ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ទទួលបាន​ថវិកា​ឧបត្ថម្ភ​១​ម៉ឺន​ដុល្លារ និង​ម៉ាស់​២​ម៉ឺន​ម៉ាស់ ពី​ក្រុមហ៊ុនស៉ី​កាំង​អន្ដរជាតិ​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ទទួលបាន​ថវិកា​ឧបត្ថម្ភ​១​ម៉ឺន​ដុល្លារ និង​ម៉ាស់​២​ម៉ឺន​ម៉ាស់ ពី​ក្រុមហ៊ុនស៉ី​កាំង​អន្ដរជាតិ​

(​ព្រះសីហនុ​)៖ នា​រសៀល​ថ្ងៃ​២៤ ខែ​មីនា ឆ្នាំ​២០២០​នេះ លោក Dennis Ho អ្នកគ្រប់គ្រង​កាស៉ីណូ ស៉ី​កាំង​អន្តរជាតិ តំណាង​លោក Kong Kuok Leong ប្រធាន​ក្រុមហ៊ុនស៉ី​កាំង​អន្តរជាតិ បាន​នាំយក​ម៉ាស់​ចំនួន​២០,០០០​ម៉ាស់ និង​ថវិកា​ចំនួន​១០,០០០​ដុល្លារ ជូន​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។​

​អំណោយ​ដែល​ផ្ដល់ជូន​នៅពេលនេះ ក្នុង​គោលដៅ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ក្នុង​ការប្រយុទ្ធប្រឆាំង និង​មេរោគ​រា​ត​ល្បាត​ផ្សេងៗ ជាពិសេស​មេរោគ COVID19 ដែល​កំពុង​តែ​រា​ត​ល្បាត​ទូ​ទាំង​សកលលោក​។​

​ជាមួយគ្នានេះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បាន​សម្តែង​ការកោតសរសើរ និង​ថ្លែងអំណរគុណ ដល់​ក្រុមហ៊ុនស៉ី​កាំង​អន្តរជាតិ ដែល​តែងតែ​ចូលរួម ចំណែក​ឧបត្ថម្ភ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ជាពិសេស​ការឧបត្ថម្ភ​ម៉ាស់ និង​ថវិកា​ពេលនេះ ស្របពេល​ដែល​ស្នងការដ្ឋាន​កំពុងតែ​ត្រូវការ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​មេរោគ​រា​ត​ល្បាត​ទាំងឡាយ ជាពិសេស​មេរោគ​ឆ្លង COVID-19​។​

​គួរ​ជម្រាប​ថា រហូតមកទល់​ពេលនេះ កម្ពុជា​បាន​រកឃើញ ករណី​ឆ្លង​ជំងឺ​កូវី​ដ សរុប​ចំនួន​៨៧​ករណី ដែល​ក្នុងនោះ​មាន​នារី​២២​នាក់ និង​បុរស​៦៥​នាក់ ដែល​មាន​ជនជាតិ​ខ្មែរ​៣៥​នាក់ និង​ជនបរទេស​៥២​នាក់​។ ក្នុងនោះ សម្រាប់​នៅ​ខេត្ដ​ព្រះសីហនុ មាន​អ្នក​ឆ្លង COVID-19 ចំនួន​៣៤​នាក់ តែ​ជា​សះស្បើយ​ម្នាក់ (​ខ្មែរ​២​នាក់​, ចិន​ម្នាក់ និង​បារាំង​៣១​នាក់​)៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com