ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម ជម្រាបជូន​សម្តេច​តេជោ ហ៊ុន សែន នូវ​សមិទ្ធផល​ធំៗ ចំនួន​៤ ដែល​ខេត្ត​សម្រេចបាន ខណៈ​ឆ្នាំ​២០២៥ ការជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ខេត្ត ទទួលបាន​ជោគជ័យ កើន ៨.៣% - កម្ពុជា និង​លី​ទុយ​អា​នី ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​សក្តានុពល​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ - កម្ពុជា​-​ចិន ប្ដេជ្ញា​បន្ត​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ - ប្រជាពលរដ្ឋ​ចំនួន ១១៩.៤៩០​នាក់ បាន​ទទួល​សេវា​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​របស់​រដ្ឋាក​រ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុងរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ - កម្ពុជា​-​កាណាដា ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ - ​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩
0

អភិបាលខេត្ត​កំពង់ចាម ជម្រាបជូន​សម្តេច​តេជោ ហ៊ុន សែន នូវ​សមិទ្ធផល​ធំៗ ចំនួន​៤ ដែល​ខេត្ត​សម្រេចបាន ខណៈ​ឆ្នាំ​២០២៥ ការជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ខេត្ត ទទួលបាន​ជោគជ័យ កើន ៨.៣%

អភិបាលខេត្ត​កំពង់ចាម ជម្រាបជូន​សម្តេច​តេជោ ហ៊ុន សែន នូវ​សមិទ្ធផល​ធំៗ ចំនួន​៤ ដែល​ខេត្ត​សម្រេចបាន ខណៈ​ឆ្នាំ​២០២៥ ការជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ខេត្ត ទទួលបាន​ជោគជ័យ កើន ៨.៣%

(​កំពង់ចាម​) ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៦ ក្នុងឱកាស​ដែល​សម្តេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត​កំពង់ចាម បាន​ជម្រាបជូន​សម្តេច​តេជោ និង​អង្គពិធី នូវ​សមិទ្ធផល​ធំៗ ៤ របស់​ខេត្ត ដែល​សម្រេចបាន​។​

#​សមិទ្ធផល​ធំ​ទី​១ គឺ​ការចូលរួម​ថែ​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​របស់​សង្គម ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការរស់នៅ​របស់​ប្រជាជន និង​ការអភិវឌ្ឍ​ជាតិ និង​ជា​មរតក​ដ៏​ថ្លៃថ្លា​មិន​អាច​កាត់ថ្លៃ​បានរ​បស់ សម្តេច​តេជោ ដែល​បាន បន្សល់​ទុក​សម្រាប់​អ្នកដឹកនាំ​បន្ត​វេន​។​

#​សមិទ្ធផល​ធំ​ទី​២ គឺ​ការផ្តល់​សេវា​សាធារណៈ​ល្អ ប្រកបដោយ​គុណភាព និង​តម្លាភាព ជូន ប្រជាពលរដ្ឋ​។ ក្នុង​ឆ្នាំ​២០២៥​នេះ អង្គភាព​ផ្តល់​សេវា​ចំនួន ៣ នៃ​ខេត្ត​កំពង់ចាម ទទួលបាន​ជ័យលាភី លេខ​១ ជា​អង្គភាព​ផ្តល់​សេវា​ឆ្នើម សម្រាប់​ការប្រឡងប្រណាំង​ថ្នាក់ជាតិ រួមមាន មន្ទីរពេទ្យ​ខេត្ត កំពង់ចាម កម្រិត CPA3 ទទួលបាន​ជ័យលាភី​លេខ​១ ទូទាំង​ប្រទេស​, ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត ទទួលបាន​ជ័យលាភី​លេខ​១ ទូទាំង​ប្រទេស​, និង អង្គភាព​ច្រកចេញចូល​តែ​មួយ​ខេត្ត ទទួលបាន ជ័យលាភី​លេខ​១ ទូទាំង​ប្រទេស​។ ម្យ៉ាងវិញទៀត ខេត្ត​កំពង់ចាម​បានបញ្ចប់​ការវាស់វែង​ការចុះបញ្ជី ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ឆ្នាំ​២០២៤ ដែល​ជា​ខេត្ត​ទី​១ បានបញ្ចប់​ការអនុវត្ត​គោលនយោបាយ ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​។​

#​សមិទ្ធផល​ធំ​ទី​៣ គឺ​ការអភិវឌ្ឍ​មូលដ្ឋាន​បន្ថែម រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្តាញ អគ្គិសនី បណ្តាញ​ទឹកស្អាត មន្ទីរពេទ្យ សាលារៀន សំណង់​ផ្សេងៗ ដែល​មាន​ការកើនឡើង​ទាំង បរិមាណ និង​គុណភាព​។ នៅ​ឆ្នាំ​២០២៥ ការងារ​អភិវឌ្ឍន៍ គឺ​មាន​ចំនួន ២៥៨ គម្រោង​ទាំង​ថ្នាក់ ខេត្ត ក្រុង​/​ស្រុក និង​ឃុំ​/​សង្កាត់ ដែល​មាន​តម្លៃ​គម្រោង​សរុប​ប្រមាណ ៣២​លាន​ដុល្លារ​។ ក្រៅពីនេះ ក៏​មាន​គម្រោង​របស់​ថ្នាក់​ជាតិ​ជា​ច្រើន​ទៀត ដែល​ត្រង់​ចំណុច​នេះ ខ្ញុំបាទ​តំណាងឲ្យ​ប្រជាពលរដ្ឋ ទូទាំង​ខេត្ត​កំពង់ចាម ក៏​សូម​គោរព​ដឹងគុណ​ចំពោះ សម្តេច​តេជោ ដែល​បាន​ផ្តល់ជូន​នូវ​សមិទ្ធផល​អភិវឌ្ឍ​ជាច្រើន​រាប់មិនអស់​នៅលើ​ទឹកដី​ខេត្ត​កំពង់ចាម នា​ពេលកន្លងមក​។ ចុង​អាណត្តិ​ទី​៦ នេះ សម្តេច​តេជោ បាន​ផ្តល់ជូន​នូវ​ការអភិវឌ្ឍ​លើកកម្ពស់​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៧ (​ទីប្រជុំជន ស្គន់​-​ក្រុង​កំពង់ចាម​) ដែល សម្តេច​តេជោ បាន​សម្ពោធ​បើក​ការដ្ឋាន​ដំណើការ​សាងសង់​កាលពី ថ្ងៃទី ៩/​មករា​/២០២៣ ។ មកដល់ពេលនេះ កំណាត់​ផ្លូវ​នេះ ត្រូវបាន​សាងសង់​ស្ទើរតែ​រួចរាល់​ជា​ស្ថាពរ ហើយ និង​ត្រៀមលក្ខណៈ​អញ្ជើញ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី មក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា ផ្លូវការ​នៅពេល​ដ៏​ខ្លី​ខាងមុខ​។​

#​ចំពោះ​សមិទ្ធផល​ធំ​ទី​៤ គឺ​ជោគជ័យ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ខេត្ត ដែល​ក្នុង​ឆ្នាំ​២០២៥ សេដ្ឋកិច្ច​របស់​ខេត្ត ទំហំ ៣,០៧៣ លាន​ដុល្លារ (​កើន ៨.៣%)​។ សេដ្ឋកិច្ច​របស់​ខេត្ត បានមក​ពី​វិស័យ ៣ គឺ​៖ វិស័យ​កសិកម្ម មាន​ចំណែក​ប្រមាណ ៣៩% វិស័យ​ឧស្សាហ៍កម្ម មាន​ចំណែក​ប្រមាណ ៣៣.៤% និង វិស័យ​សេវាកម្ម មាន​ចំណែក​ប្រមាណ ២៧.៦%​។ ប្រាក់​ចំណូល​ជា​មធ្យម​សម្រាប់​មនុស្ស ម្នាក់ៗ បាន​កើន​ដល់​ចំនួន ២,៨៣០ ដុល្លារ ធៀប​នឹង​ឆ្នាំ​២០២៤ កើន ២១០​ដុល្លារ ក្នុង​ម្នាក់​។​

​ឯកឧត្តម អភិបាលខេត្ត​កំពង់ចាម បានបញ្ជាក់​ថា ជា​ទិសដៅ​ភារកិច្ច​ចំពោះមុខ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ដាក់ចេញ​នូវ​ការប្តេជ្ញា​ចិត្ត​ជា​យុទ្ធសាស្ត្រ អនុវត្ត​ឲ្យបាន​សម្រេច​នូវ​ទិសដៅ​ភារកិច្ច សំដៅ​ពង្រឹង សន្តិសុខ​ជាតិ ឯកភាព​ជាតិ​ឱ្យបាន​រឹងមាំ ចូលរួម​កសាង​សេដ្ឋកិច្ចសង្គម លើកកម្ពស់​ជីវភាព​រស់នៅ របស់​ប្រជាជន​ឲ្យបាន​ល្អ​ប្រសើរ ពង្រឹង​ជំនឿ​ជឿជាក់​របស់​ប្រជាជន លើ​ការដឹកនាំ​របស់​គណបក្ស និង​រាជរដ្ឋាភិបាល លើកកម្ពស់​ឧត្តមភាព និង​កិត្យានុភាព​របស់ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស និង សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ឲ្យបាន​ជ្រួតជ្រាប​ដល់​គ្រប់​ស្រទាប់​មហាជន និង​យុវជន​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com