ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​មុន្នី​សុវណ្ណ (​ហៅ​វត្ត​ចំពុះក្អែក​)

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​មុន្នី​សុវណ្ណ (​ហៅ​វត្ត​ចំពុះក្អែក​)

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ១៥​រោច ខែ​ភទ្របទ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២៥ ដែល​ជា​ថ្ងៃ​ឆ្លង​បិណ្ឌ ឬ​ហៅ​ថា​ភ្ជុំ​បិណ្ឌ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​ក្រុមគ្រួសារ​សាច់ញាតិ និង​មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បាន​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​មុន្នី​សុវណ្ណ (​ហៅ​វត្ត​ចំពុះក្អែក​) ដែល​ស្ថិត​នៅក្នុង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​នៅក្នុង​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ ស្ថិត​ក្នុង​វត្ត​មុន្នី​សុវណ្ណ (​ហៅ​វត្ត​ចំពុះក្អែក​) នា​ព្រឹក​នេះ សម្តេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ បាន​នាំយក នូវ​គ្រឿង​សក្ការៈបូជា មាន​ទៀន ធូប ផ្កា​ភ្ញី សម្រាប់ បូជា​ចំពោះ ព្រះ​រតនត្រ័យ មាន​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ និង​បាន​នាំយក​នូវ​ចតុបច្ច័យ ទេយ្យទាន គ្រឿងឧបភោគ បរិភោគ ប្រគេន​ចំពោះ​ព្រះសង្ឃ ព្រមទាំង​រាប់បាត្រ បង្សុកូល វេរ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​នូវ​មហាកុសល​ផល​បុណ្យ ជូន​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ នៃ​បុព្វការី​ជន​ទាំងឡាយ ជាពិសេស​សូម​គោរព​ឧទ្ទិស​ជូន​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ ៖
– អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិសភោ​គា​ធិបតី ហ៊ុន នាង និង មហា​ឧបាសិកា ឌី ប៉ុក ។​(​ជា​មាតាបិតា​បង្កើត​សម្ដេច​អគ្គមហាសេនាបតី​តេជោ​)
– មហា​ឧបាសក លីន គ្រី និង អ្នកឧកញ៉ា​ព្រឹទ្ធ មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី ។​(​ជា​មាតាបិតា​បង្កើត​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​)
– ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រី​វិសិដ្ឋ ហ៊ុន សាន​
– សម្ដេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង​
– លោកជំទាវ មហា​សទ្ធា​ភិរក្ខ​ធម្ម​សិរីរតន៍ អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ​( ប៊ុន សាម​ហ៊ឺ​ង​)​។
– បុត្រា ហ៊ុន កម្សត់ ព្រម​ដោយ​ជីដូន​ជីតា ញាតិ​ការ ទាំង​៧​សន្តាន ដែល​បាន​លះ​លោក​នេះ ទៅកាន់​លោក​ខាងមុខ​
– ជា​ពិសេស​ជូន​ដួង​វិញ្ញាណក្ខន្ធ​វីរៈ​កងទ័ព​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ​

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ នៅក្នុង​ចំណោម​ពិធីបុណ្យ​ផ្សេងៗ​នៅ​កម្ពុជា ដែល​ប្រជាជន​ខ្មែរ​នាំគ្នា​ប្រារព្ធ​ធ្វើឡើង​មិន​ដែល​អាក់ខាន​ឡើយ​ជា​រៀងរាល់ឆ្នាំ គឺ​ចាប់ពី​ថ្ងៃ​១​រោច ខែ​ភទ្របទ រហូត​ដល់​ថ្ងៃ​ទី​១៤​រោច ដែលមាន រយៈពេល​១៤​ថ្ងៃ ដោយ​ហៅ​ថា​បុណ្យ​កាន់បិណ្ឌ​១, បិណ្ឌ​២ រហូត​ដល់​បិណ្ឌ​១៤ និង​នៅ​ថ្ងៃ​១៥​រោច គឺជា​ថ្ងៃ «​ភ្ជុំ​បិណ្ឌ​» ធំ​តែ​ម្តង​។ សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំនេះ គឺ​ចាប់ផ្ដើម​ដាក់​បិណ្ឌ​ចាប់​ថ្ងៃទី​៨ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា និង​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២៥ ។​

​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែ​ដឹកនាំ​ក្រុមគ្រួសារ និង​មន្ត្រីរាជការ​មក​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​នេះ​នៅ​តាម​វត្ត​អារាម​នានា​យ៉ាង​ខ្ជាប់ខ្ជួន ។
​នៅក្នុង​ឱកាស​ដ៏​មហោឡារិក​នេះ សម្តេច​ទាំង​ទ្វេ​បាន​ឧទ្ទិស​សុំ​ឱ្យ​មគ្គផល​ដែល​កើតចេញ​ពី​ការ​ធ្វើ​បុណ្យ​ថ្ងៃនេះ សូមឱ្យ​ជាតិខ្មែរ​ទាំងមូល​បាន​ជួប​តែ​សេចក្តីសុខក្សេមក្សាន្ត​ជានិច្ច​និរន្តរ៍ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com