ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ ដឹកនាំ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ទៅ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ពលរដ្ឋ ជាង​៦​ពាន់​នាក់ នៅ​ស្រុក​កំពង់​ត្របែក​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ ដឹកនាំ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ទៅ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ពលរដ្ឋ ជាង​៦​ពាន់​នាក់ នៅ​ស្រុក​កំពង់​ត្របែក​

​ខេត្ត​ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង និង​លោកជំទាវ កែ សួន​សុ​ភី ស សុខា បាន​អញ្ជើញ​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​បរិវេណ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន កំពង់​ត្របែក ស្ថិតក្នុង​ភូមិ​ប្រសាទ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​។​

​ថ្លែង​ក្នុង​កម្មវិធី​ដែល​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ជាង ៦​ពាន់​នាក់ ប្រមុខ​ក្រសួងមហាផ្ទៃ បាន​នាំយក​នូវ​សេចក្តី​ផ្តាំផ្ញើ​សួរសុខទុក្ខ​ប្រកបដោយ​ក្តី​នឹករលឹ​ក​ពី​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​លោកយាយ លោកតា ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​គូសបញ្ជាក់ថា ថ្នាក់ដឹកនាំ​ជាតិ ទាំង​ជំនាន់​មុន និង​បន្ត​មក​ដល់​បច្ចុប្បន្ន តែងតែ​តម្កល់​នូវ​សេចក្ដីសុខ​របស់​ប្រជាពលរដ្ឋ​ជា​ធំ ទន្ទឹមគ្នា​នឹង​កិច្ច​ការពារ​សន្តិភាព ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ​។​

​ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្រុមការងារ ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា ព្រមទាំង​សប្បុរសជន​ទាំងអស់ ដែល​បាន​លះបង់​ធនធាន ពេលវេលា និង​កម្លាំងកាយ​ចិត្ត រៀបចំ​ឱ្យមាន​កម្មវិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​នេះ​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ក្រុម​ការងារ​ចុះជួយ​មូលដ្ឋាន​ស្រុក​កំពង់ត្របែក ក៏ដូចជា​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខ្នះខ្នែង​ជួយ​សម្របសម្រួល និង​រៀបចំ​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ជូន​ពលរដ្ឋ​ក្នុង​ស្រុក​កំពង់ត្របែក​នេះ​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់ថា សកម្មភាព​ដ៏​ថ្លៃថ្លា​នេះ បញ្ជាក់​ឱ្យ​ឃើញ​ពី​ការចូលរួម​ចំណែក​ដ៏​សំខាន់​នៅ​ក្នុង​ការលើកកម្ពស់​សុខុមាលភាព​ប្រជាពល​រដ្ឋ ក៏ដូចជា​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​បំផុត​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បានបង្ហាញ​ក្តី​សង្ឃឹមយ៉ា​ង​មុតមាំ​ថា ក្រោម​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សុខាភិបាល និង​តាមរយៈ​ការវិនិយោគ​ពី​វិស័យ​ឯកជន វិស័យ​សុខាភិបាល ក្នុង​ខេត្ត​ព្រៃវែង នឹង​កាន់តែ​មាន​វឌ្ឍនភាព​បន្ថែម​ទៀត​នៅពេល​ខាងមុខ ដើម្បី​ឆ្លើយតប​បាន​តាម​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ទាំង​ទៅ​លើ​ផ្នែក​សេវាកម្ម​និង​គុណភាព​។​

​យោងតាម​របាយការណ៍​លោក សេង បញ្ញា​ឫទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ស សុខា ដែល​បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់ត្របែក ដោយ​ឥតគិតថ្លៃ មាន​គ្រូពេទ្យ​សរុប​ចំនួន ៤៩១​នាក់ ដោយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ មានដូចជា​៖ អប់រំ​សុខភាព ជំងឺ​ផ្លូវចិត្ត ជំងឺ​កុមារ ជំងឺ​រោគ​ស្ត្រី ជំងឺ​ឬ​ស​ដូង​បាត ជំងឺ​សួត ក្រពះ ពោះវៀន ជំងឺ​ផ្លូវដង្ហើម ជំងឺ​ប្រដាប់​រំលាយ​អាហារ ជំងឺ​សើ​ស្បែក ជំងឺ​ដង្កូវ​ព្រូ​ន ជំងឺ​ស្លេកស្លាំង ជំងឺ​សន្លាក់ឆ្អឹង ជំងឺ​រលាក​ថ្លើម ជំងឺ​កាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ​ភ្នែក វាស់​ភ្នែក ចែក​វ៉ែនតា សុខភាព​មាត់​ធ្មេញ ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង លើសឈាម ជំងឺ​ត្រចៀក ច្រមុះ បំពង់ក ជំងឺ​តម្រងនោម ពិនិត្យ​អេកូ​សាស្ត្រ វាស់​ចង្វាក់បេះដូង មន្ទីរពិសោធន៍​(​វិភាគ​ឈាម​) វះកាត់​តូច និង​ព្យាបាល​របួស ជាដើម​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com