ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩

​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩

នា​ព្រឹក​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និង​ជា​តំណាង​ជាន់ខ្ពស់​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ប្រទេស​កំពុងអភិវឌ្ឍន៍ គ្មាន​ព្រំដែន​ជាប់​សមុទ្រ និង​ប្រទេស​ដី​កោះ​កំពុងអភិវឌ្ឍន៍​តូចៗ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។

​ក្នុងឱកាស​នៃ​ជំនួប លោកជំទាវ Rabab Fatima បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ «​កិច្ចប្រជុំ​ត្រួតពិនិត្យ​ពាក់កណ្ដាល​អាណត្តិ​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៃ​កម្មវិធី​សកម្មភាព​ទីក្រុង​ដូ​ហា (DPoA)»​។ លោកជំទាវ​បាន​កោតសរសើរ​ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​ផែនការ​អភិវឌ្ឍ និង​ការអភិរក្ស​បេតិកភណ្ឌ​។ លោកជំទាវ អគ្គលេខាធិការរង បាន​គូសបញ្ជាក់ថា អង្គការសហប្រជាជាតិ ប្ដេជ្ញា​បន្ត​គាំទ្រ​កម្ពុជា​ក្នុង​ដំណើរការ​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍ​តិចតួច ហើយ​អង្គការសហប្រជាជាតិ​ក៏​បាន​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ដើម្បី​គាំទ្រ​ដល់​ដំណើរការ​ចាក​ចេញ​នេះ​។ លោកជំទាវ​អគ្គលេខាធិការរង ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា កម្ពុជា​បាន​សម្រេច​តាម​លក្ខណៈ​វិនិច្ឆ័យ​រួចរាល់​សម្រាប់​ការចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) តាមរយៈ​ការវាយតម្លៃ​ចំនួន​ពីរលើក កន្លងមក​។ ជាមួយគ្នានេះ លោកជំទាវ​បាន​គូសបញ្ជាក់ថា កម្ពុជា​ស្ថិត​ក្នុង​ដំណើរ​ផ្លូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច នៅ​ឆ្នាំ​២០២៩​។

​ជា​ការឆ្លើយតប សម្ដេច​ធិបតី​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​របស់​លោកជំទាវ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យ​ពាក់កណ្ដាល​អាណត្តិ​សម្រាប់​ថ្នាក់​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក នៃ​កម្មវិធី​សកម្មភាព​ទីក្រុង​ដូ​ហា DPoA ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នាឱកាស​នេះ និង​បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​សហប្រជាជាតិ ដែល​បាន​រួមចំណែក​ដល់​ការកសាង ស្ដារ និង​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​។ សម្ដេច​ធិបតី ក៏​បាន​ស្វាគមន៍​ចំពោះ​ការបង្កើត​ក្រុម​ការងារ​ចំពោះ​កិច្ច​របស់​អង្គការសហប្រជាជាតិ ដើម្បី​គាំទ្រ​ដំណើរការ​ចាកចេញ​ពី​ក្រុម​ប្រទេស LDC របស់​កម្ពុជា​។

សម្ដេច​ធិបតី បាន​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធានការ​ជាក់ស្ដែង ដើម្បី​កសាង​ភាព​ធន់​របស់​កម្ពុជា តាមរយៈ​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ ដែល​ផ្ដោត​លើ ការអភិវឌ្ឍ​មូលធន​មនុស្ស ការដាក់ចេញ​ការកែទម្រង់​វិស័យ​អប់រំ សុខាភិបាល និង​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ការពង្រឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ស្រប​តាម​ការវិវត្ត​នៃ​បច្ចេកវិទ្យា​របស់​ពិភពលោក និង​ការជំរុញ​ភាព​ជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន ជាដើម​។ សម្ដេច​ធិបតី​បាន​បន្ថែមទៀតថា កម្ពុជា​នឹង​បន្ត​កិច្ច​សហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​អង្គការ​សហប្រជាជាតិ ក្នុង​ក្របខ័ណ្ឌ​សន្តិភាព និង​ក្របខ័ណ្ឌ​ដទៃទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com