ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ក្នុង​១​ថ្ងៃ​មាន​អគ្គីភ័យ​ឆាបឆេះ​៣​ករណី​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅ​ខេត្ត​កំពង់ធំ​

ក្នុង​១​ថ្ងៃ​មាន​អគ្គីភ័យ​ឆាបឆេះ​៣​ករណី​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅ​ខេត្ត​កំពង់ធំ​

កំពង់ធំ​៖ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២១ មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​និង​ចំការ​ក្រញូង បង្ក​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ខេត្ត​កំពង់ធំ​។​

​ករណី​ទី​១ ឆេះ​ជញ្ជ្រាំង​ស្រូវ នៅវេលា​ម៉ោង​១៩:៣០​នាទី​ស្ថិតនៅ​ចំណុច​ភូមិ​ឈូក​ខ្សាច់ ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍​បង្កឡើង​ដោយ ប្រជាពលរដ្ឋ​មិន​ស្គាល់​អត្តសញ្ញាណ​ដុត ក្នុង​ហេតុការណ៍​សមត្ថកិច្ច នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​បានឲ្យដឹងថា បាន​ប្រើប្រាស់ រថយន្ត​អគ្គិភ័យ​របស់​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​បារាយណ៍​បាន​ចេញ​អន្តារគមន៍​ចំនួន​០១​គ្រឿង​ប្រើប្រាស់​ទឹក​សរុប​ចំនួន​២៦​ម៉ែត្រ គូ​ប ប្រើប្រាស់​កម្លាំង​ចុះ​អន្តរាគមន៍​ពន្លត់​សរុប​ចំនួន ១០​នាក់ និង​ប្រជា​ករពារ​និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ១៥​នាក់​។​

​ករណី​ទី​២ អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅវេលា​ម៉ោង​១៤:៣០​នាទី​ស្ថិតនៅ​ចំណុច​ភូមិ​តា​មុំ ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​ក​កំពង់ធំ​សមត្ថកិច្ច​នគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក​បានឲ្យដឹងថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ ឈ្មោះ នូ ភ័​ក្ត ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ​ញូ​វ កិ​ច អាយុ ៣៧​ឆ្នាំ ករណី​នេះ​ខូចខាត ផ្ទះ​ទំហំ ៦​ម​x ៧​ម ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ជញ្ជាំង​ក្តា​និង​ស្លឹកត្នោត និង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ទាំងអស់​។ មូលហេតុ​បណ្តាលមកពី​ធ្វេសប្រហែស​ដុត​ភ្លើង​ធូប​។​

​ករណី​ទី​៣ អគ្គិភ័យ​ឆេះ​ចំការ​ក្រញូង​រដ្ឋបាល​ព្រៃឈើ នៅវេលា​ម៉ោង​២០:០០​នាទី ស្ថិត​នៅ​ចំណុច​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។ ក្នុង​ហេតុការណ៍​នេះ​បណ្ដាលឲ្យ​ខូចខាត​:​ឆេះ​ក្រញូង​អស់​ចំនួន​០៤​ហិច​តា​។ ពេល​កើតហេតុ​កម្លាំង​ចុះ​អន្តរាគមន៍​ពន្លត់​សរុប​ចំនួន​១៥​នាក់​ដោយ​ប្រើប្រាស់​ឧបករណ៍​សាមញ្ញ​ពន្លត់​ដោយ​ដៃ​ប្រើ​មែកឈើ​វាយ​ពន្លត់​និង​ត្រាក់ទ័រ​ភ្ជួរ​កាត់​រលត់​ទាំងស្រុង​៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com