ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ថ្ងៃ​ដំបូង ៤ ​ពាន់​ដូស ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ស៊ីណូ​វ៉ាក់ នៅ​ខេត្ត​សៀមរាប !

ថ្ងៃ​ដំបូង ៤ ​ពាន់​ដូស ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ស៊ីណូ​វ៉ាក់ នៅ​ខេត្ត​សៀមរាប !

មន្ទីរពេទ្យបង្អែក​២​កន្លែង និង​មណ្ឌល​សុខភាព​ចំនួន​២០​ទីតាំង​ផ្សេងទៀត​នៅក្នុង​ខេត្ត​សៀមរាប ដែល​ប្រតិបត្តិការ​ដោយ​គ្រូពេទ្យ​ជំនាញ​ចំនួន​២៤​ក្រុម បាន​ដំណើរការ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ស៊ីណូ​វ៉ាក់​បង្ការ​កូវី​ដ​-១៩ ស្របពេល​ដែល​ដើម​ខែ​មេសា​នេះ ដំណើរ​ការវិភាគ​ចុងក្រោយ របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​មើលឃើញ​ថា វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩ ផលិត​ដោយ​ប្រទេស​ចិន ស៊ីណូ​វ៉ាក់ និង ស៊ីណូ​ហ្វាម ) មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​តាម​លក្ខខណ្ឌរ​បស់ WHO ហើយ ។ នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​មេសា នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បាន​អញ្ជើញ​ចុះ ពិនិត្យ​នៅ​តាម​គោលដៅ ក្នុង​ការចាក់​វ៉ាក់សាំង បង្ការ​ជម្ងឺ​កូវី​ដ​-១៩ (​ស៊ីណូ​វ៉ាក់​) ក្នុង​ខេត្ត និយាយ​ដោយឡែក នៅ​មន្ទីរ ពេទ្យ​បង្អែក​ខេត្ត ក៏​មាន​វត្តមាន​របស់​ឯកឧត្តម អ៊ាន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​ទាំង​ឯកឧត្តម លោកជំទាវ​ជា​សមាជិក​សមាជិកា​ក្រុម​ប្រឹក្ស​ខេត្ត គណៈ​អភិបាលខេត្ត រួម​ទាំង​ភរិយា និង ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ បាន​អញ្ជើញ​ទៅ ទទួល​ការចាក់ វ៉ាក់សាំង​បង្ការ​ជម្ងឺ​កូវី​ដ​-១៩ (​ស៊ីណូ​វ៉ាក់​) ។

​វ៉ាក់សាំង​បង្ការ​ជម្ងឺ​កូវី​ដ​-១៩ (​ស៊ីណូ​វ៉ាក់​) បាន​ដឹក​ជញ្ជូន​មកដល់​ខេត្ត​សៀមរាប នា​យប់​ថ្ងៃទិ​៣១ ខែ​មីនា និង​ត្រូវបាន​ដឹកជញ្ជូន​បែងចែក​បន្ត​ទៅ​តាម​បណ្តា​គោលដៅ​នានា ក្នុង​ថ្ងៃ​ទី​០១ ខែ​មេសា ដែលមាន​២២​គោលដៅ ។ យោង​តាម​ការឲ្យ​ដឹងដោយ លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ។ ក្នុង​ដំណើរ​រួមគ្នា​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ស៊ីណូ​វ៉ាក់ ដែល​បាន​ដាក់ចេញ​ដោយ​គណៈកម្មការ​ចំពោះ​កិច្ច​នោះ នៅ​ខេត្ត​សៀមរាប យុទ្ធនាការ​នេះ ត្រូវបាន​ចាប់ផ្តើម​ដំណើរការ​ដំបូង ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២១​។​

​តាម​ការបញ្ជាក់​របស់​ឯកឧត្តម ទៀ សីហា បានឲ្យដឹងថា នៅក្នុង​ផែនការ​គ្របដណ្តប់​ការងារ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជម្ងឺ​កូវី​ដ​-១៩ មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​បង្ហាញ​ឲ្យដឹងថា លើ​គោលដៅ​ទាំង​១២​ក្រុង​-​ស្រុក ត្រូវបាន​អនុគណៈកម្មការ​ចំពោះ​កិច្ច រៀបចំ​ឲ្យមាន​ទីតាំង​ចាក់​វ៉ាក់សាំង​នេះ​ចំនួន​២២​កន្លែង ក្នុងនោះ​រួម​មាន​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និង​មន្ទីរពេទ្យ​បង្អែក​សូទ្រនិគម ប្រតិបត្តិការ​ដោយ​គ្រូពេទ្យ​ចំនួន​៤​ក្រុម និង​គ្រូពេទ្យ​ចំនួន​២០​ក្រុម​ផ្សេង​ទៀត ត្រូវបាន​ដាក់ពង្រាយ​នៅតាម​បណ្តា​មណ្ឌល​សុខភាព​ចំនួន​២០​ទីតាំង​ទូទាំង​ខេត្ត​។ ឯកឧត្តម​បន្តទៀតថា នៅក្នុង​ផែនការ​គ្របដណ្តប់​របស់​មន្ទីរ​សុខាភិបាល បានបង្ហាញ​ថា សម្រាប់​មួយ​ថ្ងៃ​បូ​ង​នៃ​ការចាក់ វ៉ាក់សាំង​ប្រឆាំង​ជម្ងឺ​កូវី​ដ​១៩ ( ស៊ីណូ​វ៉ាក់ ) ផលិត​នៅ​ប្រទេស​ចិន ប្រមាណ​ជា ៤ ពាន់​ដូស ត្រូវ​បាន​ចាក់​ជូន​មន្ត្រីរាជការ​ជុំវិញ​ខេត្ត មន្ត្រី​រដ្ឋបាល​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ រួមទាំង​មន្ត្រី​បុគ្គលិក​ចូល​និវត្ត​ផងដែរ តាម​គោលការណ៍​ស្ម័គ្រចិត្ត មិន​គិត​កម្រៃ និង​មិន​ប្រកាន់​និន្នាការ​អ្វី​នោះឡើយ ។ ឯកឧត្តម​បាន​បញ្ជាក់ថា ក្នុង​យុទ្ធនាការ​នេះ យើង​ធ្វើ​ការចាក់​ជូន​ដល់​មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន មាន​ចំនួន ១៥​ពាន់​នាក់ ។​

​វ៉ាក់សាំង​ស៊ីណូ​វ៉ាក់ និង ស៊ីណូ​ហ្វាម ត្រូវបាន​ចរាចរណ៍​ប្រើប្រាស់​នៅ​លើ​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក ឆ្លើយតប​ទៅនឹង​ការ​រាតត្បាត​នៃ​ជម្ងឺ​កូវី​ដ​-១៩ ។ ក្រោម​ចំណងជើង​ថា​៖ ទីបំផុត ទៅ ! អង្គការ​សុខភាព​ពិភពលោក សម្រេច​ថា វ៉ាក់សាំង​ចិន មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​តាម​លក្ខខណ្ឌរ​បស់ WHO ហើយ ត្រូវបាន​ចេញ​ផ្សាយ​ដោយ​គេហទំព័រ​ក្នុងស្រុក​កាលពី​ថ្ងៃ​ទី​០១​ខែ​មេសា​នេះ ដោយយោង​តាម​ប្រភព​ព័ត៌មាន​ពី​បរទេស ( CGTN ) ។​

​លោក​វេជ្ជបណ្ឌិត Alejandro Cravioto ប្រធាន​ក្រុម​ជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក បង្ហើប​ឲ្យដឹងថា វ៉ាក់សាំង​បង្ការ​ជម្ងឺ​កូវី​ដ​-១៩ ( ស៊ីណូ​វ៉ាក់ និង ស៊ីណូ​ហ្វាម ) កំពុង​ស្ថិត​ក្នុង​ដំណើរការ​វិភាគ​ចុងក្រោយ​របស់​អង្គការ​សុខភាព​ពិភពលោក ហើយ​អាច​នឹង​ត្រូវ​សម្រេច​ឆាប់ៗ​នេះ សម្រាប់​ការដាក់​ប្រើប្រាស់​ជា​ផ្លូវការ ព្រោះ​វា​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​តាម​លក្ខខណ្ឌរ​បស់​WHO​ហើយ ហើយ​សេចក្តីប្រកាស​ការសម្រេច​ចិត្ត​នោះ អាច​នឹង​ធ្វើឡើង​ជា​សាធារណៈ នា​អំឡុង​ដើម​ខែ​មេសា​ឆ្នាំ​២០២១​នេះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com