ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​

​ភ្នំពេញ ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ថ្លែង​ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ ការផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ ការគាំទ្រ​ដល់​យន្តការ​ច្រកចេញចូល​តែ​មួយ ការរៀបចំ​ផែនការ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី ក្រុមប្រឹក្សា និង​គណៈ​អភិបាល ការងារ​គ្រប់គ្រង​សំរាម ការងារ​ចរាចរណ៍ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​។ ការ​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​សិក្ខាសាលា​ឆ្លុះបញ្ចាំង​ប្រចាំឆ្នាំ​២០២៤ នៃ​ការផ្តល់​សេវា​រដ្ឋបាល តាម​យន្តការ​ច្រកចេញចូល​តែ​មួយ និង​ការសម្រុះសម្រួល ដោះស្រាយ​បណ្តឹង​តាម​យន្តការ​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នា​ព្រឹក​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​អគារ S នៃ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់ថា កំណែ​ទម្រង់​ការ​ផ្ដល់​សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជា​ការងារ​អាទិភាព​មួយ​នៅក្នុង​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​កំណែទម្រង់​នេះ ត្រូវ​មាន​សង្គតិភាព និង​ភាព​ប្រទាក់ក្រឡា​គ្នា ជាមួយ​កំណែទម្រង់​នានា របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត រួមមាន​៖ កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់រដ្ឋបាល​សាធារណៈ កំណែទម្រង់​ច្បាប់ និង​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ខណៈ​កំណែទម្រង់​តាម​វិស័យ​នី​មួយៗ ត្រូវ​គាំទ្រ និង​សម្របសម្រួល​ជួយ​ដល់​កំណែទម្រង់​ស្នូល​ទាំង​៥ ដើម្បី​ធានា​ថា​ការកែលម្អ​ស្ថាប័ន​សាធារណៈ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ មាន​ភាពស៊ីសង្វាក់ និង​ប្រទាក់ក្រឡា​គ្នា​លើ​គ្រប់​វិស័យ និង​គ្រប់​ស្ថាប័ន ស្រប​តាម​អភិក្រម​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ជំរុញ​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ពន្លឿន​ការរៀបចំ​កែសម្រួល ឬ​ដាក់​ចេញ​សេចក្ដីណែនាំ​បច្ចេកទេស សម្រាប់​ការផ្ដល់​សេវា​រដ្ឋបាល​តា​ម​វិស័យ​ជំនាញ​នីមួយៗ ត្រូវ​ណែនាំ​ឱ្យ​មន្ទីរ​ជំនាញ​របស់​ខ្លួន ផ្ដល់​ការគាំទ្រ​ឱ្យបាន​ពេញ​ទំហឹង​ដល់​កិច្ចដំណើរការ​ផ្ដល់​សេវា​រដ្ឋបាល​តាម​យន្តការ​ច្រកចេញចូល​តែ​មួយ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​រៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​ការផ្ដល់​សេវា​រដ្ឋបាល​តា​ម​វិស័យ​ជំនាញ​នីមួយៗ​ត្រូវ​បន្ត​កិច្ចសហការ​ល្អ ជាមួយ​ក្រុម​ការងា​ររ​បស់​អគ្គនាយកដ្ឋាន​រដ្ឋបា​ល ក្រសួង​មហាផ្ទៃ​ក្នុង​ការ​ចុះ​គាំទ្រ តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​មុខងារ​ផ្ដល់​សេវា​រដ្ឋបាល ដែល​បាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​គោលបំណង​ធានា​ប្រសិទ្ធភាព​ការផ្ដល់​សេវា​រដ្ឋបាល​ទាំងនោះ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បាន​ជួបប្រទះ​។​

​សូមបញ្ជាក់​ថា សិក្ខាសាលា​ឆ្លុះបញ្ចាំង​ប្រចាំឆ្នាំ​២០២៤ នៃ​ការផ្តល់​សេវា​រដ្ឋបាល​តា​ម​យន្តការ​ច្រកចេញចូល​តែ​មួយ និង​ការសម្រុះសម្រួល ដោះស្រាយ​បណ្តឹង​តាម​យន្តការ​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល ១​ថ្ងៃ​កន្លះ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ ប្រធាន​ក្រុមប្រឹក្សា​រាជធានី ខេត្ត អភិបាល អភិបាលរង​រាជធានី ខេត្ត ប្រធាន​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អភិបាល អភិបាលរងក្រុង ស្រុក ខណ្ឌ និង​អ្នកពាក់ព័ន្ធ សរុប​ចំនួន ៥៦០​នាក់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com