ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សាធារណរដ្ឋ​កូរ៉េ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​

សាធារណរដ្ឋ​កូរ៉េ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​

​នា​រសៀល ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ផាក ជុង​វុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​សន្ដិភាព​។​

​ក្នុងជំនួប​នោះ​, ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​បវរ​ធិបតី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​ឯកឧត្តម​ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា ក្នុងឱកាស​ដែល ឯកឧត្តម​បាន បញ្ចប់​បេសកកម្ម​ការទូត នៅ​កម្ពុជា ។ ឯកឧត្តម​បាន​ចាត់​ទុក​ពេលវេលា​នៃ​ការបំពេញ​បេសកកម្ម​កា​រ​ទូត​នៅ​កម្ពុជា ជា​ពេលវេលា​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត​ការងារ​របស់​ឯកឧត្តម និង​មាន​មោទនភាព​ដែល​បាន​ចូល​រួមចំណែក​ដល់​ការពង្រឹង និង ពង្រីក​ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ កូរ៉េ​-​កម្ពុជា ដែល​បាន​ប្រែក្លាយ​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ ចាប់តាំងពី​ការបង្កើត​ចំណង​ការទូត រវាង​ប្រទេស​ទាំង​ពីរ នៅ​ឆ្នាំ​១៩៩៧ រហូត​ដល់​ការដំឡើង​កម្រិត​ទំនាក់ទំនង ទៅជា “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​” កាលពី​ឆ្នាំ​២០២៤ កន្លងទៅ​។ ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​លើ​វិស័យ​៖ ពាណិជ្ជកម្ម​, ធុរកិច្ច និង វិនិយោគ និង​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់​ការគាំទ្រ ដល់​បេសកកម្ម​របស់​ឯកឧត្តម​ឱ្យ​ទទួលបាន​ជោគជ័យ​។ ឯកឧត្តម​បាន​បញ្ជាក់ថា រដ្ឋាភិបាល​កូរ៉េ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន រឹងមាំ​បន្ថែម​ទៀត​។​

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី បាន​សម្តែង​ការអបអរសាទរ​ចំពោះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ដែល​បាន​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​ប្រកបដោយ​ជោគជ័យ​។ សម្ដេច​បវរ​ធិបតី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​របស់​ឯកឧត្តម ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួមចំណែក​យ៉ាងសកម្ម ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​ថែម​ទៀត​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​រំឭក​ពី​លទ្ធផល​ផ្លែផ្កា​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ​កាលពី​ឆ្នាំ​២០២៤ កន្លងទៅ ដែល​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ ប្រទេស​ទាំង​ពីរ​បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​។ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់ថា កម្ពុជា និង​កូរ៉េ​នៅ​មាន​សក្ដានុពល​ជាច្រើន​ដែល​ត្រូវ​ពង្រីក​បន្ថែម ហើយ​សម្តេច​មាន​សុទិដ្ឋិនិយម​ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ នឹង​ត្រូវ​បាន​បន្ត​ពូន​ជ្រំ​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា​ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com