ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

រថយន្ត​ដឹក​សម្ភា​រះ​បញ្ញើរ​របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ​បុក​ជាមួយ​ម៉ូតូ​បណ្ដាល​អោយ​ឆេះ​កាប៊ីន​មុខ​និង​រងរបួស​កម្មករ​ម្នាក់​

រថយន្ត​ដឹក​សម្ភា​រះ​បញ្ញើរ​របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ​បុក​ជាមួយ​ម៉ូតូ​បណ្ដាល​អោយ​ឆេះ​កាប៊ីន​មុខ​និង​រងរបួស​កម្មករ​ម្នាក់​

កំពង់ឆ្នាំង​៖ កម្មករ​ម្នាក់​ធ្វើ​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​បាន​រងរបួស​ជា​ទម្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ​បុក​ជាមួយ​ម៉ូតូ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ត្រង់​ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៥ និង​៨៦ ស្ថិតក្នុង​ភូមិ​ព្រៃពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។​

​លោក ទឹម ច​ន្ធី អធិការនគរបាល​ស្រុក​រលាប្អៀរ បានអោយដឹងថា កម្មករ​ធ្វើ​ផ្លូវ​របស់​ក្រុមហ៊ុន​ជប៉ុន ដែល​បាន​រងរបួស​ធ្ងន់ មានឈ្មោះ សេង សុ​ភក្ត្រា អាយុ​២២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចារ​ថ្មី ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។

​នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3P-4714 ជា​រថយន្ត​ដឹក​សម្ភា​រះ​របស់​ក្រុមហ៊ុន វីរៈ​ប៊ុន​ថាំ បើកបរ​ដោយ​ជន​មិន​ស្គាល់ឈ្មោះ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ក៏​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ជនរងគ្រោះ បណ្ដាលឲ្យ​រងរបួស​ជា​ទម្ងន់ និង​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង ។

​លោក អធិការ​បន្ដ​ថា​ក្រោយ​ពេល​រថយន្ត​បុក​ជាមួយ​ម៉ូតូ រថយន្ត​មិន បាន​ឈប់​នោះទេ គឺ​អូស​ម៉ូតូ​ដែល​ជាប់​ពីក្រោម​រថយន្ត​ចម្ងាយ​ជាង​៦០​ម៉ែត្រ បង្ករ​ចេញ​ជា​ផ្កាភ្លើង​ឆេះ​ម៉ូតូ​និង​បន្ត​ឆេះ​រថយន្ត ចំណែក​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេចខ្លួន​បាត់ ។​

​ក្នុង​ហេតុ​ការ​នោះ​ដែរ រថយន្ត​ពន្លត់​អគ្គីភ័យ​២​គ្រឿង​បាន​ចេញ​អន្តរាគមន៍​ពន្លត់ ទើប​អគ្គីភ័យ​ឆេះ​ត្រឹមតែ​កាប៊ីន​រថយន្ត មិន​រាលដាល មក​ឆេះ​ផ្នែក​ខាងក្រោយ ដែល​មាន​សម្ភារៈ របស់​អ្នក​ផ្ញើរ​ពេញ​មួយ​ឃ្លុប​រថយន្ត​ខាងក្រោយ ។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​យក​រថយន្ត​ស្ទូច មក​ស្ទូច​រថយន្ត ទៅ​ដាក់​នៅ​អធិការដ្ឋាន​នគរបាល​ជាមួយ​ម៉ូតូ​ជនរងគ្រោះ ។​ចំណែក​បញ្ញើ​របស់​អតិថិជន ដែល​នៅ​សេសសល់ ត្រូវ​សមត្ថកិច្ច ឱ្យ​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ ផ្ទេរ​ដាក់​រថយន្ត​ផ្សេង ដឹកយក​ទៅ​ឱ្យ​អតិថិជន​បន្ត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com