ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

រថយន្ដ​(​ដឹក​អុស​)​ក្រឡាប់​ផ្ងារជើង​ផ្ទុះ​ចេញ​អណ្ដាតភ្លើង​ឆេះ​យ៉ាង​សន្ធ​សន្ធៅ​នៅ​ស្រុក​សណ្ដាន់​

រថយន្ដ​(​ដឹក​អុស​)​ក្រឡាប់​ផ្ងារជើង​ផ្ទុះ​ចេញ​អណ្ដាតភ្លើង​ឆេះ​យ៉ាង​សន្ធ​សន្ធៅ​នៅ​ស្រុក​សណ្ដាន់​

កំពង់ធំ ៖ រថយន្ដ​(​ដឹក​អុស​) របស់​ក្រុមហ៊ុន​ឯកជន​មួយ នៅក្នុង​ស្រុក​សណ្ដាន់ បាន​ក្រឡាប់​ផ្ងារជើង​ហើយ​ផ្ទុះ​ឆេះ​មួយ​កំណាត់​ខាងមុខ នៅលើ​កំណាត់​ផ្លូវ​គ្រួស​ក្រហម ត្រង់​ចំនុច​ផ្លូវ​ទួល​ខ្ពស់ កាលពី​យប់​វេលា​ម៉ោង​៨:៣៥​នាទី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្មាំ​២០២០ ក្នុង​ភូមិ​បឹង ឃុំ​មាន​រិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ​។​

​បើ​តាម​ការបកស្រាយរ​បស់​មេការ បាន​ប្រាប់​អោយដឹងថា មូលហេតុ​ដែល​បណ្ដាល​អោយ​រថយន្ដ​នេះ​ក្រឡាប់ គឺ​បណ្ដាលមកពី​រថយន្ដ​(​ដឹក​អុស​)​ធ្ងន់​ពេក​ឡើង​ផ្លូវ​ទួល​មិន​រួច អក​សឺ រអិល​ថយ​ក្រោយ​ក្រឡាប់​ផ្ងារជើង​ផ្ទុះ​ចេញ​អណ្ដាតភ្លើង​តែម្ដង ។​

​លោក​បាន​បន្ដថា ក្នុង​ខ​ណះ​នោះ តៃកុង​រថយន្ដ​និង​ប្រូ ចំនួន​៣​នាក់ បើ​ចេះ​គ្រប់គ្រង​ស្ថាន​ការ វា​មិន​អាច​ឈាន​ដល់​ការឆេះ​រថយន្ដ​នោះ​ទេ តែ​ផ្ទុយទៅវិញ​ក្រោយពី​កើតហេតុ តៃកុង​និង​ប្រូ​ចំនួន​២​នាក់​បាន​រត់​ចោល​រថ​យន្ដ​នៅសល់តែ​ម្នាក់ លេ​លឺៗ មិន​ដឹងរ​ត់​ទៅ​ណា​ទើប​បណ្ដាលអោយ​ឆេះ​រថយន្ត​អស់​១​កំណាត់​មុខ​។​

​ក្រោយ​កើតហេតុ លោក អ៊ួ​ង ម៉ាលី អធិការ​ស្រុក​សណ្ដាន់ បាន​បញ្ចូន​កម្លាំង​ចំនួន​១០​នាក់ និង​រថយន្ដ​ពន្លត់​អគ្គិភ័យ​មួយគ្រឿង​ជួយ​អន្ត​រគ​មន៍​ពន្លត់ ដោយ​ប្រើប្រាស់​ទឹក​អស់​៣​ស៊ី​តែ​ន និង​សហការ​ជាមួយ​កម្លាំង​ប្រជា​ពល​រដ្ន​ជូ​យ​ពន្លត់​ផង​ទើប​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន​ជា​ស្ថាពរ​នូវវេលា​ម៉ោង​១០ និង​១៥​នាទី​យប់ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com