ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ក្រុមហ៊ុន​អាជីវកម្ម​ជីកដី​អនុវត្តន៍​ផ្ទុយ​ពី​ច្បាប់​រ៉ែ​និង​ថាមពល​នឹង​ត្រូវ​ផាកពិន័យ​តាមច្បាប់

ក្រុមហ៊ុន​អាជីវកម្ម​ជីកដី​អនុវត្តន៍​ផ្ទុយ​ពី​ច្បាប់​រ៉ែ​និង​ថាមពល​នឹង​ត្រូវ​ផាកពិន័យ​តាមច្បាប់

​កំពង់ធំ​៖ លោក យ៉ូវ សេង​គុណ នាយក​រដ្ឋបាល​ខេត្ត​កំពង់ធំ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២១​បាន​ដឹកនាំ​មន្ដ្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ទីតាំង​ជីក​យក​អាចម៍ដី​ជាក់ស្តែង ដែល​ក្រុមហ៊ុន​ឯកជន​កំពុង​ប្រកប​អាជីវកម្ម​ជីក និង​ដឹក​អាចម៍​ដី ក្នុង​តំបន់​ភូមិ​ក្តី​ដូង ឃុំ​ក្តី​ដូង​ស្រុក​កំពុងស្វាយ ខេត្ត​កំពង់ធំ​។​

​លោក យ៉ូវ សេង​គុណ បញ្ជាក់​ថា​រណ្តៅ​ដី​នៅ​តំបន់​នេះ​មាន​ជម្រៅ​ជ្រៅ ហួស​ខុស​ទៅនឹង​ច្បាប់​អាជីវកម្ម​ដែល​បាន​អនុញ្ញាត្តិ ! ដូច្នេះ​ក្រុមហ៊ុន​ទាំងអស់​កំពុង​ប្រកប​អាជីវកម្ម​នៅ​ទីតាំង​ខាងលើ នឹង​ត្រូវ​ធ្វើ​ការពិន័យ​រដ្ឋបាល​តាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង និង​ការធ្វើ​អា​ជី​កម្ម​ធនធាន​រ៉ែ​។​

​នៅក្នុង​សកម្មភាព​ព្រឹក​នេះ​ដែរ រូបលោក និង​មន្ទីរ​ជំនាញ​ឃាត់​គ្រឿងចក្រ​ពីរ​គ្រឿង (​អេស្ការ​កាយ​ដី​) រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្តី​ដូង រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​ពិន័យ​ទៅតាម​ផ្លូវច្បាប់​! ចំពោះ​រណ្តៅ​ផ្សេងទៀត​រូបលោក​ផ្ទាល់ និង​ក្រុមការងារ នឹង​បន្ត​ចុះ​វាស់វែង​ជាក់ស្តែង ព្រមទាំង​ធ្វើ​ការពិន័យ​ទៅតាម​ច្បាប់​ដូចគ្នា​។​

​លោក ណឹម ចន្ថា ប្រធាន​មន្ទីរ រ៉ែ​និង​ថាមពល ខេត្ត​កំពង់ធំ បាន​ឆ្លើយ​ក្នុង​តប​តាម​ប្រព័ន្ធ​តេ​លេក្រា​ម​ថា អាជ្ញា​បណ្ណ​មាន​ចេញ​ដោយ​ខេត្ត និង​ក្រុង ស្រុក មន្ទីរ​រ៉ែ មិន​មាន​សិទ្ធិ​ចេញ​អាជ្ញា​បណ្ណ​ទេ​៖
-​ចេញ​ដោយ​ខេត្ត ជីក​ជម្រៅ​៥​ម​
-​ចេញ​ដោយ​រដ្ឋបាល​ក្រុង​/​ស្រុក ជីក​ជម្រៅ​៣​ម​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com