ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

លោក សាយ វាសនា ព្រះរាជអាជ្ញារង​បញ្ចា​អោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចាប់​រថយន្ត​មួយ​គ្រឿង​ដឹក​អនុផល​ព្រៃឈើ​គ្មាន​ច្បាប់​ប្រគល់​អោយ​មន្ដ្រី​ជំនាញ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​

លោក សាយ វាសនា ព្រះរាជអាជ្ញារង​បញ្ចា​អោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចាប់​រថយន្ត​មួយ​គ្រឿង​ដឹក​អនុផល​ព្រៃឈើ​គ្មាន​ច្បាប់​ប្រគល់​អោយ​មន្ដ្រី​ជំនាញ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​

កំពង់ធំ​៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការឃាត់​រថយន្ត​មួយ​គ្រឿង​ដឹក​ប្រមូល​ផល​អនុផល​ព្រៃឈើ​គ្មាន​ច្បាប់​អនុញ្ញាត ក្នុង​ការឃាត់​រថយន្ត​នេះ​ក្រោម​ការសម្របសម្រួល​ពី​លោក សាយ វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​និង​ទប់ស្កាត់​ការប្រមូល​ផល​អនុផល​ព្រៃឈើ​គ្មាន​ច្បាប់ ដឹកនាំ​ដោយ​លោក​មុំ សុផល នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម សហការ​ជាមួយនឹង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ជាច្រើនរូប នៅ​ចំណុច​ផ្លូវលំ ក្នុង​ឃុំ​ទី​ពោ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ នា​យប់​ថ្ងៃ​ទី ២៥ ខែ​ឧសភា​ឆ្នាំ ២០២១ ។​

​លោក សាយ វាសនា ព្រះរាជអាជ្ញារង បានឲ្យដឹង​ថា​នេះ​គឺជា​បទល្មើស​ជាក់ស្ដែង​ដែល​ក្រុម​ឈ្មួញ​ធ្វើ​ការដឹក​ប្រមូល​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ច្បាប់​បាន​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ យើង​ក៏​បាន​បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ចុះ​ធ្វើ​ការឃាត់ ប្រមូល​យក​វត្ថុតាង​មួយចំនួន​យក​មក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តាំងក្រសាំង​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។​

​លោក​មុំ សុផល នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បានអោយដឹងថា ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​នេះ វា​ស្ថិត​នៅ​មាត្រា ៩៦ ចំណែក​ចំនួន​កំណត់​ឈើ​យើង​មិនទាន់បាន​រាប់​នៅឡើយ​ទេ ។​លោក​បន្ដថា ករណី​នេះ​យើង​ត្រូវ​ពិន័យ​អន្តរ​ការណ៍​ពី​រដ្ឋបាល​ព្រៃឈើ ជា​ទឹកប្រាក់ ពី​ពីរ​ទី​បី​ដង នៃ​តម្លៃ​វត្ថុតាង ឬ​អាច​បញ្ជូន​ទៅ​ការ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ចំណែក​រថយន្ត​គ្មាន​ស្លាក​លេខ​នោះ យើង​ទុកអោយ​ខាង​ជំនាញ​ជា​អ្នកចាត់ចែង​និតិ​វិធី​ច្បាប់​បន្ថែម​ទៀត ។​

​ឯ​ម្ចាស់​ឈើ​ឈ្មោះ ធៀប ធួ​ក អាយុ ៤៦​ឆ្នាំ រស់នៅ​ភូមិ​ពពេច ឃុំ​ចុង​ដួង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បាន​បើករថយន្ត​លុច្ស​ស៊ីស​RX 300 ពាក់​ស្លាក ព្រះសីហនុ 2A-0198 សំរាប់​បិត​ពីមុខ​រថយន្ត ចំណែក​តៃកុង​បើក​រថយន្ត​ដឹក​ផល​អនុផល​ព្រៃឈើ​ត្រូវជា​កូន ឈ្មោះ ហេង បូរ៉ា អាយុ​ជាង​២០​ឆ្នាំ ក្រោយ​ឃើញ​ហេតុការណ៍​មិន​ស្រួល តៃកុង​រថយន្ត​ខាងលើ​នេះ​បាននាំគ្នា​បើកទ្វារ​រថយន្ត​រត់គេច​ចូល​ព្រៃ​បាត់ស្រមោល ។​

​បច្ចុប្បន្ន​រថយន្ត និង​វត្ថុតាង​ទាំងអស់ ត្រូវបាន​មន្ត្រី​ជំនាញ​យកទៅ​រក្សាទុក​នៅ​រដ្ឋបាល​ព្រៃឈើ​តាំងក្រសាំង រង់ចាំ​ម្ចាស់​មក​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com