ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​៖ ទាហាន​ថៃ​បាន​លើ្មស​ការឯកភាព ដែល​បាន​ចែង​ក្នុង​អនុស្សារណៈ ហើយ​បាន​ធ្វើ​ការដើរ​ល្បាត​ខុស​ពី​តម្រាយ​ផ្លូវ​ចាស់​

អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​៖ ទាហាន​ថៃ​បាន​លើ្មស​ការឯកភាព ដែល​បាន​ចែង​ក្នុង​អនុស្សារណៈ ហើយ​បាន​ធ្វើ​ការដើរ​ល្បាត​ខុស​ពី​តម្រាយ​ផ្លូវ​ចាស់​

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៥ ប្រកាស​ច្រាន​ចោល​ការចោទប្រកាន់រ​បស់​ភាគី​ថៃ​មកលើ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការរង​របួស​របស់​ទា​ហាន​ថៃ​ដោយសារ​ការដើរ​ល្បាត​លើ​តម្រាយ​ផ្លូវ​ថ្មី​ផ្ទុះ​គ្រាប់មីន​។​

​ក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការចោទប្រកាន់​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​រងគ្រោះថ្នាក់​ដោយសារ​មីន​របស់​ទាហាន​ថៃ​ចំនួន​បី​នាក់ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ នៅក្នុង​ភូមិ​តេជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។

​គួរ​រំលឹក​ផងដែរ​ថា កម្ពុជា​តែងតែ​បាន​ដាស់តឿន​ឱ្យ​ភាគី​ថៃ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​ការឯកភាព​គ្នា​លើ​តម្រាយ​ផ្លូវ​សម្រាប់​ការដើរ​ល្បាត ដោយសារ​តែ​តំបន់​ទាំងនេះ​នៅ​មាន​គ្រាប់មីន​មិនទាន់​ផ្ទុះ​ជា​ច្រើន ដែល​សូម្បី​តែ​ប្រជាពលរដ្ឋ​កម្ពុជា​ក៏​ត្រូវបាន​រងគ្រោះ​ផងដែរ​។

​ជាក់ស្តែង​ទាហាន​ថៃ​បាន​លើ្មស​ការឯកភាព ដែល​បាន​ចែង​ក្នុង​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០០(MOU-2000) ហើយ​បាន​ធ្វើ​ការដើរ​ល្បាត​ខុស​ពី​តម្រាយ​ផ្លូវ​ចាស់​របស់​ខ្លួន ដោយ​បង្កើត​តម្រាយ​ផ្លូវ​ថ្មី​ទៅ​ក្នុង​តំបន់ ដែល​ស្ថិត​នៅក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា នេះ​បើ​ផ្អែក​តាម​ផែនទី​មាត្រដ្ឋាន​១/២០០.០០០ ដែល​ជា​លទ្ធផល​នៃ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ស្រប​តាម​ស្មារតី​នៃ​អនុសញ្ញា​បារាំង​-​សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៧ រហូត​ទទួល​គ្រោះថ្នាក់​ដោយសារ​ការផ្ទុះ​គ្រាប់មីន​ដែល​ជា​សំណល់​ពី​សង្គ្រាម​។

​ការគោរព​អធិបតេយ្យ និង​ច្បាប់​អន្តរជាតិ​មិន​អាច​បាន​តែ​និយាយ ដោយ​មិន​មាន​សកម្មភាព​នោះទេ ដូច្នេះ កម្ពុជា​អំពាវនាវ​ឱ្យ​ភាគី​ថៃ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ MOU-2000 និង​ប្រើប្រាស់​ឱ្យបាន​ពេញលេញ​នូវ​យន្តការ​ច្បាប់​អន្តរជាតិ ក្នុងនោះ​រួមមាន​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្នុង​ការដោះស្រាយ​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​នាំមក​នូវ​សន្តិភាព​ពិតប្រាកដ និង​យូរអង្វែង ព្រមទាំង​ទប់ស្កាត់​ការគ្រោះថ្នាក់ ឬ​ការ​បាត់បង់​ជីវិត​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​។​

​ជាមួយគ្នានេះ ឧប្បត្តិហេតុ​ខាងលើ​ក៏​បាន​ចោទ​ជា​សំណួរ​ផងដែរ ថា​តើ​ថ្នាក់ដឹកនាំ​យោធា​ថៃ​មាន​ចេតនា​អ្វី​ឱ្យ​ពិតប្រាកដ ដែល​សុខចិត្ត​បញ្ជូនទាហាន​របស់​ខ្លួន​ឱ្យ​ដើរល្បាត​ខុស​តម្រាយ​ផ្លូវ បើទោះបីជា​ដឹង​មុន​ហើយ​ថា ពួកគេ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​មីន​ដែល​ជា​សំណល់​ពី​សង្គ្រាម ហើយ​ដែល​កម្ពុជា​តែងតែ​បាន​ដាស់តឿន​ជារឿយៗ ឬ​មួយ​នេះ​ជា​ការប៉ុនប៉ង​ដើម្បី​បង្ក​ឱ្យមាន​ភាព​តានតឹង ដែល​អាច​រុញច្រាន​ស្ថានការណ៍​ឱ្យ​ប្រឈមមុខ​ដាក់គ្នា​។ ក្រសួង​ការពារជាតិ​បន្ត​អំពាវនាវ​ឱ្យ​ភាគី​ថៃ បញ្ឈប់​រាល់​សកម្មភាព​ទាំងឡាយណា ដែល​បំពាន​មកលើ​បូរណភាព​ទឹកដី​របស់​កម្ពុជា និង​ជៀសវាង​ទង្វើ​ដែល​គំរាមកំហែង​ដល់​ការរក្សា​សន្តិភាព​នៅ​តាម​បណ្តោយ​ព្រំដែន​។​

​ក្នុងនាម​ជា​ប្រទេស​មួយ​ដែល​រងគ្រោះ​ដោយសារ​មីន កម្ពុជា​បាន​ដើរតួនាទី​យ៉ាង​សកម្ម​ក្នុង​ការបំពេញ​កាតព្វកិច្ច​របស់ខ្លួន ក្នុងនាម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ហាមប្រាម​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​)​។ កម្ពុជា​ត្រូវបាន​ទទួលស្គាល់ និង​វាយតម្លៃ​ខ្ពស់​ដោយ​សហគមន៍​អន្តរជាតិ មិន​ត្រឹមតែ​ចំពោះ​ជោគជ័យ​ក្នុងការ​បោសសម្អាត និង​កម្ទេច​ចោល​មីន​ប្រឆាំង​មនុស្ស​គ្រប់​ប្រភេទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ចូលរួមចំណែក​ជាច្រើន​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អង្គការ​សហប្រជាជាតិ ក្នុងការ​បោសសម្អាត​មីន​នៅ​តាម​បណ្តា​ប្រទេស​ដែល​បាន និង​កំពុង​រងគ្រោះ​ដោយសារ​សង្គ្រាម​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ ក្រសួង​ការពារជាតិ និង​កង​យោធពលខេមរភូមិន្ទ បញ្ជាក់​ជា​ថ្មី​ការគាំទ្រ​ទាំងស្រុង​ចំពោះ​ជំហរ​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​ដោយ​សន្តិវិធី និង​ផ្អែកលើ​ច្បាប់​អន្តរជាតិ ក្នុងនោះ​រួម​ទាំង​ការយក​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ព្រមទាំង​ប្តេជ្ញា​ឥត​ងាករេ​ដើម្បី​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា មិន​ឱ្យ​បាត់បង់​សូម្បីតែ​មួយ​មី​លី​ម៉ែត្រ ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com