ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អភិបាល​ខេត្ត​កំពង់ធំ នាំយក​គ្រឿង​ឧបភោគ​បរិភោគ និង​សម្ភារៈ​ការពារកូ​វីដ​១៩ ជូន​ដល់​កងកម្លាំង​ដែល​ប្រចាំការ​នៅ​តំបន់​បិទ​ខ្ទប់ និងជំរុញ​អ្នកពាក់ព័ន្ធនឹង​អ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​១៩ រួសរាន់​ទៅ​ផ្ដល់​សំណាក​

អភិបាល​ខេត្ត​កំពង់ធំ នាំយក​គ្រឿង​ឧបភោគ​បរិភោគ និង​សម្ភារៈ​ការពារកូ​វីដ​១៩ ជូន​ដល់​កងកម្លាំង​ដែល​ប្រចាំការ​នៅ​តំបន់​បិទ​ខ្ទប់ និងជំរុញ​អ្នកពាក់ព័ន្ធនឹង​អ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​១៩ រួសរាន់​ទៅ​ផ្ដល់​សំណាក​

​រដ្ឋបាល​ខេត្ត​កំពង់ធំ ៖: ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន ខិតខំ​បន្ត ផ្សព្វផ្សាយ បន្ថែមទៀត ចំពោះ​អ្នកពាក់ព័ន្ធ​នឹង​អ្នក​កើត​ជំងឺ​កូវី​ដ​១៩ ជាពិសេស​អ្នកចូលរួម​បុណ្យ​សព​ស្ត្រី​ឈ្មោះ ប៉ិល ថេង កាលពី​ថ្ងៃ​ទី ១៩ មេសា ២០២១ នៅ​ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង និង​ឈ្មោះ ចេង គឹម​នៅ ជា​អាជីវករ លក់​សាច់​ជ្រូក​នៅ​ផ្សារសេរី​ស្ទោង ក្នុងភូមិ​កំពង់ក្តី ឃុំ​កំពង់ចិនត្បូង ព្រមទាំង​អំពាវនាវ ដល់ អ្នក ដែល​បាន​ចូលរួម​បុណ្យសព និង​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​ឈ្មោះ ចេង គឹម​នៅ រួសរាន់​ទៅ ផ្ដល់ សំណាក ដើម្បី​វិភាគ​រក​មេ​រោគកូ​វីដ​១៩ នៅ​សាលាបឋមសិក្សា​ព្រះ​នាង ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដើម្បី​កាត់​ផ្ដាច់​ឫសគល់​នៃ​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ចូល​ក្នុង​សហគមន៍​។​

​ការអំពាវនាវ​នេះ​ត្រូវបាន​លើកឡើង ខណៈ​ដែល​ឯកឧត្ដម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​ក្រុម​ការងារ​បន្ត នាំ យក​គ្រឿង​ឧបភោគ​បរិភោគ និង​សម្ភារៈ​ការពារកូ​វីដ​១៩ ជូន​ដល់​កងកម្លាំង​ដែល​ប្រចាំការ​នៅ​តំបន់​បិទ​ខ្ទប់ នៅ ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២១ ។

​ឯកឧត្តម សុខ លូ បន្ថែមទៀតថា ដើម្បី​ធានា​ដល់​ការគ្រប់គ្រង​ការរីក​រាល​នៃ​ជំងឺ​កូវី​ដ​១៩ ឲ្យបាន​ល្អ​ប្រសើរ រដ្ឋបាល​ខេត្ត​សម្រេច បិទ​ផ្សារសេរី​ស្ទោង ក្នុងភូមិ​កំពង់ក្តី និង​ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ជា​បណ្តោះអាសន្ន រហូតដល់​មាន​ការជូន​ដំណឹង​នៅពេល​ក្រោយ​។​

​ឯកឧត្តម សុខ លូ បាន​ក្រើនរំឭក​ដល់ កងកម្លាំង​ទាំងអស់ សូម​ខិតខំ​ផ្សព្វផ្សាយ​បន្ត ដល់​បងប្អូន​ដែល​បាន​មក​ធ្វើ តេស្ត​យក​សំណាក​លើក​ទី​មួយ​រួច​ហើយ ទទួលលទ្ធផល​អវិជ្ជមាន មិន​ប្រាកដ​ថា​បងប្អូន​មិន​មាន​ការឆ្លង​នោះ​ទេ លុះត្រា តែ​ឆ្លងកាត់​ការយក​សំណាក​លើក​ទី ២ ឬ​ទី ៣ ទទួលលទ្ធផល​អវិជ្ជមាន ហើយ​ត្រឡប់​ទៅផ្ទះ​វិញ ធ្វើ ច​ត្តា ឡី​ស័កយៈ​ពេល ១៤​ថ្ងៃ​ទៀត មិន​មាន​រោគសញ្ញា​ណាមួយ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវី​ដ​១៩ ទើប​ប្រាកដថា​ពួកគាត់ មិនមាន ការឆ្លង​ជំងឺ​កូវី​ដ​១៩​។​

​ក្នុងនោះ​ឯកឧត្តម សុខ លូ ក៏​បាន​សំណូមពរ ឲ្យ​អាជ្ញាធរ​ស្រុក ឃុំ ភូមិ ទាំងអស់ សូម បង្កើន​ការ យកចិត្ត​ទុក ដាក់ ចំពោះ​បងប្អូន​ពលករ​ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​គ្រប់​ទីកន្លែង​ទាំងអស់ នឹង​បន្ត​តាមដាន​ការធ្វើ ចត្តា​ឡី​ស័ក ព្រមទាំង​បន្ត​ការចុះ​សាកសួរ​សុខទុក្ខ​បងប្អូន​ពលករ​ឲ្យបាន​ញឹកញាប់​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com