ទាន់ហេតុការណ៍
លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ប្រគល់​ផ្ទះ​ថ្មី ជូន​គ្រួសារ​វីរ​កងទ័ព និង​វីរ​នគរបាលជាតិ​ - ​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​៖ ឯកឧត្តម​ប្រធានាធិបតី Donald Trump បន្ត​យកចិត្តទុកដាក់​ចំពោះ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ និង​ការអនុវត្ត​តាម​ស្មារតី​នៃ​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ - នា​ព្រឹក​ថ្ងៃ​អង្គារ ៣​រោច ខែ​បុស្ស ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៦ បន្ទាប់​ពី​អនុញ្ញាតឱ្យ​ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអូឌីត ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​អាគារ​ព្រឹទ្ធសភា​ថ្មី ដែល​បាន​បញ្ចុះ​បឋមសិលា​សាង​សង់​កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២៤​។ អាគារ​ថ្មី​នេះ​មាន​កម្ពស់​៤ ជាន់ ទំហំ ៧៩​ម៉ែត្រ​x៤៧​ម៉ែត្រ ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់ និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអូឌីត ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​គ្រួសារ​វីរ​កងទ័ព​ជួរមុខ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​បងប្អូន​វីរៈ​កងទ័ព​ទាំង​១៨​រូប និង​ក្រុមគ្រួសារ​ចូល​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ - ​ក្រសួងការពារជាតិ​កម្ពុ​ជា បដិសេធ​ចំពោះ​ការផ្សព្វផ្សាយ​របស់​ភាគី​ថៃ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ ដែល​បាន​លើកឡើង​ថា ”​ខ្លួន​រក​ឃើញ​យាន​គ្មាន​មនុស្ស​បើក​(UAV) ជាង ២៥០​គ្រឿង​ហោះ​ចេញពី​កម្ពុជា​ចូល​មក​រំលោភ​ក្នុង​ដែន​អធិបតេយ្យ​របស់​ថៃ​” - ​ក្រសួង​ព័ត៌មាន​ចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស ចំពោះ​ការវាយប្រហារ​យ៉ាង​ព្រៃផ្សៃ​របស់​ថៃ មកលើ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Xie Chuntao អនុប្រធាន​ប្រតិបត្តិ​សាលា​បក្ស​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន ចូលជួប​សម្ដែង​ការគួរសម​​ - ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ​នៅតែ​បន្ត​ធ្វើ​សកម្មភាព​រំលោភ​បំពាន​ចូល​ទីតាំង​ប្រជាជន​ស៊ីវិល​កម្ពុជា​នៅ​យោធភូមិភាគ​ទី​៥ ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥
0

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​បងប្អូន​វីរៈ​កងទ័ព​ទាំង​១៨​រូប និង​ក្រុមគ្រួសារ​ចូល​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​បងប្អូន​វីរៈ​កងទ័ព​ទាំង​១៨​រូប និង​ក្រុមគ្រួសារ​ចូល​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​

នៅ​វិមាន​៧​មករា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​មករា ឆ្នាំ ២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអនុញ្ញាត​ឱ្យ​បងប្អូន​វីរៈ​កងទ័ព​ទាំង​១៨​រូប និង​ក្រុមគ្រួសារ ចូល​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា និង​គណបក្ស​ប្រជាជន​កម្ពុជា បានឱ្យដឹងថា នៅក្នុង​ជំនួប​សំណេះសំណាល​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ក្ដី​រីករាយ និង​ស្វាគមន៍​ចំពោះ​ការធ្វើ​មាតុភូមិ​និវត្តន៍​របស់​វីរៈ​យុទ្ធជន​របស់​យើង ដែល​បាន​ជួបជុំ​ជាមួយនឹង​ក្រុមគ្រួសារ និង​បាន​មកដល់​ប្រទេស​កំណើត​របស់​ខ្លួន​ឡើងវិញ ។​

​សម្ដេច​តេជោ​លើកឡើងថា សម្តេច​យល់​អំពី​អារម្មណ៍​របស់​វីរ​:​យុទ្ធជន​របស់​យើង ក៏​ដូចជា​ក្រុម​គ្រួសារ​នូវ​ការលំបាក​នៃ​ការព្រាត់ប្រាស់​គ្នា ព្រោះ​សម្ដេច​ផ្ទាល់ ធ្លាប់​បាន​ឆ្លងកាត់​នូវ​បទពិសោធ​នៃ​ការព្រាត់ប្រាស់​គ្រួសារ​កាលពី​ពេល​ដែល​ស​ម្ដេច យក​ជីវិត​ជា​ដើមទុន​ដើម្បី​រំដោះ​ប្រទេស​ជាតិ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ។​

​សម្ដេច​ក៏​បាន​យក​ឱកាស​នេះ អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ជា​និច្ច​ចំពោះ​សុខទុក្ខ​និង​អាយុជីវិត​របស់​វីរៈ​យុទ្ធជន​របស់​យើង ហើយ​រូប​សម្ដេច​ផ្ទាល់ ក៏​បាន​យកចិត្តទុកដាក់ និង​បាន​តាមដាន​ជាប្រចាំ​អំពី​ស្ថានភាព របស់​វីរៈ​យុទ្ធជន​យើង ហើយ​ជាពិសេស​បំផុត​នោះ សម្ដេច​បាន​មានប្រសាសន៍ថា ព្រះមហាក្សត្រ​នៃ​យើង ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេចម៉ែ ក៏​ព្រះអង្គ​ទាំង​ទ្វេ បាន​យក​ព្រះទ័យ​ទុកដាក់​យ៉ាងខ្លាំង​ចំពោះ​វីរៈ​យុទ្ធជន​របស់​យើង​ទាំង​១៨ រូប រួម​ទាំង​វីរៈ​កងទ័ព​ទាំងអស់​របស់​យើង​នៅតាម​ព្រំដែន ដែល​នេះ​ជា​ការយកចិត្ត​ដាក់​ពី​ថ្នាក់ដឹកនាំ​របស់​កម្ពុជា​គ្រប់​លំដាប់ថ្នាក់​។​

​ជាមួយនេះ សម្ដេច​តេជោ ក៏​បាន​បង្ហាញ​នូវ​ក្ដីរំភើប​បន្ថែមទៀត ដែល​កាល​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៥ ម្សិលមិញ នៅពេល​ដែល​សម្ដេច បានឃើញ​វីរៈ​យុទ្ធជន​របស់​យើង​ធ្វើដំណើរ​មក​ដល់​កម្ពុជា តាមរយៈ​ការផ្សព្វផ្សាយ​ផ្ទាល់ សម្ដេច​មាន​អារម្មណ៍​រំភើប រហូត​ដល់​ស្រក់​ទឹកភ្នែក នៅពេល​ឃើញ​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ប្រជាជន​របស់​យើង​គ្រប់​មជ្ឈដ្ឋាន​នៅតាម​ដងផ្លូវ ចំពោះ​វីរៈ​យុទ្ធជន​របស់​យើង​ទាំង​១៨​នាក់ ដែល​សម្ដេច​បាន​បញ្ជាក់​ថា នេះ​ជា​ស្មារតី​នៃ​ការ​សាមគ្គី​របស់​ប្រជាជន​ខ្មែរ​ដ៏​ធំ​បំផុត​សម្រាប់​វីរៈ​យុទ្ធជន​របស់​យើង​ទាំងអស់​១៨​នាក់ ក៏ដូចជា​ស្មារតី​នៃ​ការ​សាមគ្គី​ជាមួយនឹង​វីរៈ​យុទ្ធជន​យើង​នៅ​សមរភូមិ​មុខ​ផងដែរ ។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ដល់​វីរៈ​យុទ្ធជន​ទាំង​១៨​រូប រួម​ទាំង​ក្រុម​គ្រួសារ ជួបប្រទះ​តែ​សេចក្តីសុខ​សេចក្តីចម្រើន និង​បាន​រស់នៅ​ជាមួយនឹង​ក្រុមគ្រួសារ ព្រមទាំង​បាន​រស់នៅ​ក្នុង​ទឹកដី​កំណើត​ឡើងវិញ​ប្រកបដោយ​ភាពសុខសាន្ត​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com