ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឃាត់ខ្លួន​ឧត្តមសេនីយ៍ម្នា​ក់ ករណី​ឆបោក ប្រាក់ រត់​ការ​ចូល​បម្រើការ​ងារ​ជា​មន្ត្រី​នគរបាល​ជាតិ ជាង​២​ម៉ឺន​ដុល្លារ

ឃាត់ខ្លួន​ឧត្តមសេនីយ៍ម្នា​ក់ ករណី​ឆបោក ប្រាក់ រត់​ការ​ចូល​បម្រើការ​ងារ​ជា​មន្ត្រី​នគរបាល​ជាតិ ជាង​២​ម៉ឺន​ដុល្លារ

កណ្តាល ៖ ការចាប់ខ្លួន​ជនសង្ស័យ​រូប​នេះ​គឺ​បាន​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់លោក ម៉ៅ ស៊ីណា ចៅ​ក្រ ម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១​នេះ ឃាត់​ខ្លួន​លោក​ឧត្តមសេនីយ៍​ប៉ូលិស ហង្ស វណ្ណៈ អាយុ​៤១ ដែលជា មន្ត្រីនគរបាល​ជាតិ ថ្នាក់​ឧត្តមសេនីយ៍ទោ បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ រស់នៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។​

​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​បាន​បញ្ជាក់ថា ឈ្មោះ ហង្ស វណ្ណៈ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ឆបោក ប្រព្រឹត្ត​នៅ​ចំណុច​ស្ថានីយ៍ ប្រេង​ឥន្ទនៈ​សូ​គីមិច លើ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៦ ដែល​បទល្មើស​ព្រហ្ម ទណ្ឌ​នេះ មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​លោក​ឧត្តមសេនីទោ ហង្ស វណ្ណៈ បាន​រង​នូវ​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ម្នាក់ ដែល​ប្តឹង​ចោទប្រកាន់ថា បាន​យក លុយ​គេ​ចំនួ ន ២២ ០០០ ដុល្លារ ទៅ​រត់​ការ​ចូល​បម្រើកា​រងារ​ជា​មន្ត្រី​នគរបាល​ជាតិ ប៉ុន្តែ​មិន​បាន​សម្រេច​តាម​ការសន្យា ពោល​គឺ​ស៊ីដាច់​ប្រាក់​ជាង​២​ម៉ឺន​ដុល្លារ​នោះ នឹង​ថែមទាំង​គេចវេស​ន៍​មិន​ជួយ​ដោះស្រាយ​ជាមួយ​ម្ចាស់​ប្រាក់​ទៀត ផង ទើប​គេ​ប្ដឹង​មក​តុលាការ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com