ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម អេ​ឡិច​សិន​ដឺ មី​ខូវ​ស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ស្លូ​វ៉ាគី ប្រចាំ​នៅ​កម្ពុជា ចូលជួប និង​ប្រគល់​សារតាំង

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម អេ​ឡិច​សិន​ដឺ មី​ខូវ​ស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ស្លូ​វ៉ាគី ប្រចាំ​នៅ​កម្ពុជា ចូលជួប និង​ប្រគល់​សារតាំង

នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែ​ចេត្រ ឆ្នាំ​ម្សាញ់ សប្ដស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន អនុញ្ញាត​ឱ្យ ឯកឧត្តម អេ​ឡិច​សិន​ដឺ មី​ខូវ​ស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ស្លូ​វ៉ាគី ប្រចាំ​នៅ​កម្ពុជា ចូល​ជួប​និង​ប្រគល់​សារតាំង​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នេះ សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ព្រះបរមនាម​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​សូម​អបអរសាទរ និង​ស្វាគមន៍​ចំពោះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ដែល​បាន​ទទួល​ការតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​របស់​ស្លូ​វ៉ាគី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​តេជោ​បានបង្ហាញ​ក្តីសង្ឃឹម​ថា ក្នុង​អាណត្តិ​របស់​ឯកឧត្តម​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នេះ​នឹង​ពូន​ជ្រុំ​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ស្លូ​វ៉ាគី​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ជាពិសេស​នៅក្នុង​ឱកាស​ខួប ៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២​នៅ​ឆ្នាំក្រោយ​នេះ សម្ដេច​តេជោ​សង្ឃឹមថា នឹង​មាន​ការរៀបចំ​អបអរសាទរ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ស្លូ​វ៉ាគី​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ថ្មី​ស្លូ​វ៉ាគី​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បានអ​នុ​ញ្ញាត​ឱ្យ​ឯកឧត្តម​បាន​ជួប​នឹង​ប្រគល់​សារតាំង​នា​ឱកាស​នេះ​។
​ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​តេ​ជោថា​បេសកកម្ម​របស់​ឯក​ឧត្តម​នៅពេលនេះ គឺ​មាន​ភារកិច្ច​ក្នុង​ការលើកកម្ពស់​ទំនាក់​ទំនង​ដ៏​ល្អ​រវាង​កម្ពុជា និង​ស្លូ​វ៉ាគី​ដែល​មាន​ស្រាប់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែមទៀត​។
​ឯកឧត្តម​បាន​សង្កត់ធ្ងន់​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ធុរកិច្ច និង​ការវិនិយោគ​ដែល​ជា​ចំណុច​ស្នូល​ដែល​ឯកឧត្តម​ចង់​ពង្រីក​ក្នុង​អាណត្តិ​របស់​ឯកឧត្តម​។

​សម្ដេច​តេជោ​បានសម្ដែង​នូវ​ការគាំទ្រ​ចំពោះ​ការ​ការពង្រីក​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ស្លូ​វ៉ាគី​ទៅលើ​មុខព្រួញ​នៃ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ ដោយ​សម្ដេច​តេជោ​បានចាត់ទុ​ក​ចំណុច​ទាំង​នេះ​ជា​ចំណុច​ស្នូល​នៃ​ទំនាក់ទំនង​ក្រៅពី​ការទូត និង​នយោបាយ​។
​សម្ដេច​តេជោ​បានកោតស​រសើរ​ចំពោះ​ក្រសួង​ការបរទេ​ស​នៃ​ប្រទេស​ទាំង​ពីរ​ដែល​រដ្ឋាភិបាល​តែងតែ​ជជែក​គ្នា​អំពី​ការគាំទ្រ​គ្នា​ក្នុង​ឆាក​អន្តរជាតិ និង​លើ​វេទិកា​អន្តរជាតិ​រវាង​កម្ពុជា និង​ស្លូ​វ៉ាគី​។​
​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឯកឧត្តម​
Alexander Micovčin ឯកអគ្គរដ្ឋទូ​តស្លូ​វ៉ាគី​ថ្មី​ប្រចាំ​នៅ​កម្ពុជា ឱ្យ​បំពេញ​បេសកកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ប្រកបដោយ​ភាពជោគជ័យ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com