ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy Mabagos Galido ​មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន ចូលជួប​សម្តែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy Mabagos Galido ​មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន ចូលជួប​សម្តែង​ការគួរសម​

នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែកក្កដា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy Mabagos Galido មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្តម មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន និង​សមាជិក​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ស្រាវជ្រាវ និង​ប្រយុទ្ធ​ក្នុង​ទីក្រុង​នាពេលនេះ​។ សម្តេច​តេជោ បាន​គូសបញ្ជាក់ថា វត្តមាន​របស់​ឯកឧត្តម និង​គណៈប្រតិភូ ក្នុង​ពេល​នេះ ក៏​ដូចជា​កាលពី​ឆ្នាំ​កន្លងទៅ បាន​បង្ហាញ​ឱ្យឃើញ​នូវ​ទំនាក់ទំនង​យ៉ាង​ជិតស្និត និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​យើង​ទាំងពីរ​។ សម្តេច​តេជោ បាន​បន្តថា តាមរយៈ​ទំនាក់ទំនង​ល្អ​រវាង​កងទ័ពជើងគោក ដែល​ជា​កងទ័ព​ស្នូល​នៃ​ប្រទេស​យើង​ទាំង​ពីរ​នេះ សហប្រតិបត្តិការ​នៃ​វិស័យ​ផ្សេងៗ​ទៀត នឹង​កាន់តែ​បង្កើន​ថែម​ទៀត​ផង​ដែរ​។

​នា​ឱកាស​ជំនួប​នេះ ឯកឧត្តម​មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន បាន​សម្តែង​នូវ​អំណរ​អរគុណ និង​ដឹងគុណ​ចំពោះ​សម្តេច​តេជោ ដែល​បាន​ផ្តល់​នូវ​បុព្វសិទ្ធិ​ក្នុងឱកាស​ដ៏​កម្រ​នេះ អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម​។ ឯកឧត្តម បាន​គូសបញ្ជាក់ថា ទស្សនកិច្ច​របស់​ឯកឧត្តម និង​គណៈប្រតិភូ​កងទ័ពជើងគោក​ហ្វីលីពីន​នៅ​កម្ពុជា​នា​ពេល​នេះ នឹង​បន្ត​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ដែល​មាន​ស្រាប់ ជាពិសេស​ការបន្ត​ចែករំលែក​បទពិសោធន៍​រវាង​កងទ័ព​ហ្វីលីពីន និង​កម្ពុជា តាមរយៈ​សកម្មភាព​ហ្វឹកហ្វឺន​រួមគ្នា​ផងដែរ​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​ការរីកចម្រើន​ឥត​ឈប់ឈរ​នៃ​ទំនាក់ទំនង​កងទ័ព​ប្រទេស​យើង​ទាំង​ពីរ​។ សម្តេច​តេជោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​ឱ្យ​មាន​វគ្គ​ហ្វឹកហ្វឺន​ស្រាវជ្រាវ និង​ប្រយុទ្ធ​ក្នុង​ទីក្រុង​នាពេលនេះ ហើយ​នេះ ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​កងទ័ព​កម្ពុជា​ក្នុង​ការពង្រឹង​សមត្ថភា​ព​និង​បទពិសោធន៍​ខ្លួន បន្ថែម​លើ​សមត្ថភាព​ប្រយុទ្ធ​ក្នុងព្រៃ​ដែល​មាន​កន្លងមក​។

​សម្តេច​តេជោ បាន​បន្ត​ចែករំលែក​ប្រវត្តិ និង​បទពិសោធន៍​ក៏ដូចជា​ផលវិបាក​នៃ​សង្គ្រាម​របស់​កម្ពុជា​ទាំង​នៅ​ទីក្រុង​និង​នៅ​ព្រំដែន ដែល​បាន​ជួបប្រទះ​នា​ពេលកន្លងមក​។ សម្តេច​តេជោ បាន​គូស​រំលេច​ថា តាមរយៈ​ការឈឺចាប់​ទាំងនេះ សម្តេច​បាន​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​បាន​នាំមក​នូវ​ការឯកភាព​ទឹកដី និង​សុខសន្តិភាព​ជូន​កម្ពុជា​ប្រមាណ​ជិត ២៧​ឆ្នាំ មកហើយ ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រមាណ ៥០០​ឆ្នាំ​ចុងក្រោយ​នេះ​។ សម្តេច​តេជោ បាន​សង្កត់ធ្ងន់ថា ការឯកភាព​ទឹកដី និង​សុខសន្តិភាព​នេះហើយ ដែល​ជា​បុរេ​លក្ខខណ្ឌ​ក្នុង​ការនាំម​កនូវ​ការអភិវឌ្ឍ​។

​សម្តេច​តេជោ បាន​បន្ត​កត់សម្គាល់ អំពី​សារៈសំខាន់​នៃ​ការចាប់ផ្តើម​អនុវត្ត​កាតព្វកិច្ច​យោធា​ចាប់ពី​ឆ្នាំ​២០២៦​តទៅ ដូចដែល​បាន​លើកឡើង​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​ដែល​ច្បាប់​កាតព្វកិច្ច​យោធា​នេះ មាន​តាំងពី​២០​ឆ្នាំមុន​ម្លេះ​។ សម្តេច​តេជោ បាន​បន្ត​ថ្លែងថា សាលា​នាយទាហាន ព្រមទាំង​សាលា​ពលទាហាន​នៅតាម​បណ្តា​ភូមិភាគ​នានា គួរ​ត្រូវ​បាន​រៀបចំ​ក្នុង​កាលៈទេសៈ​ដ៏​សមស្រប​នេះ​។ សម្តេច​តេជោ បាន​បន្ត​ចែករំលែក​ពី​ប្រវត្តិ​នៃ​ការហ្វឹកហ្វឺន អាជីព​កងទ័ព និង​ការកសាង​បង្កើត​កងទ័ព​របស់​ស​ម្តេច ជាពិសេស​ចក្ខុវិស័យ​ស​ម្តេច​ក្នុង​ការរក្សា​ធនធានមនុស្ស ដែល​ជា​មេទ័ព​ចាស់​មាន​បទពិសោធន៍ ព្រោះ​មេទ័ព ត្រូវ​តែ​រក្សា​នូវ​ភាពនឹងនរ និង​ភាពម្ចាស់ការ​ក្នុង​ការប្រយុទ្ធ​។ សម្តេច​តេជោ ក៏បាន​លើកឡើង​អំពី​សក្តានុពល​ស្បៀង​របស់​កម្ពុជា​ក្នុង​ការនាំ​ចេញ​ទៅ​ទីផ្សារ​ហ្វីលីពីន និង​កាលានុវត្តភាព​នៃ​វិស័យ​ផ្សេងៗ​ទៀត​ក្នុង​ការពង្រឹង​ភាព​ជា​ដៃគូ​ល្អ​កម្ពុជា​-​ហ្វីលីពីន​។

​ឯកឧត្តម​មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចែករំលែក​របស់​ស​ម្តេច​តេជោ និង​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​មេរៀន​និង​បទពិសោធន៍​ស្វែងរក​សន្តិភាព​របស់​ស​ម្តេច​តេជោ ដែល​ឯកឧត្តម​បាន​សិក្សា​រៀនសូត្រ​នា​ពេលកន្លងមក ជាពិសេស​ការប្រើប្រាស់​ប​ទ​ពិសោធន៍​នយោបាយ​ឈ្នះ ឈ្នះ របស់​កម្ពុជា សម្រាប់​រដ្ឋាភិបាល និង​កងទ័ព​ហ្វីលីពីន​ក្នុង​ការរក្សា​ស្ថិរភាព​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន​ផងដែរ​។ ឯកឧត្តម បាន​បន្ត​សង្កត់ធ្ងន់ថា កងទ័ពជើងគោក​ហ្វីលីពីន នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​កងទ័ព​ជើងគោក​កម្ពុជា ដើម្បី​បម្រើ​ផលប្រយោជន៍​នៃ​ប្រជាជន​យើង​ទាំងពីរ​។

​នៅ​ចុងបញ្ចប់ សម្តេច​តេជោ បាន​ជូនពរ​ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy Mabagos Galido មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន និង​គណៈប្រតិភូ ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​នាពេលនេះ និង​សង្ឃឹមថា នឹង​បាន​ជួប​ឯកឧត្តម​ជា​ថ្មី​នា​ពេល​ក្រោយ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com