ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត  បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ

នា​ថ្ងៃ​ទី ០៩ ខែមិថុនា ឆ្នាំ ២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ផ្ញើ​សារ​ខ្លី​មួយ​បញ្ជាក់ ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ ពី​ទីក្រុង នី​ស ប្រទេស​បារាំង អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ ។​

​សម្តេច​បាន​បញ្ជាក់​ដូចនេះ​ថា ៖
១. ក្រសួងការពារជាតិ​កម្ពុជា​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ÷

. ពុំ​មាន​ការដក​កងទ័ព​កម្ពុជា​ចេញ​ពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ

. រាល់​ការរៀបចំ​កម្លាំង​របស់​កងទ័ព​កម្ពុជា រាប់​ទាំង​ការឈរជើង ការពង្រាយ​កម្លាំង ការកែសម្រួល​កម្លាំង ការ​ចល័ត​កម្លាំង គឺ​ស្ថិតនៅក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា និង​ក្នុង​គោលដៅ​ត្រៀមខ្លួន​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ

. កងទ័ព​កម្ពុជា​គាំទ្រ​ដល់​ការខិតខំ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ប៉ុន្តែ​ត្រៀមខ្លួន​ជាស្រេច ដើម្បី​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការការពារ​បូរណភាព​ទឹកដី​ប្រឆាំង​នឹង​រាល់​ការប៉ុនប៉ង​ឈ្លានពាន​នានា

. កងទ័ព​កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការចូលរួម​គាំទ្រ​ដល់​យន្តការ​ចរចា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ដែល​មាន​គណៈកម្មការ​ចម្រុះ​ព្រំដែន ដើម្បី​បន្ត​កិច្ចការ​វាស់វែង ខ័ណ្ឌសីមា និង បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​នៅ​សេសសល់ ក្រៅ​ពី​ចំណុច​ដែល​កម្ពុជា​នឹង​ដាក់​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)

២. បន្ថែម​ទៅលើ ប្រកាស​របស់​ក្រសួង​ការពារជាតិ​ខាងលើ ខ្ញុំ​សូម​បញ្ជាក់​សា​ជា​ថ្មី​ជូន​បងប្អូន​ជនរួមជាតិ​ថា​÷ រាជរដ្ឋាភិបាល​បន្ត​រក្សា​ជំហរ​សហការ​ជាមួយ​ភាគី​ថៃ​ដើម្បី​ជំរុញ​ការវាស់វែង ខ័ណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​នៅ​សេសសល់ ដោយ​ប្រើប្រាស់​យន្តការ​គណៈកម្មកា​រ​ព្រំដែន​ចម្រុះ​(JBC) កម្ពុជា​-​ថៃ ជា​សេនាធិការ ដោយ​ឈរ​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ (​ជាពិសេស MOU ឆ្នាំ ២០០០) និង​ច្បាប់​អន្តរជាតិ (​រួម​ទាំង​យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្នុង​ករណី​ចាំបាច់ ដូចជា​ករណី​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី​)​។

​រាជរដ្ឋាភិបាល ក៏​នឹង​បន្ត​រក្សា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ តាមរយៈ​គ្រប់​យន្តការ​ដែល​មាន​ស្រាប់ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រជាព​លរ​ដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ​។

៣. ខ្ញុំ​ក៏​សូម​អំពាវនាវ​ឱ្យ​បណ្តា​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​របស់​យើង​សូម​រក្សា​ភាព​ស្ងៀមស្ងាត់ និង​សូម​ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​និង​កងទ័ព​កម្ពុជា​ក្នុង​ការការពារ​បូរណភាព​ទឹកដី និង​ឧត្តម​ប្រយោជន៍​ជាតិ​ខ្មែរ​យើង​។​
​ជាពិសេស សូម​ជៀសវាង​ការបង្កើត ឬ​ចែករំលែក​ព័ត៌មាន​មិន​ច្បាស់លាស់​ណាមួយ ដែលនាំឱ្យ​មាន​ការយល់​ច្រឡំ និង​នាំឱ្យ​បំប៉ោង​សភាពការណ៍​លើស​ពី​ការពិត ដែល​អាច​ពង្រីក​បញ្ហា ទៅ​ជា​ជម្លោះ​រវាង​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com