ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ខិតខំ​ដោះស្រាយ​ទុក្ខលំបាក និង​សំណូមពរ​របស់​ពលរដ្ឋ ដោយ​កុំ​ខ្លាច​ការនឿយហត់​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ខិតខំ​ដោះស្រាយ​ទុក្ខលំបាក និង​សំណូមពរ​របស់​ពលរដ្ឋ ដោយ​កុំ​ខ្លាច​ការនឿយហត់​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ជំរុញ​ឱ្យ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង បន្ត​រាល់​សកម្មភាព ខិតខំ​ដោះស្រាយ​រាល់​ទុក្ខលំបាក និង​សំណូមពរ​នានា​របស់​ព​ល​រដ្ឋ ដោយ​កុំ​ខ្លាច​ការនឿយហត់ ដែល​នេះ​គឺជា​ការឆ្លុះបញ្ចាំង​ពី​ការបន្ត​មរតក​នយោបាយ​ដ៏​ឧត្តុង្គឧត្តម​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការតម្កល់​ផលប្រយោជន៍​រាស្ត្រ​ជាធំ និង​មិន​ប្រែប្រួល​តាំងពីដើម​រាងមក​រហូតដល់​បច្ចុប្បន្ន​។​

​ការ​ថ្លែង​ជំរុញ​នេះ ក្នុងឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ពី​ធី​សន្និបាត​បូក​សរុប​សកម្មភាព និង​លទ្ធផល​ការងារ​ចុះ​មូលដ្ឋាន​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២៦ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង នៅ​សាលា​ខេត្តព្រៃវែង នា​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដ៏​ត្រចះត្រចង់​នៃ​យន្តការ​ចុះ​មូលដ្ឋាន​តាមរយៈ​ការរៀបចំ​វេទិកាសាធារណៈ ដែល​ក្នុង​ឆ្នាំ​២០២៥​កន្លងទៅ សម្រេច​បាន​រហូត​ដល់ ២៨៦​លើក ព្រមទាំង​ទទួលបាន​សំណើ និង​សំណូមពរ ចំនួន ១.៩១៥​ករណី​។ អ្វី​ដែល​ជា​ការកត់សម្គាល់ និង​ជាក្តី​មោទន ក្នុងចំណោម​សំណើរ និង​សំណូមពរ​ទាំងនោះ គឺ​បាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ ចំនួន ១.១៣៨​ករណី ដែល​ស្មើនឹង ៥៩,៤៣%​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​គូសបញ្ជាក់ថា ភាព​ជោគជ័យ​នេះ​គឺជា​សក្ខីភាព​ដ៏​រឹងមាំ ដែល​បញ្ជាក់​ឱ្យ​ឃើញ​ពី​សន្ទុះ នៃ​ជំនឿ​ទុក​ចិត្ត​យ៉ាង​ជ្រាលជ្រៅ​របស់​ប្រជាពលរដ្ឋ មកលើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ និង​លើកទឹកចិត្ត​ចំពោះ​រដ្ឋបាល​ខេត្ត​ព្រៃវែង ក្រោម​ការដឹកនាំ​ប្រកប​ដោយ​សកម្មភាព និ​ការទទួលខុសត្រូវ​ខ្ពស់​របស់​ឯកឧត្តម សួន សុ​ម៉ា​លីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង ដែល​បាន​ខិតខំ​ជំរុញ​ការបម្រើ​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត បាន​យ៉ាង​រលូន ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។​

​ក្នុង​មនោសញ្ចេតនា​ដ៏​កក់ក្តៅ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ប្រមុខ​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់ថា ខេត្ត​ព្រៃ​វ​វែង ជា​ខេត្ត​គំរូ​នៃ​ស្មារតី​សាមគ្គី​ជាតិ តាមរយៈ​សកម្មភាព​ម​នុស្ស​ធម៌​ដ៏​សកម្ម ក្នុង​ការគាំទ្រ​ដល់​យុទ្ធជន​ជួរមុខ ដែល​ជា​មោទនភាព​បំផុត តាមរយៈ​ការ​កៀរគរ​រៃអង្គាស និង​ការបង្កើត​មូលនិធិ​ស​នានា រដ្ឋបាល​ខេត្ត​ប្រមូល​ថវិកា បាន​រហូត​ទៅ​ដល់​ជិត ១​លាន​ដុល្លារ​អាមេរិក ដែល​នេះ​ជា​តួលេខ​ដ៏​ច្រើន​លើសលុប ហើយ​បាន​ឆ្លុះបញ្ចាំង​ពី​សេចក្តីស្រឡាញ់ និង​ការដឹងគុណ​ចំពោះ​វីរៈ​យុទ្ធជន​។ បន្ថែម​ពី​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​កោតសរសើរ​ចំពោះ​យន្តការ​ទទួល និង​ការយកចិត្តទុកដាក់​លើ​ពលករ​វិលត្រឡប់​ពី​ប្រទេស​ថៃ ដែល​មាន​ស្រុកកំណើត​ក្នុង​ខេត្ត​ព្រៃវែង ដោយ​រដ្ឋបាល​ខេត្ត មិន​ត្រឹមតែ​ផ្តល់​ការឧបត្ថម្ភ​ភ្លាមៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ខិតខំ​ជ្រោមជ្រែង​ស្វែងរក​ឱកាស​ការងារ​ឱ្យ​ធ្វើ ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់​ឱ្យមាន​ភាពល្អប្រសើរ​ឡើង​វិញ​ផងដែរ​។​

​ទន្ទឹម​នឹង​ការបង្ហាញ​ពី​សមិទ្ធផល​សម្រេចបាន​របស់​ក្រុម​ការ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បាន​គូសបញ្ជាក់​ដោយ​ក្តី​មោទនភាព​នូវ​សន្ទុះ​នៃ​ការអភិវឌ្ឍ​វិស័យ​អប់រំ​ក្នុង​ខេត្ត​ព្រៃវែង ដែល​សម្រេច​បាន​ការសាងសង់​សាលា​មត្តេយ្យ​ស្តង់ដា​ររហូត​ដល់ ២១​ខ្នង ព្រមទាំង​ការប្រើប្រាស់​ថវិកា​មនុស្ស​ធម៌ សរុប​ជាង ២០​ប៊ី​លាន​រៀល​។ ឯកឧត្តម បានចាត់ទុក​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​ថា​ជា ការ​សាប​ព្រួស​គ្រាប់ពូជ​នៃ​បញ្ញាញាណ ចាប់តាំងពី​កម្រិត​បឋមវ័យ ដើម្បី​ជា​គ្រឹះ​ដ៏​រឹងមាំ​ក្នុង​ការកសាង​ធនធានមនុស្ស​ប្រកបដោយ​គុណភាព រហូតដល់​ពេញវ័យ ដែល​នឹង​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​សង្គមជាតិ​ទាំងមូល នាពេល​អនាគត​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ឆ្នាំនេះ ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​លក្ខណៈ​សន្សំសំចៃ​បំផុត ដោយ​កាត់បន្ថយ​ថវិកា​ចំនួន ៥០% បើ​ធៀប​នឹង​ឆ្នាំ​មុន​។ ការសម្រេចចិត្ត​នេះ ធ្វើឡើង​ក្នុង​ស្មារតី​យោគយល់ និង​សាមគ្គីភាព ខណៈ​ដែល​ប្រទេសជាតិ កំពុង​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​មាន​សារៈសំខាន់ ដែល​កងកម្លាំងប្រដាប់អាវុធ​យើង កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី​យ៉ាង​ស្វាហាប់ ហើយ​បងប្អូន​ជនភៀសសឹក​មួយចំនួន ក៏​មិន​ទាន់​បាន​វិលត្រឡប់​ទៅ​កាន់​ផ្ទះសម្បែង​វិញ​នៅឡើយ​។ នេះ​គឺជា​ការបង្ហាញ​ពី​ការចេះ​រំលែក​ទុក្ខលំបាក និង​ការតម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ ជាង​ការសប្បាយ​រីករាយ​ផ្ទាល់ខ្លួន​។​

​ពី​វេទិកា​អធិបតី មុន​នឹង​បញ្ចប់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង បន្តសកម្មភាព​ផ្សព្វផ្សាយ​រាល់​គោលនយោបាយ យុទ្ធសាស្ត្រ និង​លទ្ធផល​ការងារ​ឱ្យ​ដល់​មូលដ្ឋាន ព្រមទាំង​ខិតខំ​ប្រមូល និង​ដោះស្រាយ​រាល់​សំណើ សំណូមពរ​របស់​ពល​រដ្ឋ ឱ្យបាន​ទាន់​ពេល ពិសេស​ត្រូវ​ជំរុញ​កិច្ច​ការងារ​វាស់វែង​ផ្តល់​ប្លង់ដី​កម្មសិទ្ធិ និង​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ដោយ​ត្រូវ​លុបបំបាត់​ឱ្យ​អស់​នូវ​បញ្ហា​គ្រឿងញៀន ក្មេង​ទំនើង និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com