ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​

កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​

​នា​រសៀល ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការ​ក្រសួង​សហព័ន្ធ​សម្រាប់​អឺរ៉ុប និង​កិច្ចការ​អន្តរជាតិ នៃ​ប្រទេស​អូទ្រីស ចូលជួប​សម្ដែង​ការគួរសម ក្នុងឱកាស​អញ្ជើញ​ចូលរួម​សន្និសីទ​លើក​ទី​៣ របស់​អង្គការសហប្រជាជាតិ ស្ដី​ពី​មហាសមុទ្រ (UNOC3) នៅ​ថ្ងៃ​ទី ៨-១៣ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ទីក្រុង​នី​ស ប្រទេស​បារាំង​។​

​ក្នុងឱកាស​នៃ​ជំនួប​, សម្ដេច​បវរ​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អូទ្រីស​ដែល​បាន​ចូលរួមចំណែក និង​គាំទ្រ​សកម្មភាព​បោសសម្អាត​មីន​, ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ដំណើរការ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.)​។ សម្ដេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា ប្រទេស​ទាំង​ពីរ​មាន​វិស័យ​សក្ដានុពល​ជាច្រើន​ដែល​អាច​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​។ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​យន្តការ​ពិគ្រោះ​យោបល់​ទ្វេភាគី ដោយ​បាន​ជំរុញ​ឱ្យ​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ បន្ត​ពិភាក្សា​បន្ថែមទៀត​ដើម្បី​ឱ្យ​យន្តការ​នេះ​បាន​ចេញ​ជា​រូបរាង​ក្នុង​ពេល​ឆាប់ៗ ក្នុង​គោលបំណង​ពិនិត្យមើល​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិកា​រ​កន្លងមក និង​ស្វែងរក​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​បន្ថែមទៀត​។​

​ជា​ការឆ្លើយតប​, ឯកឧត្តម Sepp Schellhorn បាន​គូសបញ្ជាក់​ពី​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បោសសម្អាត​មីន និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​។ ក្នុងនោះ​, ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​បង្ហាញ​នូវ​ការស្វាគមន៍​ចំពោះ​អ្នកការទូត​វ័យក្មេង​កម្ពុជា​មក​សិក្សា​ជំនាញ​ការទូត​នៅ​បណ្ឌិត្យសភា​ការទូត​ទីក្រុង​វី​យែន ប្រទេស​អូទ្រីស​។ ក្នុងឱកាស​នោះ​ដែរ​, ឯកឧត្តម​ក៏​បាន​ស្នើ​កម្ពុជា គាំទ្រ​បេក្ខភាព​របស់​អូទ្រីស​ជា​សមាជិក​មិន​អចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សម្រាប់​អណត្តិ​២០២៧-២០២៨​។​

​សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​បន្ត​ពិភាក្សា​អំពី​ការប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​។ សម្ដេច​បវរ​ធិបតី​បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង ជាមួយ​វឌ្ឍនភាព និង​សមិទ្ធផល​របស់​កម្ពុជា​ក្នុង​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការដាក់ចេញ​នូវ​គំនិត​ផ្ដួចផ្ដើម​ជាច្រើន​ដើម្បី​ធានា​នូវ​ចីរភាព​បរិស្ថាន​, អន្តរកាល​ថាមពល ជាពិសេស​ការជំរុញ​ការប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន សម្រេចបាន ៦២% និង​គ្រោង​សម្រេច​ឱ្យបាន​៧០% នៅ​ឆ្នាំ​២០៣០៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com