​អាប៉ោង​នេះ​ទាល់តែសោះ​។​

​បើ​តាម​ការរាយការណ៍​អ្នក​ដែល​រស់នៅ​ជិត​កន្លែង​សង្វៀន​ជល់​មាន់​និង​អាប៉ោង​បាន​ប្រាប់ថា​:​ពួកគាត់​មិន​សប្បាយចិត្ត​ចំពោះ​ទង្វើ​របស់​ក្រុម​ពួក​អ្នកញៀន​និង​ល្បែងភ្នាល់​ស៊ីសង ជល់​មាន់ បៀ​រ​,​អាប៉ោង​នោះ​ទ្បើយ​។
​ដោយ​ពេល​ខ្លះ ពួកគាត់​ស្ទើរតែ​មិន​បាន​ដេក​ពួន​នឹង​ការ​ហ៊ោ​កញ្ច្រៀវ​របស់​ក្រុម​អ្នកញៀន​ល្បែងភ្នាល់ជ​ល់​មាន់​និង​អាប៉ោង​ដែល​ជា​ការរំខាន​ដល់​គាត់​មិន​បាន​ដេក​ពួន​ក្រោយ​ពី​សម្រាក​ពី​ការងារ​។​

​គាត់​បាន​បន្ត​ឲ្យដឹង​ទៀត​ដែរ​ថា​: ក្រុម​អ្នក​ញៀន​ល្បែងភ្នាល់​ស៊ីសង​បៀ អាប៉ោង ភ្នាល់​ជល់​មាន់​ទាំង​នេះ​បាន​បើក​សង្វៀន​ល្បែង​ជល់​មាន់​និង​អាប៉ោង​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ​ដោយ​មិន​ឃើញ​មាន​អាជ្ញាធរ​ឬ​មន្ត្រី​មាន​សមត្ថកិច្ច​ក៏​ដូចជា​ថ្នាក់ដឹកនាំ​ស្រុក​ខេត្ត​បង្ក្រាប ឬ​មាន​ចំណាត់ការ​ទៅលើ​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​ទាល់តែសោះ​។ ទំនោរ​បែបនេះ !​ប្រហែល​ជា​គិតតែ​យកលុយ​ដាក់​ហោប៉ៅ​ឬ​បាន​សើម​មាត់​សើ​ម ក និង​ទទួល​លាភសក្ការៈ​ពី​ឈ្មោះ​ប៊ី​និង​ពន្លក​ក្រាស់ក្រែល​ហើយ​មើលទៅ ទើបបាន​ជា​សង្វៀន​ជល់​មាន់​អាប៉ោង​ទាំងនេះ​មិន​ខ្លាចរអា​នឹង​ច្បាប់​បន្តិច​សោះឡើយ​។​

​ទោះបីជា​យ៉ាងណាក្តី អនុសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ម្ដង​រួចមកហើយ​ថា​: បើសិនជា​អាជ្ញាធរ​សមត្ថកិច្ច​ថ្នាក់ស្រុក ថ្នាក់​ខេត្ត​មិន​ហ៊ាន​បង្ក្រាប​សង្វៀន​ជល់​មាន់​បៀរ​អាប៉ោង ឬ​អសមត្ថភាព​ទុក​ឱ្យ​ក្រុម​អ្នកញៀន​ល្បែងស៊ីសង​ភ្នាល់​ជល់​មាន់ បៀ អាប៉ោង​ធ្វើជា​អភិបាលខេត្ត​ម្ដងវិញ​ទៅ​។​

​កត្តា និង​ទង្វើរ​បែប​នេះ​ហើយ​ដែល​បង្ក​អសន្តិសុខ​ដល់​សង្គម​មួយចំនួន​ដូចជា​: ចោរលួច​,​ប្លន់​,​ឆក់ ឬ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​បង្ក​ពី​អ្នកញៀន​ល្បែង​ទាំងនេះហើយ ខ្លះ បញ្ចាំ ឬ លក់​ម៉ូតូ​ដីស្រែ​ន​ចម្ការ មួយចំនួន​ទៀត​ដើម្បី​យក​ប្រាក់​ទៅ​ភ្នាល់​ចំពោះ​ល្បែង​ជល់​មាន់​ស៊ីសង​បៀរ​អាប៉ោង​..​ល​…​ហើយ​ខ្លះ​ទៀត​ក៏​ធ្វើការ​ចំណាកស្រុក​ផងដែរ​ក៏​ព្រោះតែ​ល្បែង ?​ដូច​សុភាសិត​ខ្មែរ​មួយ​បាន​ពោល​ថា​:(​ឈ្នះ​មុខខ្លាញ់​ចាញ់​មុខសេះ​)​។​

​ប្រភព​មួយចំនួន​ទៀត​បាន​លើកឡើងឲ្យ​ដឹង​ផង​ដែរ​ថា ម្ចាស់ សង្វៀន​ជល់​មាន់​និង​បៀ​អាប៉ោង​ខាងលើនេះ ដែល​មាន​ឈ្មោះ​ប៊ី​ហើយ​និង​បក្ខពួក​គូរ​កន​ម្នាក់ទៀត​ឈ្មោះ​ពន្លក ប្រហែលជា​មាន​ខ្សែ​ឬ​ខ្នង​ក្រាស់​ហើយ ទើប​ហ៊ាន​បើក​សង្វៀន​ភ្នាល់​ជល់​មាន់​បង្កប់​ដោយ​ល្បែងស៊ីសង​មួយចំនួន​ថែមទៀត ដោយ​គ្មាន​មន្ត្រី​មាន​សមត្ថកិច្ច​ណា​អាច​បង្ក្រាប​គាត់​បាន​ឡើយ​។​មិនតែប៉ុណ្ណោះ​ទៀតសោត​ថែមទាំង ប្រព្រឹត្តទៅ​ដោយ​រលូន​និង​ផ្ទុយ​ពី​អនុសាសន៍​របស់​សម្ដេច​ថែមទៀត​ផង​។​

​ប្រភព​ប្រជាពលរដ្ឋ​ក៏​បាន​បន្ត​បន្ថែម​ឱ្យដឹង​ដែរ​ថា យ៉ាងហោច​ណាស់​ក្នុង​មួយថ្ងៃៗ​សង្វៀន​ជល់​មាន់​ខាងលើ​នេះ​របស់​ឈ្មោះ​ប៊ី និង ឈ្មោះ​ពន្លក បើក​ធ្វើការ​ភ្នាល់​ការ​ជល់​មាន់​មិន​ក្រោម​ពី​៥​ទៅ​១០​នោះ​ឡើយ​ក្នុង​មួយថ្ងៃៗ​រួម​នឹង​ការ​បង្កប់​ល្បែងស៊ីសង​មួយចំនួន​ថែមទៀត​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ទីតាំង​ភូមិសាស្ត្រ​សង្វៀន​ជល់​មាន់​របស់​បុគ្គល​ឈ្មោះ​ប៊ី និង បក្ខពួក​គូរ​កន​ម្នាក់ទៀត​ឈ្មោះ​ពន្លក បាន​កំពុងតែ​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ស្ថិត​នៅក្នុង​ចំណុច​ទំនប់​ជ្រៃ​រោង ភូមិ​តា​តៃ ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​ប្រជាពលរដ្ឋ​និង​មហាជន​មួយចំនួន​ទៀត​រង​ចាំមើល​ចំណាត់ការ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច​ថ្នាក់ស្រុក​ខេត្ត​មាន​វិធានការ​ដូចម្ដេចខ្លះ​?​ចំពោះ​ម្ចាស់​សង្វៀន​ជល់​មាន់​បៀរ​អាប៉ោង​របស់​ឈ្មោះ​ប៊ី និង ពន្លក ដែល​មិន​ខ្លាចរអា​នឹង​ច្បាប់​នឹង​ផ្គើន​ពី​អនុសាសន៍​របស់​សម្ដេច​ផង​ដែរ​នោះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com