ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​

​ខេត្ត​កំពង់ធំ ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែកក្កដា ឆ្នាំ​២០២៥ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី្ន ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី​ចំនួន ៣​រូប ក្នុង​ខេត្ត​កំពង់ធំ មានដូចជា​៖ ១/. នាយចំណង់ ឌី សេង​, ២/. អនុសេនីយ៍ត្រី ញាត ឈីន​, ៣/. អនុសេនីយ៍ត្រី ពេ​ជ ង៉ោ​ល ដែល​បាន​ពលី​ជីវិត​ក្នុង​ការការពារ​បូរណភាព​ជាតិ និង​អធិបតេយ្យ​ជាតិ ។ ជាមួយនឹង​ការ​បាន​វិលត្រឡប់​មក​ស្រុក​កំណើត​វិញ របស់​សព​យុទ្ធជន​ពលី​នេះដែរ សាច់ញាតិ​នៃ​យុទ្ធជន​ពលី បាន​សម្ដែង​នូវ​ក្ដី​មោទនភាព​ចំពោះ​សាច់ញាតិ​របស់​ខ្លួន ជាមួយ​នឹង​សេចក្តី​ក្រៀមក្រំ និង​ទុក្ខសោក​ក្រៃ​លែង​ផងដែរ ។

​លោកជំទាវ​បណ្ឌិត ក៏​បាន​សម្តែង​នូវ​ការរំលែក​ទុក្ខ​ជូន​ដល់​គ្រួសារ​យុទ្ធជន​ពលី ដែល​នេះ​គឺជា​ការបាត់បង់​យុទ្ធជន​ដ៏​អង់អាច​ក្លាហាន កូន​ជា​ទីស្រឡាញ់ បងប្អូន​ជាទីគោរព ឪពុក​ដ៏​មាន​ព្រហ្ម​វិហារធម៌ និង​ស្វាមី​ដែល​មាន​ភក្តីភាព សម្រាប់​ជាតិ ព្រមទាំង​ក្រុមគ្រួសារ​។​

​បន្ថែម​ពី​នេះ លោកជំទាវ​បណ្ឌិត ក៏​បាន​ពាំនាំ​នូវ​ការរំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ពី សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​ក្រុមគ្រួសារ​សព​នៃ​យុទ្ធជន​ពលី ជាមួយនឹង​ការគិតគូរ​របស់​រាជ​រដ្ឋាភិបាល ព្រមទាំង​គោលនយោបាយ​ផ្សេងៗ ដើម្បី​ជា​ការ​សម្រាល​នូវ​បន្ទុកគ្រួសារ​យុទ្ធជន​ពលី​ផងដែរ​។​

​ការ​ពលី​របស់​យុទ្ធជន​ជួរ​មុខ​កម្ពុជា នឹង​ត្រូវ​ចងចាំ​ទុកជា​វីរភាព ប្រកប​ដោយ​ឆន្ទៈ​មោះមុត ក្នុង​បុព្វហេតុ​បម្រើ​ជាតិ សាសនា ព្រះមហាក្សត្រ និង​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​ឱ្យបាន ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ ពី​ការរំលោភ​បំពាន និង​ឈ្លានពាន​មកលើ​ដែន​អធិបតេយ្យភាព​កម្ពុជា​។ សូម​ឧទ្ទិស​បួងសួង​សុំ​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី បានចាប់កំណើត​ក្នុងឋាន​បរម្យ​សុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com