ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ធនាគារពិភពលោក ប្ដេជ្ញា​បន្ត​ផ្ដល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច កម្ពុជា

ធនាគារពិភពលោក ប្ដេជ្ញា​បន្ត​ផ្ដល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច កម្ពុជា

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Carlos Felipe Jaramillo អនុប្រធាន​ធនាគារពិភពលោក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក និង សហការី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​អនុប្រធាន​ធនាគារពិភពលោក បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​ឯកឧត្តម និង​សហការី ចូលជួប​សម្ដែង​ការគួរសម​នាឱកាស​នេះ ព្រមទាំង​បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយនឹង​សម្ដេច​ធិបតី​ជាថ្មី​ម្ដងទៀត​។ ឯកឧត្តម​បាន​កោតសរសើរ​ចំពោះ​ការរីកចម្រើន​របស់​កម្ពុជា និង​បង្ហាញ​ការគាំទ្រ​ចំពោះ​ការដាក់ចេញ​នូវ​គោលដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ក្នុងការ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ជាមួយគ្នានេះ​, ឯកឧត្តម​ក៏បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិបតី អំពី​គម្រោង​នានា​ដែល​កំពុង​បន្ត​អនុវត្ត ក្រោម​ការគាំទ្រ​ពី​ធនាគារ​ពិភពលោក​នៅ​កម្ពុជា​។ នាពេល​បច្ចុប្បន្ន​នេះ​, ធនាគារ​ពិភពលោក​បាន​ដាក់ចេញ​នូវ​អាទិភាព​ចម្បង​ក្នុង​ការផ្តល់​ជំនួយ​ដល់​បណ្ដា​ប្រទេស​នានា រួម​ទាំង​កម្ពុជា ក្នុង​ការបង្កើត​ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​ផ្តោតលេ​ី​វិស័យ​សក្ដានុពល​ចំនួន ៥ រួមមាន​៖ ១. វិស័យ​កសិកម្ម និង​ក​សិ​-​ពាណិជ្ជកម្ម ២. វិស័យ​ទេសចរណ៍ ៣. វិស័យ​កម្មន្តសាល ៤. វិស័យ​សុខាភិបាល និង ៥. ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។ ក្នុងន័យនេះ​, ធនាគារ​ពិភពលោក​នឹង​បន្ត​ពង្រឹង និង​ជំរុញ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​វិស័យ​ឯកជន ដែល​ជា​ម៉ាស៊ីន​នៃ​កំណើន​ដ៏​សំខាន់ ក្នុង​ការបង្កើត​ការងារ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ ឯកឧត្តម​ក៏បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិបតី ថា ធនាគារពិភពលោក​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​បន្ត​គាំទ្រ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ឱ្យ​កាន់តែ​មាន​សន្ទុះ​ខ្លាំងក្លា​បន្ថែមទៀត និង​ប្រកបដោយ​ចីរភាព​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​រីករាយ​ដែល​បាន​ជួប​ឯកឧត្តម​អនុប្រធាន​ធនាគារពិភពលោក​ជាថ្មី​ម្ដងទៀត ព្រមទាំង​បាន​សម្ដែង​នូវ​ការ​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ធនាគារពិភពលោក និង​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ការគាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ក្នុង​ការជំរុញ​កម្ពុជា​ឱ្យ​សម្រេចបាន​នូវ​ចក្ខុវិស័យ​នៃ​ការ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅក្នុង​ឆ្នាំ​២០៥០​។ ជាមួយគ្នានេះដែរ​, សម្ដេច​ធិបតី​បាន​បញ្ជាក់​ជូន​ឯកឧត្តម​អនុប្រធាន​ធនាគារពិភពលោក អំពី​ការដាក់ចេញ​នូវ​គោលនយោបាយ​ក្នុង​ការជំរុញ​នូវ​វិស័យ​អាទិភាព​ជាច្រើន​របស់​រា​ជ​រដ្ឋាភិបាល សំដៅ​កសាង​ភាព​ធន់​របស់​កម្ពុជា ដែល​ក្នុងនោះ​រួមមាន​៖ ការកសាង​មូលធន​មនុស្ស​, ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, វិស័យ​អប់រំ​, វិស័យ​សុខាភិបាល​, និង​ការពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​, ការទាក់ទាញ​ការវិនិយោគ​, ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ការអភិវឌ្ឍ​សមត្ថភាព​ផលិតកម្ម​សម្រាប់​បម្រើ​ឱ្យ​ទីផ្សារ​ក្នុងស្រុក ព្រមទាំង​ការដាក់ចេញ​នូវ​វិធានការ​ចាំបាច់​នានា ដើម្បី​ធ្វើឱ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​មាន​ទាក់ទាញ និង​ប្រកួតប្រជែង សំដៅ​ធានាបាន​នូវ​ភាព​ធន់​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​។​

​ក្នុង​ឱកាស​នេះ​ដែរ​, សម្ដេច​ធិបតី និង​ឯកឧត្តម​Jaramillo ក៏​បាន​ពិភាក្សា​បន្ថែម​អំពី​អាទិភាព​សំខាន់ៗ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​បាន​ពិភាក្សា​អំពី​ការអភិវឌ្ឍ​វិស័យ​អប់រំ និង​ការកសាង​ធនធានមនុស្ស​នៅ​កម្ពុជា​, ការពង្រឹង​សមត្ថភាព​, ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន​កម្ពុជា និង​សារៈសំខាន់​នៃ​ភាព​ជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន សំដៅ​ចាប់យក​កាលានុវត្តភាព និង ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ប្រកប​ដោយ​ភាព​ធន់ នៅក្នុង​បរិបទ​នៃ​ភាពមិនប្រាកដប្រជា​នៃ​ពិភពលោក​នា​ពេលបច្ចុប្បន្ន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com