ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អ​បសាទរ ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​នាយក​រដ្ឋបាល​សាលាខេត្ត​

អ​បសាទរ ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​នាយក​រដ្ឋបាល​សាលាខេត្ត​

(​កំពង់ចាម​)៖ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​នាយក​រដ្ឋបាល​សាលាខេត្ត ស្ថិតនៅ​សាលា​ខេត្តកំពង់ចាម ក្រោម​អធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាង​អង្គភាព​ចំណុះ​ក្រសួង​មហាផ្ទៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំ​ខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់ សរុប​ប្រមាណ ២០០​នាក់​។​

​សូម​ជម្រាប​ជូន​ដែរ​ថា ពិធី​ប្រកាស​មុខតំណែង​ខាងលើ ត្រូវបាន​រៀបចំឡើង​ក្នុង​ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ ចំនួន ៣​រូប ដូចខាងក្រោម​៖
១-​ត្រូវបាន​ផ្ទេរ​ភារកិច្ច លោក ចាន់ រ៉ា​ន់ ពី​អភិបាលរង​ខេត្ត​ព្រៃវែង ឱ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ជំនួស​លោក ហាន កុសល​។​
២-​ត្រូវបាន​តែងតាំង​លោក ឃ​ន ប្រុស ពី​នាយក​រដ្ឋបាល​សាលា​ខេត្តកំពង់ចាម ឱ្យ​កាន់​មុខតំណែង​ជា​អភិបាលរង នៃ​គណ​:​អភិបាលខេត្ត​កំពង់ចាម​។​
៣-​ត្រូវបានតែងតាំង លោក ជា សិលា ជា​នាយក​រដ្ឋបាល​សាលា​ខេត្តកំពង់ចាម ជំនួស​លោក ឃ​ន ប្រុស​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com