ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ផ្សារ​ចំនួន​បី​ក្នុង​ក្រុង​សៀមរាប ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ក្រុម​អាជីវករ ប្រជាពលរដ្ឋ​ឲ្យ​ម៉ា​ស់បាន​គ្រប់ៗ​គ្នា​

ផ្សារ​ចំនួន​បី​ក្នុង​ក្រុង​សៀមរាប ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ក្រុម​អាជីវករ ប្រជាពលរដ្ឋ​ឲ្យ​ម៉ា​ស់បាន​គ្រប់ៗ​គ្នា​

​នៅ​ព្រឹក​ថ្ងែ​ទី​១៥ ខែ មេសា​ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្ត​សៀមរាប បាន​ចុះ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​អាជីវករ​នៅក្នុង​ផ្សារ​លើ​ធំថ្មី រួមទាំង​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់​ឲ្យបាន​គ្រប់ៗ​គ្នា​។ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ពិន ប្រាកដ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប រួម​ជាមួយ​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល​ខេត្ត កងកម្លាំង​សមត្ថកិច្ច​ផងដែរ ។​

​ក្នុងឱកាស​នោះ ឯកឧត្តម ពិន ប្រាកដ បាន​មានប្រសាសន៍ ធ្វើការ​នាំ​ដល់​ប្រជាពលរដ្ឋ​ដែល​ចេញ​.​ចូល​ផ្សារ និង តាម​ទីប្រជុំជន គឺ​ត្រូវ​ឲ្យ​ពាក់​ម៉ាស់​បាន​គ្រប់ៗ​គ្នា កាលណា​បងប្អូន​មិន​ចូលរួម​ប្រើ​ម៉ាស់​នោះទេ បើ​ប្រសិន​ជា​មាន​ការឆ្លង​នោះ នឹង​ត្រូវ​បិទ​ផ្សារ​នេះ​តែម្តង ។ ក្នុង​ការចុះ​មក​ផ្ទាល់ យើង​ក៏​សង្កេតឃើញថា ប្រជាពលរដ្ឋ​មាន​ការ​ភ្ញាក់រលឹក ម្ចាស់​ខ្លួន ឯង ដោយ​បាន​ពាក់​ម៉ាស់​សឹងតែ​៩៥​ភាគរយ អ្នកខ្លះ​ការប្រើ​ម៉ាស់​បាន​ត្រឹមត្រូវ និង​អ្នកខ្លះ​ទៀត​នៅ​មិនទាន់​បាន​ត្រឹមត្រូវ ក្នុងនោះ​ឯកឧត្តម​បញ្ជាក់ថា គណៈកម្មការ​នូវ​មិន​ទាន់​អនុវត្ត​វិធានការ ក្នុង​ការផាកពិន័យ​នូវឡើយ​ទេ គឺ​គ្រាន់តែ​ចុះ​មក​អប់រំ​ណែនាំ​បងប្អូន​ជា​បន្តបន្ទាប់​ទៀត ។​

​សូមបញ្ជាក់​ថា ផ្សារ​ចំនួន​បី មាន​ផ្សារលើ​ធំថ្មី , ផ្សារ​សាមគ្គី និង ផ្សារ​ទំនើប​អង្គរ ហើយ​ថ្ងៃ​បន្ត​ក្រុមការងារ និង ចុះ​អប់រំ​នៅ​តាម​ផ្សារ​មួយចំនួនទៀត ដោយ​បែងចែក ក្រុមការងារ​តាម​ការកំណត់​ទុក ។​

​ឯកឧត្តម ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន និង​កុំ​មើលស្រាល​លើ​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ ដោយ​អនុវត្ត​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ៣​កុំ​-​កុំ​នៅ​បន្ទប់​បិទ​ជិត​-​កុំ​នៅ​កន្លែង​កុះករ​-​កុំ​ប៉ះពាល់​គ្នា និង ៣​ការពារ​-​ត្រូវ​ពាក់​ម៉ាស់​-​ត្រូវ​លាងដៃ​-​ត្រូវ​រក្សា​គម្លាត​បុគ្គល ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា រដ្ឋបាល​ខេត្ត​បាន​រៀបចំ​គោលដៅ​ក្រុមការងារ​ចុះ​អប់រំ ណែនាំ មាន​ចំនួន​៣​ក្រុម ដោយ​ក្រុម​ទី​១ ចុះ​គោលដៅ នៅ ផ្សារ​ដើម​ក្រឡាញ់ , ផ្សារ​ទល់មុខ​វត្ត​ព្រះឥន្ទ​កោសា , ផ្សារ​វត្ត​ពោធិ​លង្កា , ក្រុមទី​២ ,​ផ្សារ​កន្ត្រក ,​ផ្សារ​ពោធិ​ក្រោម ,​ផ្សារ ភ្នំ​ក្រោម និង ក្រុមទី​៣ ,​ផ្សារ​ចាស់ ,​ផ្សារ ខ្នារ និង ផ្សារ​ស្វាយ​ធំ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com