ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ប្រមុខ​រាជរដ្ឋាភិបាល ត្រៀម​ទិញ​វ៉ាក់សាំង​កូ​វិដ​១៩​ចាក់​ជូន​ប្រជាពលរដ្ឋ​ឥត​គិត​ប្រាក់​

ប្រមុខ​រាជរដ្ឋាភិបាល ត្រៀម​ទិញ​វ៉ាក់សាំង​កូ​វិដ​១៩​ចាក់​ជូន​ប្រជាពលរដ្ឋ​ឥត​គិត​ប្រាក់​

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា សម្តេច​បាន​ណែនាំ​ឱ្យ​ក្រសួង​សុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច ត្រៀម​ថវិកា​រួចហើយ ដើម្បី​ទិញ​វ៉ាក់សាំង​ជំងឺ​កូវី​ដ​១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​លើ Facebook នៅ​ល្ងាច​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​ថា «​កន្លង​មក​ជាមួយនឹង​ការតាមដាន​នូវ​ដំណើរការ​ផលិត​វ៉ាក់សាំង ប្រឆាំង​កូវី​ដ​១៩ របស់​ប្រទេស​នានា ខ្ញុំ​បាន​ណែនាំ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ឱ្យ​ត្រៀម​បំរុង​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​នេះ យកមក​ចាក់​ជូន​ប្រជាជន​យើង​ដោយ​ឥតគិតថ្លៃ​ជា​ជំហាន​ដំបូង​ផង​ដែរ​»​។​

​សម្តេច​តេជោ បន្ថែមថា «​ពេល​នេះ​ប្រទេស​មួយចំនួន​ផលិត​បាន​និង​ដាក់អោយ​ប្រើប្រាស់​ហើយ​នឹង​កំពុង​បញ្ចេញ​លក់​អោយ​ប្រទេស​នានា​ផងដែរ​។
​ល្ងាច​នេះ​ខ្ញុំ​បាន​ណែនាំ​អោយ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ពិសេស​អង្គការ​សុខភាព​ពិភពលោក ដើម្បី​កំណត់​ថា តើ​យើង​គួរ​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ណា​?» ។​

​សម្តេច​តេជោ ក៏​បាន​បញ្ជាក់​ដែរ​ថា សម្តេច​បាន​ណែនាំ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ត្រៀម​ថវិកា​សម្រាប់​ការទិញ​១​លាន​ដូស (​មួយ​លាន​ដូស​) ក្នុង​ដំណាក់កាល​ដំបូង​ដើម្បី​ចាក់​ជូន​ចំពោះ​អ្នក​ដែល​ធ្វើការ​នៅ​កន្លែង​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​អ្នក​ដែល​មាន​ហានិភ័យ​។​

​មួយ​លាន​ដូសចាក់​បានត្រឹមតែម​នុស្ស ៥០​ម៉ឺន​នាក់​ប៉ុណ្ណោះ (​ព្រោះ​ម្នាក់​ត្រូវ​ការចាក់​២​ដង​) ក្នុងពេល​យើង​មាន​ប្រជាជន​១៦​លាន​នាក់ ទាំង​ចាស់​ទាំង​ក្មេង ដែល​ក្នុងនោះ​អាច​មាន​មនុស្ស​ប្រមាណ​១០​លាន​នាក់​ត្រូវការ​ចាក់​វ៉ាក់សាំង​។​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា ក្នុងស្ថានភាព​ដែល​កម្ពុជា​នៅ​ក្រ​ខ្វះ​ថវិកា​សម្រាប់​ទិញ​បន្ថែម សម្តេច​បាន​ណែនាំ​រដ្ឋមន្ត្រី​ទាំង​២​រូប​ឱ្យ​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំង​ទ្វេភាគី ទាំង​ពហុភាគី ដើម្បី​ស្វែងរក​ជំនួយ​បន្ថែម​មក​ជួយ​ដល់​ប្រជាជន​។​បើ​ទោះបីជា​យ៉ាងណា សម្តេច​តេជោ ហ៊ុន សែន សង្ឃឹម​ថា​ដៃគូ​អភិវឌ្ឍន៍​នឹង​ផ្តល់​ជំនួយ​ដល់​ប្រជាជន ឬ​យ៉ាងហោច​លក់​ក្នុង​តម្លៃ​ថោក​សមរម្យ​។

សម្តេច​តេជោ ក៏បាន​ណែនាំ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ត្រៀម​ថវិកា​សម្រាប់​ទិញ​២​ទៅ​៣​លាន​ដូស​ថែមទៀត​ផង​ដែរ​សម្រា​ប់​ដំណាក់កាល​បន្ទាប់​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com