ទាន់ហេតុការណ៍
​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត ត្បូងឃ្មុំ​ - ការឆ្លើយតប​របស់​កា​សែ​ត The Wall Street Journal (WSJ) នឹង​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន តវ៉ា​ចំពោះ​ការផ្សព្វផ្សាយ​អត្ថបទ​ខ្វះ​វិជ្ជាជីវៈ​ដែល​ប៉ះពាល់​ដល់​កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​កម្ពុជា​ - អភិបាលខេត្ត​កំពង់ចាម ជម្រាបជូន​សម្តេច​តេជោ ហ៊ុន សែន នូវ​សមិទ្ធផល​ធំៗ ចំនួន​៤ ដែល​ខេត្ត​សម្រេចបាន ខណៈ​ឆ្នាំ​២០២៥ ការជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ខេត្ត ទទួលបាន​ជោគជ័យ កើន ៨.៣% - កម្ពុជា និង​លី​ទុយ​អា​នី ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​សក្តានុពល​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ - កម្ពុជា​-​ចិន ប្ដេជ្ញា​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ - ប្រជាពលរដ្ឋ​ចំនួន ១១៩.៤៩០​នាក់ បាន​ទទួល​សេវា​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​របស់​រដ្ឋាក​រ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុងរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ - កម្ពុជា​-​កាណាដា ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ - ​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត ត្បូងឃ្មុំ​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត ត្បូងឃ្មុំ​

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៦ ខែ​មេសា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត​ត្បូងឃ្មុំ សរុប​ចំនួន​៨៨៩​នាក់​។

​ពិធី​ចុះ​ជួប​សំណេះសំណាល​នេះ ជា​ការអនុវត្ត ក៏ដូចជា​ពង្រឹង​គណនេយ្យ​ភាព​រវាង​ព្រឹទ្ធសភា ជា​មួយ​អង្គ​បោះឆ្នោត ដើម្បី​ឲ្យមាន​តម្លាភាព ក៏ដូចជា​ជំរុញ​ឲ្យ​ការងារ​មូលដ្ឋាន​កាន់តែ​មាន​ប្រសិទ្ធភាព ម្យ៉ាងវិញទៀត​ក៏​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ក្រើនរំលឹក​ដល់​មន្ត្រី​នៅ​មូលដ្ឋាន​បង្កើន​ការយកចិត្តទុកដាក់​លើ​ភារកិច្ច​ជា​ដែន​សមត្ថកិច្ច​របស់​ខ្លួន ទន្ទឹម​នឹង​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ល្អ​ប្រសើរ​។

​នា​ឱកាស​នោះ សម្តេច​តេជោ​ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តីរីករាយ ដែល​បាន​អញ្ជើញ​មក​ជួប​ជាមួយ​បងប្អូន​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា ក្នុង​ខេត្ត​ត្បូងឃ្មុំ​នេះ​សារជាថ្មី​។ សម្តេច​តេជោ​បានកោតស​រសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រីរាជការ​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញ​ការងារ​បម្រើសេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​កន្លងមក ជាពិសេស​ការរួម​គ្នា​រក្សា​ឱ្យបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ក្នុងសង្គម ទប់ស្កាត់​បាន​នូវ​ទង្វើ​បង្ករ​ចលាចល​នានា​ក្នុងសង្គម​។​

​សម្តេច​តេជោ បាន​ណែនាំ​ដល់​មន្ត្រីរាជការ​ទាំងអស់ ជាពិសេស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ឱ្យ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​អោយបាន​ល្អ​ប្រសើរ ជាពិសេស​បន្ត​យកចិត្តទុកដាក់​ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស ចៀសវាង​បង្ក​នូវ​បញ្ហា​នានា​ដែល​នាំឱ្យ​មាន​ការ​ថ្នាំងថ្នាក់​ដល់​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​។

​សម្តេច​តេជោ ក៏​បាន​រំលឹក​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​រក្សា​ឱ្យបាន ស្ថិរភាព​សង្គម សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ដោយ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរ​គ្រឿងញៀន ជាពិសេស​បង្ក្រាប​ឱ្យបាន​នូវ​អំពើ​ឆបោក​តាម​អន​ឡា​ញ​(Scam Online)​។​

​សម្ដេច​តេជោក៏បាន​ក្រើន​រំលឹក​ដល់​មន្ត្រី​ទាំងអស់ ចៀសវាង​ភាព​អសកម្ម ឬ​ការគៀបសង្កត់​ណាមួយ និង​ត្រូវ​ចាំ​ថា​«​មន្ត្រី​មិនមែនជា​ចៅហ្វាយ​របស់​ប្រជាជន​នោះទេ គឺជា​អ្នក​បម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន​» ។​

​សម្ដេច​តេជោក៏បាន​ជំរុ​ញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចូលរួម​ទាំងអស់គ្នា គាំទ្រ​ដល់​ការប្រមូល​ចំណូល ទាំង​ផ្នែក​ពន្ធគយ និង​ពន្ធដា​។ សម្ដេច​តេជោ ក៏​បាន​ណែនាំ​ឱ្យ​ចូលរួម ថែរក្សា​ធនធានធម្មជាតិ​ដែល​មាននៅ​មូលដ្ឋាន ទប់ស្កាត់​ការបំផ្លិចបំផ្លាញ និង​រួម​គ្នា​ក្នុង​ការថែរក្សា​ឲ្យបាន​គង់វង្ស​។ ទន្ទឹមនេះ សម្ដេច​តេជោ​ក៏​អោយ​អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​អោយបាន​រហ័ស និង​មាន​ប្រសិទ្ធិភាព ជាពិសេស​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​មិន​ត្រូវ​លំអៀង​ខាង​ភាគី​ណា​នោះទេ​។

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​កោតសរសើ​រដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ នៃ​ខេត្ត​ត្បូងឃ្មុំ ទាំងអស់​ដែល​បាន​រួម​សហការ​គ្នា​អភិវឌ្ឍ​ខេត្ត​មួយ​នេះ​អោយ​ទទួលបាន​នូវ​ការ​ការរីកចម្រើន​ជា​បន្តបន្ទាប់​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com