ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំ​ក្រុម​ការងារ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​សមាជិក ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេល​កំពុង​បំពេញ​ភារកិច្ច​!

​ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំ​ក្រុម​ការងារ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​សមាជិក ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេល​កំពុង​បំពេញ​ភារកិច្ច​!

នា​ព្រឹក ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ដឹកនាំ​ក្រុមការងារ នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក​អនុសេនីយ៍ទោ ឈិត អ៊ុយ​ចំរើន នាយរង​ការិយាល័យ​គីមី​សាស្ត្រ មន្ទីរ​សម្ភារ​:​បច្ចេកទេស នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ទទួល​មរណ​:​ភាព នៅវេលា​ម៉ោង ២៣:៣២​នាទី​យប់ ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២៥ ក្នុង​ជន្មាយុ ៣៥​ឆ្នាំ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងពេល​បំពេញ​ភារកិច្ច​លើ​កំណាត់​ផ្លូវ​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប​-​អង្គរ សព​តំកល់​ធ្វេី​បុណ្យតាម​ប្រពៃណី​សាសនា នៅ​គេហដ្ឋាន​នៃ​សព ស្ថិតនៅក្នុង​ភូមិ​កំពង់​ថ្កូវ​១ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​ក្នុងឱកាស​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​នេះ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជូន​ចំពោះ​ក្រុមគ្រួសារ​សព និង​បាន​នាំយក​នូវ​បច្ច័យ​របស់ លោកនាយ​ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួម​និង​ថវិកា​ដែល​បានមក​ពី​ការចូលរួម​របស់​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ព្រមទាំង នាយ​-​នាយរង នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ទាំងអស់​ចំនួន ១២,៥៧០,០០០​រៀល (​ដប​ពីរលាន​ហាសិប​ប្រាំពីរ​មុឺន​រៀល​) និង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួនទៀត ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​ញាតិ​មិត្ត​ទាំងអស់​នៃ​សព និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់ លោក​អនុសេនីយ៍ទោ ឈិត អ៊ុយ​ចំរើន បាន​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លៀត​ឡើយ​។ តំណាង​គ្រួសារ​សព ក៏​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទឹកចិត្ត និង​ការលះបង់​របស់ លោកនាយ​ឧត្តមសេនីយ៍ ព្រមទាំង​ក្រុម​ការងារ នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​បាន​ជូនពរ​ឱ្យ​ជួប​តែ​សុខភាព​ល្អ​បរិបូណ៍ ជោគជ័យ​គ្រប់​ភារកិច្ច និង​ជួបប្រទះ​តែ​ពុទ្ធពរ​ទាំង​៥​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com