ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ស្ពានឈើ​ដែលមាន​វ័យ​ចំណាស់ ជា​ចំណងដៃ​របស់ ឯកឧត្តម​អ្នកឧកញ៉ា សៀង​ណាំ ដែល​បាន​សាងសង់​កាលពី​ឆ្នាំ​២០០៣ ប​ច្ច​ប្បន្ន​មាន​សភាព​បាក់បែក​ពុកផុយ ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​ក្នុង​ការធ្វើដំណើរ​ឆ្លងកាត់​ខ្លាច​មាន​គ្រោះថ្នាក់​

ស្ពានឈើ​ដែលមាន​វ័យ​ចំណាស់ ជា​ចំណងដៃ​របស់ ឯកឧត្តម​អ្នកឧកញ៉ា សៀង​ណាំ ដែល​បាន​សាងសង់​កាលពី​ឆ្នាំ​២០០៣ ប​ច្ច​ប្បន្ន​មាន​សភាព​បាក់បែក​ពុកផុយ ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​ក្នុង​ការធ្វើដំណើរ​ឆ្លងកាត់​ខ្លាច​មាន​គ្រោះថ្នាក់​

ខេត្តសៀមរាប​៖ ស្ពានឈើ​ដែលមាន​វ័យ​ចំណាស់ ជា​ចំណងដៃ​របស់ ឯកឧត្តម​អ្នកឧកញ៉ា សៀង​ណាំ ដែល​បាន​សាងសង់​កាលពី​ឆ្នាំ​២០០៣ សំរាប់​បំរើ​ផលប្រយោជន៍​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ​ក្នុង​ឃុំ​ពង្រ​លើ​និង​ឃុំ​មួយចំនួន​បាន​ធ្វើដំណើរ​ឆ្លងកាត់​ដឹកជញ្ជូន​កសិផល​និង​ដំណាំ​កសិកម្ម​ផ្សេងៗ​ជាច្រើន​ឆ្នាំ​កន្លងមកហើយ រហូតមកដល់​ពេលនេះ ស្ពាន​មាន​សភាព​បាក់បែក​ពុកផុយ ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​ក្នុង​ការធ្វើដំណើរ​ឆ្លងកាត់​ខ្លាច​មាន​គ្រោះថ្នាក់​។​

​ពលរដ្ន​បាន​ប្រាប់​ថា​ស្ពាន​និង​ផ្លូវ​សេដ្ឋកិច្ច​មួយ​នេះ​មានឈ្មោះ​ស្ពាន​ត្នោត ស្ថិតនៅក្នុង​ភូមិ​ដុប​ត្នោត ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប មកដល់ពេលនេះ ស្ពាន​ត្រូវបាន​ខូចខាត​មួយចំនួនធំ បាន​បាក់​ធ្លុះធ្លាយ​ជាច្រើន​កន្លែង ធ្វើអោយ​ពល​រដ្ន​សម្តែង​នូវ​ការព្រួយបារម្ភណ៍​យ៉ាងខ្លាំង ចំពោះ សុ​វត្តិភាព​អាយុជីវិត ដោយសារ​កន្លងមកនេះ មាន​ករណី​គ្រោះថ្នាក់ ធ្លាក់​កាឡេ​ថង និង​ធ្លាក់​ក្របី រួមទាំង​ជាប់ផុង​កង់​រថយន្ត​នៅ​កណ្តាល​ស្ពាន​ទៀតផង ។​

​ដោយ​មាន​ការព្រួយបារម្ភណ៍ និង​បាន​គិតគូរ​ពី​សុ​វត្តិភាព​អាយុជីវិត​របស់ បងប្អូន​ប្រជាពលរដ្ឋ នៅ​ព្រឹក​ថ្ងៃទី​១៣​ខែ​ធ្នូ ឆ្នាំ ២០២០ សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី ក្នុងនោះ​មាន​តំណាង​មេឃុំ​ពង្រ​លើ ឈ្មោះ​គឹម ជា មេ​ភូមិ​ព្រៃ​ឆ្កា លោក នូ​ន នឿន មេភូមិ​ដុប​ត្នោត រួមទាំង​លោក​គូ​ន វិសេស នាយប៉ុស្តី​រដ្ឋបាល​ឃុំ​ពង្រលើ រួមទាំង​ប្រជាពលរដ្ឋ បាន​មកជួបជុំ​គ្នា​ដើម្បី​សំណូមពរ ឯកឧត្តម អ្នកឧកញ៉ា សៀង​ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប មេត្តា​សុំ​ជួយ​ជួសជុល​ស្ពាន​ថ្មី ដើម្បីឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើដំណើរ​ប្រកបដោ​យ​សុ​វត្តិភាព ។​

​លោក គឹម ជា មេ​ភូមិ​ព្រៃ​ឆ្កា បានឲ្យដឹងថា ស្ពានឈើ​មួយ​នេះ គឺ​បាន​បម្រើ​ផលប្រយោជន៍ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា ច្រើន​ភូមិ ដូច​ជា​ភូមិ​ដុប​ត្នោត ភូមិ​ព្រៃ​ឆ្កា ភូមិ​សប​មួង ភូមិ​ល្អក់ និង​ភូមិ​ចេក និង​ជា​ស្ពាន​ដែល​មាន​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​ជាស​សែ​ឈាម​សំខាន់ ក្នុងការ​ចរាចរណ៍​ដឹកជញ្ជូន​កសិផល និង​ការប្រាស្រ័យ​ទាក់ទង​គ្នា ។​

​លោក នូ​ន នឿន មេភូមិ​ដុប​ត្នោត បានឲ្យដឹងថា ស្ពានឈើ​នេះ​មាន​ប្រវែង​៧០​ម៉ែត្រ​ទទឹង​៤​ម៉ែត្រ គឺ​មាន​គម្រោង​សាងសង់​ស្ពាន​ថ្មី តែ​ក្រោយ​ពី​ខាង​ជំនាញ​បាន​ធ្វើការ​វាស់វែង​និង​សិក្សា​រួច បាន​ទុក​ចោល​ជាច្រើន​ឆ្នាំ តែ​រហូត​មកដល់ពេលនេះ​ពុំទាន់ មាន​ការសាងសង​ឬ​ជួសជុល​ថ្មី​នោះឡើយ ស្របពេល​ដែល​មាន​ព្រឹត្តិការណ៍ ការឆ្លង​រីក​រាលដាល​មេ​រោគកូ​វិដ​១៩ ក្នុង​នោះ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ត្រឹមតែ​មាន​សេចក្តីសង្ឃឹម​ដោយ​គ្មាន​គោលដៅ​ពិតប្រាកដ ទើប​ក្នុង​ពេល​នេះ​ការ​មាន​ការព្រួយបារម្ភណ៍ ចំពោះ​សុ​វត្តិភាព ប្រជាពលរដ្ឋ​ជាពិសេស​ក្មេងៗ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com