ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​បំផុត ចំពោះ​ទង្វើ​វាយប្រហារ និង​គ្មាន​ការគោរព​របស់​ក្រុម​ជ្រុលនិយម​ថៃ ដែល​ប្រព្រឹត្ត​មក​លើ​សម្តេច​តេជោ ហ៊ុន សែន និង​ឥស្សរជន​កម្ពុជា​ផ្សេងទៀត​

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​បំផុត ចំពោះ​ទង្វើ​វាយប្រហារ និង​គ្មាន​ការគោរព​របស់​ក្រុម​ជ្រុលនិយម​ថៃ ដែល​ប្រព្រឹត្ត​មក​លើ​សម្តេច​តេជោ ហ៊ុន សែន និង​ឥស្សរជន​កម្ពុជា​ផ្សេងទៀត​

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​សម្ដែង​នូវ​ការសោកស្តាយ​ជា​ពន់ពេក និង​សូម​ប្រកាស​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​បំផុត ចំពោះ​ទង្វើ​វាយប្រហារ និង​គ្មាន​ការគោរព​ប្រព្រឹត្ត​មកលើ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ឥស្សរជន​កម្ពុជា​ផ្សេង​ទៀត​នាពេល​ថ្មីៗ​នេះ​។​

​អាកប្បកិរិយា​បែបនេះ គឺជា​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ តម្លៃ សីលធម៌ និង​ការគោរព​គ្នា​ទៅវិញទៅមក​រវាង​ប្រជាជាតិ និង​ប្រជាជាតិ​។ ទង្វើ​បែប​នេះ​ក៏​បាន​ធ្វើឱ្យ​ប៉ះពាល់ ទៅដល់​ស្មារតី​នៃ​ភាព​ជា​អ្នកជិតខាង​ល្អ មិត្តភាព និង​សន្តិ​សហ​វិជ្ជមាន ដែល​ជា​គោលការណ៍​គ្រឹះ ក្នុង​ការដឹកនាំ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ថៃ ក្នុងនាម​ជា​សមាជិក​ក្នុង​អាស៊ាន និង​សហគមន៍​អន្តរជាតិ​។​

​យើងខ្ញុំ សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការបញ្ចេញមតិ​កាលពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៥ របស់ សម្តេច​តេជោ ហ៊ុន សែន ប្រកបដោយ​ភាពឈ្លាសវៃ អត់ធ្មត់ និង​ក្នុង​ស្មារតី​ជា​រដ្ឋបុរស ដោយ​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ជា​អ្នកដឹកនាំ​ប្រកបដោយ​សីលធម៌ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​នៅ​ចំពោះមុខ​ការ​បង្កហេតុ​ដោយ​ចេតនា​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាជន​ខ្មែរ​ទាំងអស់​ឱ្យ​រក្សា​ភាពស្ងប់ស្ងាត់ ចៀសវាង​ការ​សងសឹក និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​នៃ​ការឯកភាព​ជាតិ និង​ការអត់ធ្មត់​។

​ការអំពាវនាវ​នេះ​បាន​បង្ហាញ​ពី​ចរិត​ថ្លៃថ្នូរ​ដ៏​ឧត្តង្គឧត្តម និង​ភាព​ស្អាតស្អំ​ខាង​សីលធម៌ ដែល​បន្ត​ជំរុញ​ឱ្យ​មាន​សន្តិភាព និង​ភាពសុខដុមរមនា​នៅក្នុង​ប្រទេស​កម្ពុជា និង​តំបន់​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការអំពាវនាវ​របស់​ស​ម្តេច​តេជោ ដើម្បី​លើកកម្ពស់​អធិបតេយ្យភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។

​ការពង្រឹង​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ និង​ការកាត់បន្ថយ​ការពឹងផ្អែក​លើ​ខាងក្រៅ គឺជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅ​កាន់​ការពង្រឹង​ការគ្រប់គ្រង​ខ្លួនឯង ភាព​ធន់​របស់​ជាតិ និង​ឯករាជ្យភាព​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com